ព័ត៌មាន

ផ្សព្វ​ផ្សាយ​អប់រំ​ចិត្ត​សាស្ត្រ នៅ​មន្ទីរ​ពេទ្យ​ព្រះកេតុមាលា​
នាយកដ្ឋានព័ត៌មាន(៣)
161
1143 ផ្សព្វ​ផ្សាយ​អប់រំ​ចិត្ត​សាស្ត្រ នៅ​មន្ទីរ​ពេទ្យ​ព្រះកេតុមាលា​

    នៅ​​មន្ទីរ​ពេទ្យ​ព្រះ​​កេតុមា​លា ​​កាល​ពី​ថ្ងៃទី០៩​ ខែ​សីហា ​ឆ្នាំ​២០១៩​ ឯកឧត្តម​ ឧត្តម​សេនីយ៏​ឯក ​ពេជ្រ ​ឈឿន​អគ្គនាយក​​រង​​ អគ្គនាយក​​ដ្ឋាន​ ​ភស្តុភា​-​ហិរញ្ញវត្ថុ​ ក្រសួង​​ការ​​ពារ​​ជាតិ​ និង​ ឯកឧត្តម​​ ឧត្តម​​សេនីយ៍​​ទោ​ ​ងួន​ ​ប៊ុន​​ថុន​ ​គ្រូ​​ឧទ្ទេស​ផ្នែក​​អប់រំ​​ចិត្ត​​សាស្រ្ត​​ អគ្គនាយក​​ដ្ឋាន​ ភស្តុភា​-​ហិរញ្ញវត្ថុ ​ក្រសួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ផ្សព្វ​ផ្សាយ​ ស្តី​អំពី​សភាព​​ការណ៍​ថ្មីៗ​ និង​ការ​​អនុវត្ត​​នយោ​បា​យ​​ឈ្នះ ​ឈ្នះ ​ក្នុង​​ការ​​បព្ចាប់​​សង្គ្រាម​​ស៊ី​វិល​​​នៅ​​កម្ពុជា ​ព្រមទាំង តួនាទី និងភារកិច្ច ខ.ភ.ម។

 ឯកឧត្តម​ ឧត្តម​សេនីយ៏​ឯក ​ពេជ្រ ​ឈឿន​អគ្គនាយក​​រង​​ អគ្គនាយក​​ដ្ឋាន​ ​ភស្តុភា​-​ហិរញ្ញវត្ថុ​ ក្រសួង​​ការ​​ពារ​​ជាតិ​

    មានប្រសាសន៍ទៅ កាន់​នាយ​ទាហាន នាយ​ទាហាន​រង​ ពល​ទាហាន ​បុគ្គលិក ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​នា​ឱកាស​នោះ ​ឯកឧត្តម ​ពេជ្រ​ ឈឿន ​ជំនួស​មុខ​ឱ្យ​ឯកឧត្តម ​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​ភស្តុភា​-​ហិរញ្ញវត្ថុ ​ក្រសួង​ការ​ពារ​ជាតិ​ ធ្វើ​ការ​កោត​សរសើរ ​និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការ​ខិត​ខំ ​ប្រឹង​ប្រែង​ បំពេញ​ការ​ងារ​ជា​ប្រវត្តិ​សាស្រ្ត​ ក្នុង​ភារកិច្ច​បំរើ​ជាតិ​ កសាង​អភិវឌ្ឍន៍ ​មន្ទីរ​ពេទ្យ​ហ្វឹក​ហ្វឺន​ រៀន​សូត្រ​ជាប់​ជា​ប្រចាំ ​ព្រម​ទាំង​ ចូល​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ ការ​ពិនិត្យ​ ព្យាបាល​យុទ្ធ​របួស​ជម្ងឺ​ជូន​យោធិន​ និង​ប្រ​ជាពល​រដ្ឋ។ ឯកឧត្តម​ ពេជ្រ ​ឈឿន ​និង​ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ ​ងួន​ ប៊ុន​ថុន ​បាន​រំលឹក​អំពី​ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ​ពត​ ដែល​ឆ្នាំ​នេះជា​ខួ​បលើក​ទី​៤២​ឆ្នាំ​ ថ្ងៃទី​២០​ មិថុនា ១​៩៧៧ ​ថ្ងៃទី​២០​ មិថុនា ​២០១៩ ​ដោយ​បញ្ជាក់​ថា​៖​  នេះ​ជា​ទិវា​ចង​​ចាំនូ​វ ព្រឹត្តិ​ការណ៍​ដ៏​មាន​អត្ថន័យ​ជា​ចំណុច​ចាប់​ផ្ដើម នៃ​ការ​ដឹក​នាំ​របស់​វីរៈ កុល​បុត្រ​ខ្មែរ​មួយ​រូប​គឺ សម​មិត្ត​ ហ៊ុន ​សែន ​ដែល​យក​ជីវិត​ ធ្វើ​ជា​ដើម​ទុន​រំដោះ និង​សង្គ្រោះ​ប្រទេស ​អោយ​រួច ​ផុត​ពី​របប​ប៉ុល​ពត​ រហូត​ឈាន​ទៅ​សម្រេច​នូវ​សមិទ្ធ​ផល​ធំៗ​ និង​អ្វីៗ​គ្រប់​បែប​យ៉ាង​ ដែល​ប្រទេស​ជាតិ ​និង​ ប្រជាជន​ ទទួល​បាន​ដូច​បច្ចុប្បន្ន​នេះ​។ ​សមិទ្ធ​ផល​ដ៏​ធំ​ធេង​ជា​ប្រវត្តិ​សាស្រ្ត​ ខាង​លើ​បាន​ត​ភ្ជាប់​ទៅ​រក​សមិទ្ធ​ផល​ជា​ប្រវត្តិ​សាស្ត្រ នៃ​ទិវា​ជ័យ​ជម្នះ ​៧ ​មករា ​១៩៧៩​ ដោយ ​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ ពី​មិត្ត​បរទេស​ជិត​ខាងគឺ​ កងទ័ព​ស្ម័គ្រ​​ចិត្ត​វៀត​ណាម ​និង​ដំណាក់​កាល​ នៃការ​តស៊ូ​រ៉ាប់​រង​ភារកិច្ច​ដោយ​កម្ពុជា​ខ្លួន​ឯង ​ក្នុង​ដំណាក់​កាល​ការ​ដក​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​ និង​មាន​ការ​ការ​វិវត្តន៍​ នៃ​សភាព​ការណ៍​ជា​បន្ត​បន្ទាប់​ និង​ដំណាក់​កាល​ នៃ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ ពី​ឆ្នាំ​១៩៩១ ​ដំណាក់កាល​នៃ​ការ​បង្រួប​បង្រួម​​ជាតិ​ ក្រោយ​ការ ​បោះ​ឆ្នោត​ នីតិកាល​ទី​១ ​នៃ​រដ្ឋសភា ឆ្នាំ​១៩៩៣ ​និង​ការ​វិវត្តន៍​ នៃ​សភាព​ការណ៍​ជា​បន្ត​បន្ទាប់​រហូត​ដល់​ព្រឹត្តិការណ៍ ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ​ពិសេស​ការ​បើក​ឡើង​នូវ​ទំព័រ​ ប្រវត្តិ​សាស្ត្រ​ថ្មី​ ក្រោយ​ពី​ការ​ទប់​ស្កាត់​បាន​ និង ​វាយ​ឱ្យ​បរាជ័យ​ នៅ​ចលនា​បដិវត្តពណ៌​នៅ​កម្ពុជា​។​ ឯកឧត្តម​ បញ្ជាក់​បន្ត​ទៀត​ថា​​៖ ​តួនាទី​ស្នូល​របស់​ខ.ភ.ម ​មាន​ភារ​កិច្ច​ការ​ពារ​ជាតិ​ សាសនា-​ព្រះមហា​ក្សត្រ​ និង​ការ​ពារ​បូរណភាព​ទឹក​ដី​ ពង្រឹង​ខឿន​ការ​ពារ​ជាតិ ​សហការ​ជា​មួយ ​ស្ថាប័ន​នានា​ ចូល​រួម​អភិវឌ្ឍន៏​ប្រទេស ​កាត់​បន្ថយ​ភាព​ក្រីក្រ​ រប​ស់ប្រជាពល​រដ្ឋ បង្កើន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​។​ ខ.ភ.ម​ ​​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​ កែ​ទម្រ​ង់​ឲ្យ​ទៅ​ជា​កំលាំង​ការ​ពារ​ជាតិ​ដ៏​រឹង​មាំ​ មានវិន័យ​ម៉ឺង​ម៉ាត់​ និង​មាន​សមត្ថភាព​គ្រប់​គ្រាន់​តាម​រយៈ​ការ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្តាល​ធន​ធាន​មនុស្ស​ ជា​ប្រចាំ​ពង្រឹង​ សមត្ថ​ភាព ​ការពារ​ ព្រំ​ដែន ​ទប់​ស្កាត់​ និង​បង្ក្រា​បឧក្រឹដ្ឋ​ ឆ្លង​ដែន​ និង​ប្រឆាំង​អំពើ​ភេរវកម្ម​នានា​។​ ឯកឧត្តម ​បាន​ជំរុញ ​និង​លើក​ទឹក​ចិត្ត​ដល់​ថ្នាក់​ដឹកនាំ​បុគ្គលិក​ពេទ្យ ទាំង​អស់​បន្ត​ចូល​រួម​ថែ​រក្សា​ពង្រឹង​ សន្តិសុខ ​សុវត្ថិភាព ​របៀប​រៀប​រយ​សណ្តាប់​ធ្នាប់​សាធារណៈ ​រួម​ចំ​ណែក​កសាង ​ភូមិ​-ឃុំ​ មាន​សុវត្ថិភាព។​ ជម្រុញ​លើក ​កម្ពស់​ការ​ងារ​ហ្វឹក​ហ្វឺ​ន បណ្តុះ​បណ្តាល ​បំប៉ន ​ជំនាញ ​ផ្សេងៗ ​និង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បំផុត​លើ​ការ​ងារ​សតិ​ អារម្មណ៍ ​និង​អប់រំ​ចិត្ត​សាស្ត្រ​ផ្សព្វ​ផ្សាយ​ច្បាប់​ និង​បទ​ដ្ឋាន​គតិ​យុត្ត​នានា ​ព្រម​ទាំង​ជម្រុញ​ការ​ងារ​ជំនាញ​ចូល​រួម​អនុវត្ត​ប្រពៃណី​ល្អ​ និង​គោរព​លក្ខន្ដិកៈ ​របស់​ខ្លួន​ជា​ខ.ភ.ម​ ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ បន្ថែម​ទៀត ​និង​ត្រូវ​ចេះ​ថែរ​ក្សា​សម្ភារៈ​បរិក្ខា​ពេទ្យ​ ដែលបំ​ពាក់​ជូន​ផង​ដែរ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ