ព័ត៌មាន

នាយ​ឧត្ត​មសេនីយ៍ ​ឥត​ សា​រ៉ាត់​ ប្រាប់​មេ​ទ័ព​អាមេរិក​ថា​ កម្ពុជា​នឹង​អភិវឌ្ឍ​កង​ទ័ព​ជើង​ទឹក​បន្ថែម​ទៀត ​ដើម្បី​បង្កើន​សមត្ថភាព​ការ​ពារ​ដែន​សមុទ្រ​ដោយ​ខ្លួន​ឯង​
នាយកដ្ឋានព័ត៌មាន(៣)
318
1173 នាយ​ឧត្ត​មសេនីយ៍ ​ឥត​ សា​រ៉ាត់​ ប្រាប់​មេ​ទ័ព​អាមេរិក​ថា​ កម្ពុជា​នឹង​អភិវឌ្ឍ​កង​ទ័ព​ជើង​ទឹក​បន្ថែម​ទៀត ​ដើម្បី​បង្កើន​សមត្ថភាព​ការ​ពារ​ដែន​សមុទ្រ​ដោយ​ខ្លួន​ឯង​

    នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនាធិការ​ចម្រុះ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​ប្រាប់​ទៅ​ភាគី​អាមេរិក​ លោក​នាយ​ឧត្តម​នាវី​ ដេ​វីត​ សុន ​ជា​មេ​បញ្ជាការ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ របស់​អាមេរិក​ថា​៖ នៅ​ពេល​ខាង​មុខ​នេះ​ កង​យោធពល​ខេមរ​ភូមិន្ទ​ នឹង​អភិវឌ្ឍន៍​កង​ទ័ព​ជើង​ទឹក​ ហើយ​កង​ទ័ព​ជើង​ទឹក​កម្ពុជា ​នឹង​ទទួល​បាន​នាវា​មួយ​ចំនួន​ ដើម្បី​ពង្រឹង​សមត្ថភាព​ ការ​ពារ​បូរណភាព​ទឹក​ដី ​និង​ការ​ពារ​ដែន​សមុទ្រ​រប​ស់ខ្លួន​។​ ការ​បញ្ជាក់​បែប​នេះ​របស់​ នាយ​ឧត្តម​សេនីយ៍​ ឥត ​សា​រ៉ាត់​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​ខែ​សីហា ​ឆ្នាំ​២០១៩​នេះ​ បន្ទា​ប់​ពី​នាយ​ឧត្តមសេនីយ៍ ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​អគ្គ​បញ្ជាការ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​ក្រសួង​ការ​ពារ​ជាតិ​ ត្រឡប់ពី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ថ្នាក់​អគ្គបញ្ជាការ​ ​នៃ​ការ​​ការ​ពារ​ជាតិ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ នៅ​ទី​ក្រុង​បាង​កក​ ប្រទេស​ថៃ​ រយៈ​៣​ថ្ងៃ​ ក្រោម​ប្រធាន​បទ​ «កិច្ច​សហប្រតិបត្តិ​ការ​ដោយ​សេរី​ និង​បើក​ទូលាយ​នូវ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​» ​ដែល​មាន​ប្រទេស​ចំនួន​៣២​បាន​ចូល​រួម។​

ឯកឧត្តមនាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនាធិការ​ចម្រុះ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ 

   

    នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖​ «​នៅ​ពេល​ខាង​មុខ​នេះ ​កង​យោធ​ពល​ខេម​រភូមិន្ទ​ នឹង​ធ្វើ​ការ​អភិវឌ្ឍន៍​កង​ទ័ព​ជើង​ទឹក​ ក្នុ​ងនោះ​​ក៏​មាន​ការ​អភិវឌ្ឍន៍​ផែ​ អភិវឌ្ឍន៍​អ៊ូរ ​គឺ​ជា​កន្លែង​សម្រាប់​ជួស​ជុល​ ថែទាំ​នាវា ​ព្រោះ​ថា​ ក្នុង​ពេល​ខាង​មុខ​នេះ ​កង​ទ័ព​ជើង​ទឹក​ នឹង​ទទួល​បាន​នាវា​មួយ​ចំនួន ​ដើម្បី​ពង្រឹង​សមត្ថភាព​ ការ​ពារ​បូរណ​ភាព​ទឹក​ដី​ និង​ការ​ពារ​ដែន​សមុទ្រ​របស់​ខ្លួន ​អញ្ចឹង​ទេ​ការ​ធ្វើ​ទាំង​អស់​នេះ​ គឺ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជា​អ្នក​ធ្វើ​ដោយ​ខ្លួន​ឯង​សុទ្ធ​សាធ​ មិន​មា​នប្រទេស​ណា​ជួយ​ឡើយ ​គឺ​ជា​របស់​កម្ពុជា​ មិន​មែន​ជា​របស់​អ្នក​ណា​ដូច​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​បាន​លើក​ឡើង​នោះ​ទេ​»​។​ តែ​ទោះ​យ៉ាង​នេះ​ក្តី​ នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ ក៏​មិន​ទាន់​បាន​បញ្ជាក់​ឱ្យ​ច្បាស់​លាស់​នូវ​ចំនួន​នាវា​ ព្រម​ទាំង​ទំហំ​ កម្រិត​ និង​ផលិត​របស់​ប្រទេស​ណា​មួយ​ឱ្យ​ច្បាស់​លាស់​នោះ​ទេ ​ចំពោះ​កិច្ច​ការ​អភិវឌ្ឍន៍ ​កង​ទ័ព​ជើង​ទឹ​ក គឺ​រង់​ចាំដ​ល់​ថ្ងៃ​នោះ​ទាំង​អស់​គ្នា​នឹង​ដឹង​។​ នាយ​ឧត្តម​សេនីយ៍​ ឥ​ត សា​រ៉ាត់​ បាន​បញ្ជាក់​ទៀត​ថា​៖ នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​នេះ ​កម្ពុជា​ ទទួល​បាន​លទ្ធផ​លជា​ទី​គាប់​ចិត្ត​ ជា​ពិសេស​ធ្វើ​ឱ្យ​មុខ​មាត់​របស់​កង​យោធពល​ខេមរ​ភូមិន្ទ​កម្ពុជា ​នៅ​លើ​ឆាក​អន្តរ​ជាតិ​ អ្វី​ដែល​កាន់​តែ​ពិសេស​ជា​ងនេះទៅ​ទៀត​នោះ​ ​គឺ​​ថ្នាក់​​ដឹ​ក​​នាំ​ ​នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ ​បាន​ស្គាល់​មេ​ដឹក​នាំ ​នៃ​អគ្គ​មេ​បញ្ជាការ​របស់​ប្រទេស​នានា ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ទាំង​៣២​ប្រទេស​ ផង​ដែរ​។​ បន្ថែម​ពី​នេះ ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​កម្ពុជា ​បាន​ជជែក​ពិភាក្សា​គ្នា​ និង​ស្តាប់​នូវ​យុទ្ធ​សាស្ត្រ​ផ្សេង​ៗ​ របស់​ថ្នាក់​ដឹក​នាំ​កង​ទ័ព​ របស់​ប្រទេស​នៅ​ក្នុងតំ​បន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ ព្រម​ទាំង​ការ​ចែក​រំលែក​បទ​ពិសោធន៍​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​ជុំ​វិញ​ បញ្ហា​សភាព​ការណ៍​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-ប៉ា​ស៊ីហ្វិក​ទាំ​ង​មូល​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ