ព័ត៌មាន

ឯកឧត្តម​ ជៀង ​អំ​ ជួប​ប្រតិភូ​សំរាក​បំប៉ន​សុខ​ភាព​កង​ទ័ព​ប្រជាជន​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
70
1147 ឯកឧត្តម​ ជៀង ​អំ​ ជួប​ប្រតិភូ​សំរាក​បំប៉ន​សុខ​ភាព​កង​ទ័ព​ប្រជាជន​វៀត​ណាម​

      កាល​ពី​រសៀល​ថ្ងៃ​ទី​១៤​ ខែ​សីហា ​ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ជៀង​ អំ ​រដ្ឋ​លេខាធិការ ​ក្រសួង​ការ​ពារ​ជាតិ​ អនុញ្ញាត​អោយ​​នាយ​ទាហាន​សំរាក​​បំប៉ន​សុខ​ភាព​​ ដែល​​ដឹ​កនាំ​​ដោ​យ លោក​ វរៈសេនីយ៍​ឯក ​ជូ ​ម៉ាញ់​ហ៊ុង ​អតីត​ប្រធាន​ស្នង​ការ​នយោបាយ ​ទី​បញ្ជាការ​យោធា​ទី​​ក្រុង​ហាយ​ហ្វុង​ យោធ​ភូមិ​ភាគ​ទី៣ ​នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម​ ចូល​ជួប​សម្ដែង​ការ​គួរ​សម​ នៅ​សាល​ប្រជុំថ្មី​ក្រសួង​ការ​ពារ​ជាតិ​។​​​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ជៀង​ អំ ​រដ្ឋ​លេខាធិការ ​ក្រសួង​ការ​ពារ​ជាតិ​ និងលោក​ វរៈសេនីយ៍​ឯក ​ជូ ​ម៉ាញ់​ហ៊ុង ​អតីត​ប្រធាន​ស្នង​ការ​នយោបាយ ​ទី​បញ្ជាការ​យោធា​ទី​​ក្រុង​ហាយ​ហ្វុង​ យោធ​ភូមិ​ភាគ​ទី៣ ​នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម​ 

       ក្នុង​ជំនួប​នោះ​ជំនួស​មុខ​អោយ​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ថ្នាក់​ដឹក​នាំ​ក្រសួង​ទាំង​អស់​ ឯកឧត្តម​ ជៀង ​អំ​ បាន​សំ​ដែង​នូវ​ការ​ស្វាគមន៍ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​​នាយ​ទាហាន​សំរាក​​បំប៉ន​សុខ​ភាព​​វៀត​ណាម​ ​ដែល​បាន​​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ​។​ ឯ.ឧ ​ក៏​បាន​ ជូន​ព​រអោយ​គណៈ​ប្រតិភូ​ទាំង​អស់​ ទទួល​បាន​ជោគ​ជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​ និង​ការ​សំរាក​បំប៉ន​សុខ​ភាព​របស់​ខ្លួន​លើ​ទឹក​ដី​ព្រះ​រាជាណាចក្រ​កម្ពុជា​។ ​ក្នុង​ឱកាស​នោះ​ផង​ដែរ​ ​ឯ.ឧ​​ជៀង ​អំ ​ក៏​បាន​លើក​ឡើង​នូវ​​កា​ររួម​ចំ​ណែក​ដ៍​ធំ​ធេង​ ក្នុង​ការ​កសាង​ខ.ភ.ម​ របស់​កង​ទ័ព​ប្រជាជន​វៀត​ណាម​តាំង​ពី​ដើម​រៀង​រហូត​ម​ក ដោយ​មិ​នត្រឹម​តែ​ជួយ​ជា​ស្មារតី​នឹង​សំភារៈ​ប៉ុណ្ណោះ​ទេ​ កង​ទ័ព​ប្រជាជន​វៀត​ណាម​​ថែម​ទាំង​​ជួយ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស ​ឱ្យ​ខ.ភ.ម​ជា​រៀង​រហូត​ទៀត​ផង​។​ ហើយ​កង​ទ័ព​យើង​ទាំង​២ ​នៅ​តែ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិ​បត្តិ​ការ​ឲ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត​ផង​​។​

     ជំរាប​ជូន​ឯ.ឧ​រដ្ឋលេខា​ធិការ​ក្នុង​ឱកាស​នោះ ​លោក​វរសេនីយ៏​ឯក​ ជូ​ ម៉ាញ់​ហ៊ុង​ បាន​ថ្លែង​អំណរ​គុណ​ដល់​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ និង​ខ.ភ.ម​ទាំង​អស់​ ដែល​បាន​ទទួល​ស្វាគមន៍​ចំពោះ​គណៈ​ប្រតិភូ​របស់​លោក​ ក្នុង​ពេល​នេះ​។​ លោក​បាន​បន្ត​ទៀត​ថា៖​ វត្តមាន​របស់​ប្រតិភូ​របស់​លោក​នា​ពេល​នេះ​ គឺ​មក​សំរាក​បំប៉ន​សុខភាព​  និង​ធ្វើដំណើរ​ទស្សន​កិច្ច​ ទី​កន្លែង​ទេសចរ​មួយ​ចំនួន​នៅ​លើ​ទឹក​ដី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។ លោក​បាន​បញ្ជាក់​ថា៖​ សព្វ​ថ្ងៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​បាន​នឹង​កំពុង​មាន​ការ​អភិវឌ្ឍន៏​គួរ​ឲ្យ​កត់​សម្គាល់​ ពិសេស​មាន​​ស្ថេរភាព​​នយោ​បាយ​, សង្គម​ និង​ស្ថេរភាព​ នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ហើយ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ក៏​ជា​​ប្រទេស​​មួយ​ដែល​កំពុង​ស្រូប​យក​ភ្ញៀវ​ទេស​ចរណ៏​ អន្តរជាតិ​មក​ទស្សនា​ដោយ​មាន​ការ​កើន​ឡើង​នូវ​​ចំនួន​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​ ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ