ព័ត៌មាន

ពិធី​បើក​វគ្គ​​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​ការ​ពារ​ព្រំ​ដែន ​និង​បិទ​វគ្គ​បណ្តុះ​បណ្តាល​យោធា​ចារ្យ​ ដល់​កង​ឯកភាព​ ចំណុះ​យោធ​ភូមិ​ភាគ​ទី​៥​
នាយកដ្ឋានព័ត៌មាន(៣)
83
1146 ឧត្តមសេនីយ៍ទោ សេង ធារិន មេ​​បញ្ជាការ​ស្ដី​ទី​ យោធ​ភូមិ​ភាគ​ទី​៥ អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​​បើក​​វគ្គ​​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​ការ​ពារ​ព្រំ​ដែន ​និង​បិទ​វគ្គ​បណ្តុះ​បណ្តាល​យោធា​ចារ្យ​ ដល់​កង​ឯកភាព​ ចំណុះ​យោធ​ភូមិ​ភាគ​ទី​៥​

     កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​សីហា ​ឆ្នាំ​២០១៩​ សាលា​ពល​ទាហាន​ទី​៥ ​យោធ​ភូមិ​ភាគ​ទី​៥​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ ភូមិ​ឥន្ទ​ជិត​ ឃុំ​ឈឺ​ទាល​ ស្រុក​បាណន់ ​ខេត្ត​បាត់​ដំបង​ បាន​ប្រារព្ធពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​​បំប៉ន​ជំនាញ​កាពា​រ​ព្រំ​ដែន ​ដល់​កង​ឯកភាព ​ចំណុះ​យោធ​ភូមិ​ភាគ​ទី៥​ និង​បិទ​វគ្គ​បណ្តុះ​បណ្តាល​យោធា​ចារ្យ​ ក្រោម​អធិបតី​ភាព​ ឧត្តមសេនីយ៍ទោ សេង ធារិន មេ​​បញ្ជាការ​ស្ដី​ទី​ យោធ​ភូមិ​ភាគ​ទី​៥​។ អញ្ជើញ​ចូល​រួម​ក្នុង​អង្គ​ពិធី​មាន​ មេ​បញ្ជាការ​រង ​ នាយ​សេនា​ធិការ​រង​ នាយ​ នាយ​រង​​ការិយា​ល័យ​ ចំណុះឱ្យ​យោធ​ភូមិ​ភាគ​ទី៥​ មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​ នាយ​ នាយ​ទាហាន​រង​ ពល​ទាហាន ​សាលា​ពល​ទាហានទី​៥ ​និង​មេ​បញ្ជាការ ​មេ​បញ្ជាការ​រង​ តាម​បណ្តា​អង្គភាព​ចំណុះឱ្យ​ យោធ​ភូមិ​ភាគ​ទី៥​។   ឧត្តម​សេនីយ៍​ត្រី​ សួន​ សុន ​នាយក​សាលា​ពល​ទាហាន​ទី​៥

     ឧត្តម​សេនីយ៍​ត្រី​ សួន​ សុន ​នាយក​សាលា​ពល​ទាហាន​ទី​៥ បាន​ឡើង​អាន​របាយ​ការណ៍​ស្វាគមន៍ ​និង​អាន​របាយ​ការណ៍​ បិទ​ និង​បើក​វគ្គ​ ដែល​ក្នុង​នោះ​វិធី​បិទ​វគ្គ​មាន​សិក្ខា​កាម​សិក្សា​សរុប​ចំនួន​៩៥​នាក់​ ក្នុង​នោះ​សិក្ខា​កាម​ទទួល​បាន​​និទ្ទេស​ល្អ ​ចំនួន​២០​នាក់​ ល្អ​បង្គួរ​ចំនួន​៣៤​នាក់​ មធ្យម​ចំនួន​៤៦​នាក់​។​ បន្ទាប​ពី​បាន​តាម​ស្តាប់​របាយ​ការណ៍​រួច​មក​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​សេង ​ធារិន​ ក៏​បាន​ប្រគល់ ​លិខិត​សរសើរ​ និង​បណ្ណ​សរសើរ​ ដល់​សិក្ខាកាម​ ដែល​បាន​​​​បញ្ចប់​វគ្គ​ផ​ង​ដែរ​។ ឧត្តមសេនីយ៍ទោ សេង ធារិន មេ​​បញ្ជាការ​ស្ដី​ទី​ យោធ​ភូមិ​ភាគ​ទី​៥

     ថ្លែង​​ក្នុង​​ឱកាស​​នោះ ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​សេង ​ធារិន​ បាន​ធ្វើ​ការ​កោត​សរសើរ​ដល់​យោធា​ចារ្យ​ក្នុង​វគ្គ​ហ្វឹក​ហ្វឺន​នេះ​ ដែល​បាន​រៀន​សូត្រ​ទទួល​លទ្ធផល​ល្អ​ប្រសើរ​គួរ​ជា​ទី​មោទន:​។​ ឯកឧត្តម ​បាន​បញ្ជាក់​ថា៖ វគ្គ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ស្រប​ពេល​ប្រទេស​ជាតិ​កំពុង​មាន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ ​រីក​ចម្រើន​ ក្នុង​ពេល​ដែល​កង​យោធ​ខេមរ​ភូមិន្ទ ​បាន​ធ្វើ​ការ​កែ​ទម្រង់​ ហើយ​វគ្គ​ហ្វឹក​ហ្វឺ​នបំប៉ន​យោធា​ចារ្យ​នេះ​ មាន​សារៈ​សំខាន់​ណាស់​ សម្រាប់​​បង្កើត​សមត្ថភាព​វិជ្ជាជីវៈ​យោធិន ​ដើម្បី​ធានា​កិច្ច​ការ​ពារ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​នូវ​អធិតេយ្យ​ភាព​ បូរណភាព​ទឹក​ដី​ សន្តិភាព​ សន្តិសុខ​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ​ សេង ​ធារិន​ បាន​ណែនាំ​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ទាំង​អស់ ​ត្រូវ​​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ ដើម្បី​ដោះ​ស្រាយ​យថាហេតុ​ និង​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​ រង​គ្រោះ​ដោយ​សារ​គ្រោះ​មហន្តរាយ​ពី​ធម្មជាតិ​ ជាយថា​ហេតុ​ផ្សេងៗ​ ជា​ពិសេស​គ្រោះ​ទឹក​ជំន​ន់ កំពុង​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​យើង ​និង​ហ្វឹក​ហ្វឺន​ ដើម្បី​ត្រៀម​បាញ់​គ្រាប់​ពិត​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​មរត​តេជោ​សែន​ភ្នំ​វាល​ចាប​។ ​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ប្រៀប​ការ​ពា​រជាតិ​ ការ​ពារ​ខ្សែ​បន្ទាត់​ព្រំ​ដែន ​អោយ​បាន​រឹង​មាំ ​ស្រប​តាម​អនុសាស៍ដ៏​ខ្ពង​ខ្ពស់របស់​ សម្តេច​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្រ្តី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​ ដោយ​សន្តិវិធី ​និង​សន្តិភាព ​និងប្រែ​ក្លាយ​តំបន់​ព្រំ​ដែន​ជា​តំបន់​អភិវឌ្ឍន៍​។​ ត្រូវ​គោរព​វិន័យ​ ស្លៀក​ពាក់​ឯក​សណ្ឋាន​អោយ​បាន​ត្រឹម​ត្រូវ​ ជា​កង​យោធពល​ខេមរ​ភូមិន្ន​។​ ឯកឧត្តម​បាន​ផ្តាំ​ផ្ញើ​ដល់​សិក្ខាកាម ត្រូវ​យក​ចំណេះ​ដឹង​ដែល​បាន​រៀន​​​សូត្រ​ ទៅ​បម្រើ​ការ​ងារ​ឲ្យ​បាន​ត្រឹម​ត្រូវ ​ត្រូវ​មាន​ភាព​ស្មោះ​ត្រង់​ សាមគ្គី​សហការ​គ្នា ​ចៀស​ឲ្យ​ឆ្ងាយ​អំពើ​ឧបាយ​មុខ​គ្រប់​យ៉ាង ​គ្រឿង​ញៀន ល្បែង​ស៊ី​សង​ មិន​ត្រូវ​មាន​ក្នុង​វគ្គ​ហ្វឹក​ហ្វឺន​នេះ​ជា​ដាច់​ខាត​ និង​ត្រូវ​ខិត​ខំ​រៀន​សូត្រ​បន្ថែម។ ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​សេង ​ធារិន​ ក៏​បាន​ប្រកាស​បិទ​វគ្គ​ និង​បើក​វគ្គ​ហ្វឹក​ហ្វឺន​ចាប់​ពី​ពេល​នេះ​តទៅ​ ព្រម​ទាំង​បាន​ប្រគល់​ជូន​ថវិកា​ចំនួន​២​លាន​រៀល​ផង​ដែរ​ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ