ព័ត៌មាន

បើក​ប្រាក់​គោល​នយោ​បាយ​នៅ​កង​រាជ​អាវុធ​ហត្ថ​
នាយកដ្ឋានព័ត៌មាន(៣)
72
1149 បើក​ប្រាក់​គោល​នយោ​បាយ​នៅ​កង​រាជ​អាវុធ​ហត្ថ​

    នៅព្រឹក​ថ្ងៃ​សុក្រ​ ទី​១៦​ ខែ​សីហា ​ឆ្នាំ​២០១៩ ក្នុង​យុទ្ធ​នា​ការ​បើក​ប្រាក់​គោល​នយោ​បាយ​ របស់​រាជ​រដ្ឋាភិបាល ​សម្រាប់​ឆ្នាំ​២០១៩​ ផ្តាច់​ចេញ​ពី​ជួរ​ កង​ទ័ព​ជូន​ដល់​​គ្រួសារ​ពលី​ របស់​អនុ​គណៈកម្មា​ការ​បើក​ប្រាក់​គោល​នយោ​បាយ​ យោធិន ​ពលី ​មរណៈ ​បង្ក​សា្លប់​ បាត់​ខ្លួន​ ពិការ​ និង​សោធន​និវត្តន៏​ ដឹក​នាំ​ដោយ ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯ​ក សំ ​ចាន់​ធួន​ អគ្គ​នាយក​រង​ អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​ ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន ​បាន​មក​បើក​ជូន​ដល់​មុខ​គ្រួសារ​ពលី​ របស់​កង​រាជ​អាវុធ​ហត្ថ​ចំនួន​១៧​នាក់ នៅ​វិទ្យា​ស្ថាន​កង​រាជ​អាវុធ​ហត្ថ​កំបូល​។​​ ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯ​ក សំ ​ចាន់​ធួន​ អគ្គ​នាយក​រង​ អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​ ក្រសួង​ការ​ពារ​ជាតិ​ 

   ឯកឧត្តម​​ ឧត្ត​ម​សេនីយ៍​​​ឯ​ក សំ​ ​ចា​ន់​​ធួន ​បាន​មាន​ប្រសាសន៏​ធ្វើ​ការ​ពន្យល់​នូវ​ច្បាប់ ​និង​នីតិ​វិធី ​នៃកា​រ​បើក​ប្រាក់​គោល​របប​ របស់​រាជរដ្ឋា​ភិបាល​ផ្តាច់​ចេញ​ពី​ជួរ​កង​ទ័ព​ជូន​ដល់​គ្រួសារ​យោធិន​ពលី​ ឲ្យ​បាន​ជ្រាប​ក្នុង​ ឱកាស​នោះ​ផង​ដែរ​។​ ឯ.ឧ ​ក៏​បាន​ថ្លែង​ជួស​មុខ​រាជ​រដ្ឋាភិបាល ​ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​​ក្រសួង​ការ​ពារ​ជាតិ​ ចំពោះ​គុណ​បំណាច់​របស់​កង​រាជ​អាវុធ​ហត្ថ​ ដែល​បាន​បូជា​សាច់​ស្រស់ ​ឈាម​ស្រស់​ ក្នុង​ការ​បំពេញ​ភារកិច្ច​ការ​ពារ​ជាតិ ​មាតុ​ភូមិ ​ការ​ពារ​ទឹក​ដី​ ការ​ពារ​ប្រជា​ជន​ ឲ្យ​បាន​រស់​មាន​សន្តិភាព ​ស្ថេរភាព​ មាន​ការ​​អភិវឌ្ឍន៏​គ្រប់​ទី​កន្លែង​រហូត​មក​ដល់​សព្វ​ថ្ងៃ​។​ មិន​តែ​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​អនុវត្តន៏​ នយោ​បាយ ​ឈ្នះ ​! ​ឈ្នះ ​!​ របស់​រាជ​រដ្ឋាភិបាល​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​ដែល​មាន​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ដឹ​កនាំ​ សម្តេច​ក៏​មិន​បាន​បំភ្លេច​នូវ​គុណ​បំណាច់​ចំពោះ​ប្រជាពល​រដ្ឋ​ទាំង​អស់​ ដែល​បាន​លះបង់​ ប្ដី​សី ​កូន​ចៅ ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ឲ្យ​មក​ចូល​បំរើ​ក្នុង​ជួរ​កង​រាជ​អាវុធ​ហត្ថ​ ហើយ​ត្រូវ​បាន​ទទួល​ការ​បាត់​បង់​ជីវិត​ ដោយ​សារ​ជាតិ​មាតុ​ភូមិ​នា​ពេល​នេះ​។​ ឯកឧត្តម​ សំ​ ចាន់​ធួន ​សង្ឃឹម​ថា​៖​ បង​ប្អូន​គ្រួសារ​ពលី​ទាំង​អស់​ នៅ​ពេល​បាន​បើក​ប្រាក់​គោល​របប​បាន​ហើយ​ នឹង​យក​ប្រាក់​ទាំង​នេះ ​ទៅ​ប្រើ​ប្រាស់​ឲ្យ​ចំ​គោល​ដៅ​ របស់​រាជរដ្ឋា​ភិបាល​ក៏​ដូច​ក្រសួង​ការ​ពារ​ជាតិ​ ចង់​បាន​ គឺ​យក​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​​​គ្រួសារ​ និង​កូន​ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​ និង​បាន​ជួយ​ដល់​កូន​ចៅ​ឲ្យ​បាន​រៀន​សូត្រ​ មាន​ចំណេះ​ដឹងសម្រាប់​បំរើ​ជាតិ​ទៅ​ថ្ងៃ​អនាគត​។​ ព្រោះ​ថា​ទោះបី​បង​ប្អូន​ទៅ​ដល់​ទីណា​ក៏​ដោយ ​ក៏​រាជ ​រដ្ឋា​ភិបាល​មិន​បំភ្លេ​ចនូវ​គុណ​បំណាច់​របស់​បង​ប្អូន​ គ្រួសា​រពលី​ជា​រៀង​រហូត​។

    គួរ​បញ្ជាក់​ថា​៖​ នេះ​ជា​លើក​ដំបូង​ នៃ​យុទ្ធនា​ការ​ចុះ​បើក​ប្រាក់​គោល​របប​យោធិន ​ពលី ​មរណៈ ​បង្ក​សា្លប់​ បាត់​ខ្លួន​ ពិការ​ និង​សោធន​និវត្តន៏​ ផ្តាច់​ចេញ​ពី​ជួរ​កង​ទ័​ព ក្នុង​ឆ្នាំ​២០១៩​ ដែល​មាន​គំរោង ​ធ្វើ​ការ​កាត់​រំសាយ​ចេញ​ពី​ជួរ​កង​ទ័ព​ប្រមាណ​ជិត​៤​ពាន់​នាក់​ នៅ​ទូទាំង​ប្រទេស ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ