ព័ត៌មាន

គោរព​បង្គោល​ព្រំ​ដែន​​ កម្ពុជា-​វៀត​ណាម​ លេខ​២៧៥ ភ្នំ​ឌិន​
នាយកដ្ឋានព័ត៌មាន(៣)
307
1175 គោរព​បង្គោល​ព្រំ​ដែន​​ កម្ពុជា-​វៀត​ណាម​ លេខ​២៧៥ ភ្នំ​ឌិន​

    បន្ទាប់​ពី​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​លទ្ធផល​សហ​ប្រតិបត្តិ​ការ​ រវាង​បញ្ពាការ​ដ្ឋាន​ការ​ពារ​ព្រំ​ដែន​​ វៀត​ណាម ​និង​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ នៃ ​ខ ភ ម​ នៅ​សណ្ឋាគារ ​ចាវ​ ហ្វ៊ឺ​ (CHAU PH0) ខេត្ត​អាន​យ៉ាង ​ប្រទេស​វៀត​ណាម​រួច​មក​ នៅ​ថ្ងៃ​ទី​២៨​ ខែ​សីហា ​ឆ្នាំ​២០១៩ ​គណៈ​ប្រតិភូ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​នៃ ​ខ ភ ម ​ដឹក​នាំ​ដោយ ​ឯកឧត្តម ​ឧត្តម​សេនីយ៏​ឯក​ ហ៊ុន​ ម៉ា​ណែត​ អគ្គ​មេប​ញ្ជាការ​រង​ នៃ ​ខ ភ ម​ និង​​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​អម​ដំណើរ​ដោយ​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៏ ​នាង​ ផាត ​រដ្ឋ​លេខាធិការ​ប្រចាំ​ការ​ក្រសួង​ការ​ពារ​ជាតិ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៏​ ​សៅ ​សុខា ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​ព្រម​ទាំង ​ឯកឧត្តម​ ជា​នាយ​ទាហាន​ជាន់​ខ្ពស់​ចំណុះ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ជា​ច្រើន​រូប​ទៀត​ បាន​អញ្ជើញ​ ចូល​រួម​ក្នុង​ពិធី​គោរ​ព​បង្គោល​ព្រំ​ដែន​លេខ​ ៧២៥ ​និង​ដាំ​ដើម​ឈើ ​នៅ​​ច្រក​ព្រំ​ដែន​ អន្តរ​ជាតិ ​ភ្នំ​ឌិន​  ក្នុង​ខេត្ត​តាកែ​វ​ និង​ច្រក​ទិញ​បៀន ​ខេត្ត​អាង​យ៉ាង​ ប្រទេស​វៀត​ណាម​ជា​បន្ត​ទៀត​។ នៅ​ក្នុង​ពិធី​នោះ​ខាង​ភាគី​វៀត​ណាម​មាន​ការ​ចូល​រួម​ពី ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​បំរុង​ ង្វៀន ​ជី​វិញ​អនុ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ និងឯកឧត្តម ​ឧត្តម​សេនីយ៏​ទោ ​ហ័ន​ ស៊ុន​ជៀន​ មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​ការ​ពារ​ព្រំ​ដែន​ នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​អាជ្ញាធម៌​ខេត្ត​ប្រទេស​ទាំង​ពីរ​ និង​កង​ការ​ពារ​ព្រំ​ដែន​ នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែល​​។

    គួរ​កត់​សំគាល់ថា​៖​ តាម​រយៈ​លទ្ធផល​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ នៃ​ប្រទេស​ទាំង​ពីរ​ កម្ពុជា-​វៀត​ណាម ​ក្នុង​ឆ្នាំ​២០១៩ ​កន្លង​ទៅ​នេះ ​បាន​នាំ​មក​នូវ​ការ​លើក​កម្ពស់​ទំនាក់​ទំនង​មិត្តភាព​ សាមគ្គី​ភាព​ រវាង​ប្រទេស​ទាំង​ពីរ​ កង​ទ័ព​ទាំង​ពីរ​ កម្ពុជា ​និង​វៀតណាម ​ឈាន​ឡើង​មួយ​កម្រិត​ថែម​ទៀត​​ ក្នុង​នោះ​មាន​ជា​អាទិ៍​៖​ ការ​សហការ​រក្សា​សន្តិសុខ ​សណ្តាប់​ធ្នាប់​សាធារណៈ​ ជូន​ដល់​ប្រជាពល​រដ្ឋ​ ដែល​រស់​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ប្រទេស​ទាំង​ពីរ​ ការ​រួម​សហការ ​ទប់​ស្កាត់ ​បង្រ្កាប​ប​ទល្មើស​តាម​ព្រំ​ដែន ​ការ​ផ្តល់​ពត៍មាន​ឲ្យ​គ្នា​ទៅវិ​ញទៅ​មក​ទាន់​បាន​ពេល​វេលា ​ការទប់​ស្កាត់​បទ​ល្មើស​ជួញ​ដូរ​គ្រឿង​ញៀន ​ការ​បន្ត​ព្យាបាល​ជម្ងឺ​ដល់​ប្រជាពល​រដ្ឋ​ដោយ​ឥត​ថ្លៃ​ ការ​បន្ត​ពិភាក្សា​លើ​ការ​ងារ​បន្ត​​បោះ​បង្គោល​ស៊ី​ម៉ា​ ដែល​នៅ​សេស​សល់​ ការ​សហការ​បណ្តា​កម្លាំង​ជំនាញ ​តាម​ព្រំ​ដែន​ ក្នុង​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដល់​ប្រជាពល​រដ្ឋ​ប្រទេស​ទាំង​ពីរ​ ក្នុង​ការ​ប្រកប​មុខ​របរ​អាជីវកម្ម​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​ អោយបា​ន​យ៉ាង​ងាយ​ស្រួល ​ដែល​បាន​ធ្វើ​ឲ្យ​តំបន់​ព្រំ​ដែន​ នៃ​ប្រទេស​ទាំង​ពីរ​ ក្លាយ​ជា​ព្រំ​ដែន​មួយ​មាន​សន្តិភាព​​ ស្ថេរភាព ​កិច្ច​សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍន៏​ ទៅ​ថ្ងៃ​អនាគត ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ