ព័ត៌មាន

ទូក​​ម៉ាស៊ីន​​ចំនួន​​ ​៤​​គ្រឿង​​ ដែ​ល​​​ជា​​អំណោយ​​របស់​​ឯកឧត្តម​​ មេ​​បញ្ជាការ​​កង​​ទ័​ព​ជើង​​គោក ​​ជូន​​ដល់​​​ វរសេនា​តូច​​នគបាល​ការ​ពារ​​ព្រំ​​​ដែន​​គោក​​លេខ​​៦០៣ ​​និង​​អធិការ​នគរ​បាល​​​ស្រុល​​បូរី​​ជល​​សារ ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​តា​កែវ​
នាយកដ្ឋានព័ត៌មាន(៣)
64
1145 ឯកឧត្តម​ ឧត្តម​សេនីយ៍ទោ​ ទៀន ​សោ​ភ័ណ្ឌ​វង្ស​ នាយ​រង​សេនាធិការ ​និង​ជា​នាយ​ការិយាល័យ​ការ​ពារ​ព្រំ​ដែន​គោគ​ កង​ទ័ព​ជើង​គោក​ នៃ​ខ ភ ម ប្រគល់អំណោយ​​ជូន​​ដល់ អធិការ​នគរ​បាល​​​ស្រុល​​បូរី​​ជល​​សារ ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​តា​កែវ​

     កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​សីហា ​ឆ្នាំ​២០១៩ ​កន្លង​ទៅ​នេះ ​ឯកឧត្តម​ ឧត្តម​សេនីយ៍ទោ​ ទៀន ​សោ​ភ័ណ្ឌ​វង្ស​ នាយ​រង​សេនាធិការ ​និង​ជា​នាយ​ការិយាល័យ​ការ​ពារ​ព្រំ​ដែន​គោគ​ កង​ទ័ព​ជើង​គោក​ នៃ​ខ ភ ម​ រួម​ជា​មួយ​នាយ​ទាហាន​ជាន់​ខ្ពស់​ ជំនាញ​ការ​ពារ​ព្រំ​ដែន​គោក ​ក្នុង​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ច្រើន​រូប​ បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល ​សាក​សួរ​សុខ​ទុក្ខ​ និង​នាំយក​នូវ​អំណោយ​ជា​សំភារៈ​ប្រើ​ប្រាស់​ ដែល​រួម​មាន​ទូក​ម៉ាស៊ីន​ចំនួន ​៤​គ្រឿង​ និង​វិទ្យុ​ទាក់​ទង​ (ICOM) ដៃ ចំនួន​៨​គ្រឿង ​ដែល​ជា​អំណោយ​ របស់​ឯកឧត្តម ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ទៅ​ផ្ត​ល់​ជូន​ដល់​ នាយ ​និង​​ព​លនគរបាល​ការ​ពារ​ព្រំ​ដែន​គោក​ ក្នុង​អង្គភាព ​វរសេនា​តូច​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៦០៣​ និង​​អង្គភាព​អធិការដ្ឋាន​នគរបាល ​ស្រុក​បូរី​ជល​សារ​ នៃ​ស្នង​ការ​ដ្ឋាន​ នគបាល​ខេត្ត​តា​កែវ​ ដែល​បច្ចុប្បន្ន​មាន​ភារកិច្ច​សហការ​ឈ​ជើង​ការ​ពារ​សន្តិសុខ ​សណ្ដាប់​ធ្នាប់​សាធារណៈ​សង្គម​ ក្នុង​មូល​ដ្ឋាន​  និង​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ តាម​បណ្ដោយ​ព្រំ​ដែន​ កម្ពុជា-វៀតណាម ​ក្នុង​ភូមិ​សាស្ត្រ​ របស់​ខេត្ត​តាកែវ​។

    ក្នុង​ឱកាស​នោះ ​លោក​ឧត្តម​សេនីយ៍​ត្រី​ ​ជា​ សំបូរ​ ស្នង​ការ​រង​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​តា​កែវ​ បាន​រាយ​ការណ៍​យ៉ាង​លំអិត​អំពី​សភាព​ការណ៍​​នានា ​ដែល​ពាក់​ព័ន្ធ​ដល់​បញ្ហា​សន្តិសុខ ​ក្នុង​ភូមិ​សាស្ត្រ​របស់​ខេត្ត​ និង​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា ​វៀតណាម ​នៃ​បណ្ដា​ស្រុក​របស់​ខេត្ត​ ដែល​ជាប់​ច្រក​ព្រំ​ដែន ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ពិសេស​លើ​កិច្ច​សហប្រតិបត្តិការ​ទំនាក់​ទំនង​ នៃ​ការ​រឹត​ចំណង​សាមគ្គីភាព ​មិត្តភាព​ រវាង​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​​ នៃ​ប្រទេស​ទាំង​ពីរ​ កម្ពុជា​ វៀត​ណាម​ ដែល​បច្ចុប្បន្ន​យើង​បាន​នឹង​កំពុង​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្នា​ ដើម្បី​កសាង​បន្ទាត់​ព្រំ​ដែន​ប្រទេស​ទាំង​ពីរ​ ឲ្យ​ក្លាយ​ជា​បន្ទាត់​ព្រំ​ដែន​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​។​ អំណោយ​របស់​ឯកឧត្តម​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ដែល​ឯកឧត្តម​ ទៀន ​សោភ័ណ្ឌ​វង្ស​ រួម​នឹង​ក្រុម​ការ​ងារ​ បាន​នាំ​យក​ទៅ​ផ្តល់​ជូន​​នៅ​ពេល​នោះ ​រួម​មាន៖ ទូក​ម៉ាស៊ីន​ចំនួន​០៤​គ្រឿង​, និង​ អាយ​កូម​កាន់​ដៃ​ចំនួន​០៨​គ្រឿង ​ដែលស​ម្ភារៈ​ប្រើ​ប្រាស់​ទាំង​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​សម្រាប់​អង្គភាព ​វរសេនា​តូច​នគរបាល​​​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៦០៣​ មាន​ទូក​ម៉ាស៊ីន​ចំនួន​០២​គ្រឿង​, អាយ​កូម​ដៃ​០​៨គ្រឿ​ង​ និង​សំរាប់​អធិការ​ដ្ឋាន​​នគរបាល​ស្រុក​បូរី​ជល​សារ​ មាន​ទូក​ម៉ាស៊ីន​០២​គ្រឿង​ផង​ដែរ​។ឯកឧត្តម​ ឧត្តម​សេនីយ៍ទោ​ ទៀន ​សោ​ភ័ណ្ឌ​វង្ស​ នាយ​រង​សេនាធិការ ​និង​ជា​នាយ​ការិយាល័យ​ការ​ពារ​ព្រំ​ដែន​គោគ​ កង​ទ័ព​ជើង​គោក​ នៃ​ខ ភ ម ប្រគល់អំណោយ​​ជូន​​ដល់​​​ វរសេនា​តូច​​នគបាល​ការ​ពារ​​ព្រំ​​​ដែន​​គោក​​លេខ​​៦០៣

   មាន​ប្រសាសន៍​នា​ឱកាស​នោះ​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​ទៀន ​សោភ័ណ្ឌ​វង្ស​ បាន​ណែ​នាំ​ដល់​កង​កម្លាំង​នគរបាល​ការ​ពារ​ព្រំ​ដែន ​និង​កម្លាំង​នគរបាល​ នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក​បុរី​ជល​សារ​ ត្រូ​វ​យក​ចិត្ត​ទុក​ដាក់​សហការ ​សាមគ្គី​គ្នា ​បំពេញ​ការ​ងា​រ ឲ្យ​បាន​ជិត​ស្និទ្ធ​ជា​មួយ​នឹង​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ទៅ​តាម​អនុសាសន៍​របស់​ សម្ដេច​តេ​ជោ ​នាយក​រដ្ឋមន្ត្រី ​ក៏​ដូច​ជា​បទ​បញ្ជា​ទាំង​ឡាយ​ របស់​ក្រសួង​មហា​ផ្ទៃ ​និង​អគ្គស្ន​ងការ​នគរបាល​ជាតិ​ ដោយ​ធ្វើ​យ៉ាង​ណារ​ក្សា​ឲ្យ​បាន​ទាំង​សន្តិសុខ​ សណ្ដាប់​ធ្នាប់​សាធារណៈ ​ពិសេស​បំពេញ​ភារកិច្ច​ជំនាញ​ឲ្យ​បាន​ល្អ​ ចូល​រួម​ទប់​ស្កាត់​នូវ​រាល់​បទ​ល្មើស​នានា​ ពិសេស​បទ​ល្មើស​ នៃ​ការ​នាំ​ចូល​មក​កម្ពុជា ​នូវ​រាល់​ទំនិញ​ខូច​គុណ​ភាព​ ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ប្រជាជន​យើង​  ដែល​នាំ​មហន្ត​រាយ​ដល់​សង្គម​ជាតិ​ ដោយ​ត្រូវ​បន្ត​បំពេញ​ភារកិច្ច​ការ​ពារ​ជាតិ​ ការ​ពារ​អធិបតេយ្យ​ បូរណៈភាព​ទឹក​ដី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ឲ្យ​កាន់​តែ​មាន​ភាព​រឹងមាំ​។​ ជា​មួយ​គ្នា​នេះ​ដែរ​ ក៍​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ត​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​ល្អ​ជា​មួយ​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​គោក ​ប្រទេស​ជា​មិត្ត ​ក្នុង​ការ​រក្សា​ឲ្យ​បាន​ទាំង​សន្តិសុខ ​សុវត្ថិភាព ​ជូន​ដល់​ប្រជាពល​រដ្ឋ​ នៃ​ប្រទេស​ទាំង​ពីរ​ បាន​ប្រកប​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ដោយ​សុខ​សាន្ត​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ