ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ប្រជុំ​បូក​សរុប​ត្រី​មាស​ទី២​ ឆ្នាំ​២០១៩​ របស់​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​មូល​ដ្ឋាន ​ខេត្ត​កោះ​កុង​
នាយកដ្ឋានព័ត៌មាន(៣)
88
1139 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ប្រជុំ​បូក​សរុប​ត្រី​មាស​ទី២​ ឆ្នាំ​២០១៩​ របស់​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​មូល​ដ្ឋាន ​ខេត្ត​កោះ​កុង​

    សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​​អញ្ជើញ​​​ជាអធិបតី​ភាព​បើក​កិច្ច​ប្រជុំ​បូក​សរុប​របាយការណ៍​សកម្មភាព​ប្រចាំ​ត្រីមាស​ទី២ ​ឆ្នាំ​​២០១៩​ របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​មូល​ដ្ឋាន​ ខេត្ត​កោះកុង​ ដើម្បី​ត្រួត​ពិនិត្យ​ និង​គាំទ្រ​​កា​រអនុវត្ត​កម្ម​វិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៤​ របស់​រាជរដ្ឋា​ភិបាល​​កម្ពុជា ​នាព្រឹក​ថ្ងៃ​ទី​១២ ​ខែ​សីហា ​ឆ្នាំ២០១៩​ នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​។​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ និងជាប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​​ចុះ​ជួយ​​មូល​ដ្ឋា​ន ខេត្ត​កោះកុង​ 

    ថ្លែង​បើក​កិច្ច​ប្រជុំ ​សម្តេច​ពិជ័​យសេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​​ចុះ​ជួយ​​មូល​ដ្ឋា​ន ខេត្ត​កោះកុង​ បា​ន​មាន​ប្រសាសន៍​ណែនាំ​ដល់​ក្រុ​ម​កា​រងារ​ថ្នាក់​ជាតិ​ ​ចុះ​ជួយ​​មូល​ដ្ឋាន ​ខេត្តកោះកុង​ ត្រូ​វ​តាម​ដាន​ និ​ងមាន​ការ​ប្រុង​ប្រយ័ត្ន​​អំពី​​ការ​លេច​លុង​ ដោយសា​រ​គ្រោះទឹក​ជំនន់​នៅ​តាម​បណ្តា​ខេត្ត​នានា ​ ក្នុង​នោះ​នៅ​ខេត្ត​កោះ​កុង​​ផ​ង​ដែរ​។​ បច្ចុប្បន្ន​ គ្រោះនេះ​កំពុង​បន្ត​កើត​មាន​នៅ​ខេត្ត​កំពត​ បន្ទាប់​ពី​ខេត្ត​ព្រះសីហនុ។​ ​សម្តេច​​ពិជ័​យសេនា ​បានប​ន្តថា​៖ នេះជា​លើក​ទី១ ​ហើយ​ដែល​ក្រុម​ការងារ​ថ្នាក់​ជាតិ​ ​ចុះ​ជួយ​​មូល​ដ្ឋាន​ ខេត្ត​កោះកុង ​បាន​ធ្វើការ​ជួប​ប្រជុំ ដើ​ម្បី​ត្រួត​ពិនិត្យ​លទ្ធផល​ការងារ​ និង​ពិភាក្សា​​លើបញ្ហា​​​ប្រឈម ​និង​បញ្ហា​ពាក់​ព័ន្ធ​ផ្សេងៗ​មួយចំនួន​ បន្ទាប់​ពី​មាន​ការ​សម្រេច​បង្កើត​ក្រម​ការងារ​ថ្នាក់​​ជាតិ​ពី​​រាជរដ្ឋា​ភិបាល  ​សម្រាប់​ខេត្ត​កោះកុង ​ដែល​មាន​រយៈ​ពេល​១៥៩​ថ្ងៃ​កន្លង​មក​នេះ។​ សម្តេច​​ពិជ័យ​សេនា​ ទៀ បាញ់ ​ក៏​បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ និង​វា​យតម្លៃ​ខ្ពស់​ចំពោះ​​ក្រុម​ការ​ងារ​​ថ្នា​ក់ជាតិ​ ចុះ​ជួយ​មូល​ដ្ឋាន​ ខេត្ត​កោះ​កុង ​ដែល​ខិត​ខំ​ចូល​រួម​សហការ​យ៉ាង​ល្អ​ ជា​មួយ​​អាជ្ញាធរ​​ដែ​ន​ដី​ ​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​។ ​សម្តេច​ពិជ័យ​សេនា ​បាន​លើក​ទឹ​ក​ចិត្ត​ និង​ជំរុញ​​ឲ្យ​ក្រុម​ការ​ងារ​​ថ្នា​ក់ជាតិ​ចុះ​ជួយ​មូល​ដ្ឋាន​ ខេត្ត​កោះកុ​ង ​បន្ត​បំពេញ​តួនាទី​ និង​​ភារកិច្ច​​​ជាបន្ត​​ទៅ​ទៀត ​ដើម្បី​គាំទ្រ​ការ​អនុវត្ត​កម្មវិ​ធីន​យោបាយ ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៤ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បាន​ដោយ​ជោគ​ជ័យ​។​

   លោកជំទាវ​ មិថុនា ​យុទ្ធ​ភូថង ​អភិបាល​ខេត្ត​កោះកុង ​បានមា​នប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា​៖​ នៅ​ក្នុង​ត្រីមាស​ទី២ ​ឆ្នាំ​២០១៩​នេះ ​តាម​រយៈ​សកម្មភាព​ក្រុម​ការ​ងារ​ថ្នាក់​​ជា​តិចុះ​មូល​ដ្ឋាន​​ ខេត្ត​កោះកុ​ង ​ដើម្បី​ត្រួត​ពិនិត្យ​ និង​គាំទ្រ​ការ​អនុវត្ត​កម្ម​វិធី​នយោបាយ ​និង​យុទ្ធសាស្ត្រ​​ចតុកោណ​​ដំណាក់​កាល​ទី៤​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយ​មាន​កិច្ច​សហការ​ជា​មួយ​រដ្ឋបាល​​នៅ​​គ្រប់​​លំដា​ប់ថ្នាក់​ បាន​ធ្វើ​ឲ្យ​ការ​ធានា ​ការ​រក្សា​សន្តិសុខ​ សណ្តាប់​ធ្នាប់​ ការ​ងារ​សេដ្ឋកិច្ច​សង្គម​ និង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា មាន​ភាព​ល្អ​ប្រសើរ​។​ សមិទ្ធផល​ការ​ងារ​ ​ដែ​ល​សម្រេច​​បាន​នេះ ​អាស្រ័យ​ដោយ​ក្រុម​ការ​ងារ​គ្រប់​ថ្នាក់​ បាន​យក​ចិត្ត​ទុក​ដាក់​ ប្រក​ប​ដោយ​ស្មារតី​​ទទួល​​ខុស​​ត្រូវ​ខ្ពស់​  និង​មាន​ឆន្ទៈ​មុត​មាំ ក្នុង​ការ​អនុវត្ត​បទ​បញ្ជា​ សេចក្តីណែនាំ​ និ​ង​ផែន​ការ​សកម្មភាព​ ​រប​ស់រាជ​រដ្ឋាភិបាល ​រួមជា​មួយ​កិច្ច​សហការ​គាំទ្រ​គ្នា​ទៅ​វិញទៅ​មក​ មាន​គោល​ដៅច្បាស់​លាស់​ ធ្វើ​ឲ្យ​ការ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ជូន​ប្រជាពល​រដ្ឋ​ នៅ​តាម​មូលដ្ឋាន ទទួល​​បាន​លទ្ធផល​ល្អ​​ប្រសើរ​។​ ជា​មួយ​នេះ ​ខេត្ត​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ លើ​ការ​ដោះ​ស្រាយ​លំ​នៅ​ដ្ឋាន​ និង​ដី​ចំការ​របស់​ប្រជាពល​រដ្ឋ ​ក្នុង​ស្រុក ​ក្រុង​ចំនួន​៤ ​ដែល​គ្រប​ដណ្តប់​ដោយ​អនុក្រិត្យ​លេខ​០៨ ​ស្តី​ពី​ការ​បង្កើត​ជំរក​សត្វ​ព្រៃតាតៃ​, ការ​ញុះញង់​ពី​មជ្ឈដ្ឋាន​ពី​ខាង​ក្រៅ​, សេចក្តី​ត្រូ​វការ​ហេដ្ឋា​​រចនា​សម្ព័ន្ធ​ទាំង​ទី​ប្រជុំជន​ និង​ជន​បទ​, ការ​ផ្គត់​ផ្គង់​អគ្គសនី​,​ ទឹក​ស្អាត ​និង​ការ​ថែរក្សា​បរិស្ថាន​។

   គួរ​បញ្ជាក់​ដែរ​ថា​៖ ខេត្ត​កោះកុង ​មានទី​តាំង​ស្ថិត​នៅ​ភាគ​នារតី​ នៃ​ប្រទេស​កម្ពុជា ​ចម្ងាយ​​២៩០​គីឡូ​ម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ,​ ផ្ទៃដី​សរុប​១០.០៤៥​គីឡូ​ម៉ែត្រ​ការ៉េ។​ ដែនដី​រដ្ឋ​បាល​​ខេត្ត​ ត្រូវ​បាន​បែង​ចែក​ជា​ក្រុង១​ មាន​សង្កាត់​៣​,​ ៦​ស្រុក​,​ ២៦​ឃុំ និ​ងមា​ន​ភូមិ​១១៩​ភូមិ ​ព្រម​និង​​មា​ន​​ប្រជាជន​សរុប​១៣៣.៣៦៨​នាក់​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ