ព័ត៌មាន

ផ្សព្វ​ផ្សាយ​អប់រំ​ចិត្ត​សាស្ត្រ​សិក្ខា​កាម​វគ្គ​បំប៉ន​ជំនាញ​សេនាធិការ​ និង​មេ​បញ្ចាការ​ថ្នាក់​កង​អនុសេនា​តូច-ធំ​ កាំភ្លើង​ធំ​
នាយកដ្ឋានព័ត៌មាន(៣)
175
1144 ផ្សព្វ​ផ្សាយ​អប់រំ​ចិត្ត​សាស្ត្រ​សិក្ខា​កាម​វគ្គ​បំប៉ន​ជំនាញ​សេនាធិការ​ និង​មេ​បញ្ចាការ​ថ្នាក់​កង​អនុសេនា​តូច-ធំ​ កាំភ្លើង​ធំ​

    កង​ទ័ព​ជើង​គោក​បាន​ទទួល​​ការងារ​អប់រំ​ចិត្ត​សាស្ត្រ ពី​សំណាក់​ ឯកឧត្តម​នាយ​សេនាធិកា​រង​កង​ទ័ព​ជើង​គោក ​ឯកឧត្តម ​ឧត្តម​សេនីយ៏​ទោ ​ម៉ៅ ​ផល្លា ​នាយ​សេនា​ធិកា​រង​ និង​ជា​នាយ​ការិយាល័យ​ទី​៥​ កង​ទ័ព​​ជើង​គោក​ បាន​បញ្ចាក់​ប្រាប់​សិក្ខា​កាម​វគ្គ​បំប៉ន​ជំនាញ​សេនាធិការ ​និង​មេ​បញ្ចាការ ​ថ្នាក់​កង​អនុសេនា​តូច-ធំ ​កាំភ្លើ​ង​ធំ​​​ថា​៖​ កង​ទ័ព​ត្រូវ​តែ​អនុវត្តន៏​ឲ្យ​បាន​ម៉ឺងម៉ា​ត់ រាល់​បទ​បញ្ជា​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់ថ្នាក់ ត្រៀម​ប្រយុទ្ធ​គ្រប់​ពេល​វេលា និង​ទប់​ស្កាត់​ឲ្យ​ខាង​តែបា​ន ​នូវ​ការ​គំរាម​កំ​ហែងអ​សន្តិសុខ ​និង​អំពើ​ភេរវកម្ម​ និង​ការ​បង្ក​អសន្តិសុខ ​ណាមួ​យ​​ពី​សំណាក់​​បច្ចាមិត្ត​ ក្នុង​គោល​បំណង​បំផ្លិច​បំផ្លាញ​សុខ​សន្តិភាព​។​ ឯកឧត្តម​ ម៉ៅ ​ផល្លា​បាន​​បញ្ចាក់​​បែ​បនេះ​ នៅ​ទី​បញ្ជាការ​ស្រាល​ នៃ​បញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ ​កង​ទ័ព​ជើង​គោក​ នៃ​​កង​យោធ​ពល​ខេមរ​​ភូមិន្ទ​ ខេត្ត​​កំពង់​ឆ្នាំ ​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​សភាព​ការណ៏​ជាតិ ​អន្តរជាតិ ​និង​ការងារ​អប់រំ​ចិត្ត​សាស្ត្រ​ ច្បាប់​ លក្ខន្ដិកៈ បទ​​បញ្ចា​ទូទៅ​ខ ភ ម ​តួនាទី​ភារកិច្ច​ចំពោះ​មុខ​របស់​កង​ទ័ព​ ក្នុង​កិច្ច​ការពារ ​ជាតិ ​សាសនា ​ព្រះ​មហាក្សត្រ​ ភាព​​សុខ​សាន្ត​របស់​ប្រជាពល​រដ្ឋ ​និង​ប្រវត្តិ​ដំណើរ​ឆ្ពោះ​ទៅ​រក​រំដោះ​ប្រទេស​កម្ពុជា​របស់​ វិរៈកុល​បុត្រ​ខ្មែរ​ មួយ​រូប​ គឺ​សម​មិត្ត ហ៊ុន សែន កាល​ពីឆ្នាំ​១៩៧៧​ រួម​នឹង​សមិទ្ធផល​ធំៗ​ជា​ប្រវត្តិសាស្ត្រ​ នា​ពេល​​បច្ចុប្បន្ន ​ជូន​ដល់​សិក្ខា​កាម​​វគ្គ​បំប៉ន​ជំនាញ​សេនាធិការ​ និង​មេ​បញ្ចាការ ​ថ្នាក់​កង​អនុសេនា​តូច-ធំ ​កាំភ្លើង​ធំ​ កង​ទ័ព​​ជើង​គោក​ នា​ព្រឹក​ថ្ងៃទី​១២​ ខែ​សីហា ​ឆ្នាំ២០១៩ ​កន្លង​ទៅ​​នេះ។ ​ឯកឧត្តម ​ឧត្តម​សេនីយ៏​ទោ ​ម៉ៅ ​ផល្លា ​នាយ​សេនា​ធិកា​រង​ និង​ជា​នាយ​ការិយាល័យ​ទី​៥​ កង​ទ័ព​​ជើង​គោក​ 

    ឯកឧត្តម​ ម៉ៅ ​ផល្លា​ បាន​បន្ត​ទៀត​ថា​៖ ជា​ភ័ព្វ​សំណាង​យើង​ បាន​រស់​នៅ​ក្រោម​ដំបូល​សន្តិភាព​ ស្ថេរភាព​ ប្រជាពល​រដ្ឋ​​មា​ន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ មាន​លទ្ធិប្រជាធិបតេយ្យ ​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍន៏ ​និង​​ការ​​កសាង​​ ហេដ្ឋា​រចនា​សម្ព័ន​លើ​គ្រប់​វិស័យ​ ពី​មួយ​ថ្ងៃទៅ​មួយថ្ងៃ​ឥត​ឈប់​ឈរ​។ ទាំង​អស់​នេះបា​ន​មក​ពី​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​ និង​ឈ្លាស​វៃ​របស់​ សម្តេចតេជោ ហ៊ុ​ន ​សែន ​នាយក​រដ្ឋមន្ត្រី​​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​បាន​​ធ្វើ​អោយ​ប្រទេស​ជាតិ​បាន​បញ្ចប់​សង្គ្រា​មទាំង​ស្រុង ​ក្រោម​នយោបាយ ​ឈ្នះ ឈ្នះ ​នាំ​មក​នូវ​សន្តិភាព​​ពេ​ញ​ទូទាំង​ផ្ទៃ​ប្រទេស​។​ ឯកឧត្តម​​បាន​មាន​ប្រសាន៏​បន្ត​ទៀត​ថា​៖ មាន​ប្រទេស​​មួ​យចំនួន ​នៅក្នុង​ពិភព​លោក ​ដែល​​កំពុង​ទទួល​រង​គ្រោះ​ដោយ​សារ​បដិវត្តន៏​ពណ៍ ​និង​ដោយ​ការ​លូក​ដៃ​​រក​កូរ​កកាយ​​ពី​សំណាក់​បរទេស។ ទន្ទឹម​នឹង​​សមិទ្ធិ​ផល​​ធំ​ធេង​ ដែល​យើង​ទទួល​បាន​នា​ពេល​នេះ ​កង​ទ័ព​ដែល​ជា​កម្លាំង ​បង្អែក​ ដ៏​រឹងមាំ​​របស់​ប្រទេស​ជាតិ​ ត្រូវ​​ការ​ពារ​​សន្តិសុខ​ សណ្តាប់​ធ្នាប់​ សាធារណៈ​សង្គម​ និង​សេចក្តី​សុខ ​ក្សេម​ក្សាន្ត​ ជូន​ប្រជាជន​អោយ​បាន​ដោយ​​ត្រូវ​អនុវត្ត​ន៏​អោយ​បាន​ម៉ីង​ម៉ាត់​ រាល់​បទ​បញ្ជា​របស់​រាជ​រដ្ជាភិបាល ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ ​និង​មេ​បញ្ជាការ​​ក​ងទ័ព​ជើង​គោក​ បាន​ដាក់​ចុះ ​ដោយ​ត្រូវ​ធានា ​ទាំង​ស្រុង​នូវ​ការ ​អនុវត្តន៏​​ភារកិច្ច​ស្នូល​ ជា​កម្លាំង​​ត្រៀម​ប្រយុទ្ធ​គ្រប់​ពេល​វេលា​ និង​ទប់​ស្កាត់​រាល់​អំពើ ​បង្ក​អស្តិ​សុខ​ជាតិ​ និង​តំបន់​​ភូមិ​សាស្ត្រ​ ទទួល​ខុស​ត្រូវ​។​​ ត្រូវ​បន្ត​អនុវត្តន៏​ អនុសាសន៏​ទាំង​១០​ចំនុច ​អភិ​ក្រម​ទាំង​៥ ​និង​ប៉ាវចនា​២​ របស់​ សម្តេច​អគ្គ​​ម​ហា​សេនា​បតី​តេជោ ​ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី ​ត្រូវ​ប្រឆាំង​ដាច់​ខាត់​ ​ចំពោះ​សកម្មភាព​​ទាំ​ងឡាយ​ណា​​ដែល​ឈាន​​​ទៅបង្គើត​បដិវត្តន៏​ពណ៏​ ហើយ​មាន​គោល​បំណង​ផ្ដួល​រំលំ​រដ្ធាភិបាល​។​ បង្កើន​ការ​លើក​​កម្ព​ស់សមត្ថភាព​​​ក​ង​ទ័ព​ តាម​​រយៈ​ការ​បំប៉ន​បណ្តុះ​បណ្តាល​ការ​ហ្វឹក​ហ្វឺន​ គ្រប់​រូប​ភាព​ជា​ប្រចាំ ​សំដៅលើក​កម្ពស់​​សមត្ថភាព ​ចំណេះ​ជំនាញ​​ពិ​តប្រាកដ ​បន្ត​ជំរុញ​ការ​អប់រំ​ចិត្ត​សាស្ត្រ​ ដល់​កង​ទ័ព​ជា​ប្រចាំ ​និង​ត្រូវ​ខិត​ខំ​​រៀន​សូត្រ​​ពេល​បញ្ចប់​វគ្គ​​ទទួល​​បាន​​លទ្ធផល​ល្អ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ