ព័ត៌មាន

ជំនួប​​រវាង​​វិទ្យាស្ថា​នកង​ទ័ព​ជើង​គោក​(​ដាឡាត់​)​ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​​ និង​មជ្ឈមណ្ឌល​​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​
នាយកដ្ឋានព័ត៌មាន(៣)
74
1137 ជំនួប​​រវាង​​វិទ្យាស្ថា​នកង​ទ័ព​ជើង​គោក​(​ដាឡាត់​)​ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​​ និង​មជ្ឈមណ្ឌល​​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​

    នៅ​ក្នុង​ដំណើរ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​ និង​មិត្ត​ភាព​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​រយៈ​ពេល​៥ថ្ងៃ ​គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​ នៃ​វិទ្យាស្ថាន​កង​ទ័ព​ជើង​គោក​វៀត​ណាម​ ដែល​ដឹក​នាំ​ដោយ​ ឯកឧត្តម ​ឧត្តម​សេនីយ៏​ទោ ហ័ង ​វ៉ាន់​មីញ (Hoang Van Minh) នាយក​វិទ្យាស្ថាន​កង​ទ័ព​ជើង​គោក​ដា​ឡាត់ ​វៀត​ណាម ​អម​ដំណើរ​ដោយ​  ឯកឧត្តម​ ឧត្តម​សេនីយ៏​ទោ ​អេង​ ឃាង ​នាយ​សេនា​ធិការ​រង​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​បាន​ធ្វើ​ទស្សន​កិច្ច​សិក្សា​ និង​ជួប​សំ​ដែង​ការ​គួរ​សម​ ពិភាក្សា​ការ​ងារ​ជា​មួយ​ថ្នាក់​ដឹក​នាំ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ក​ងទ័ពជើង​គោក​ នា​ព្រឹក​ថ្ងៃ​ទី៩​ ខែ​សីហា ​ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ ​នៅ​មជ្ឈមណ្ឌល​កង​ទ័ព​ជើង​គោក​ ពេជ្រ​​នីល​។ ឯកឧត្តម ឧត្ត​ម​សេនីយ៏​ទោ ​ឈុន ​ឆេង​ នាយ​សេនា​ធិការរ​ង​ នាយកម​ជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក

    នៅ​ក្នុង​ឱកាស​នោះដែ​រ​ គណៈ​ប្រតិភូ ​ត្រូវ​បាន​ទទួល​ស្វាគមន៏​យ៉ាង​កក់​ក្តៅ​ រ៉ាក់​ទាក់​ និង​ស្និទ្ធស្នា​ល​ពីសំ​ណាក់ ​ឯកឧត្តម ឧត្ត​ម​សេនីយ៏​ទោ ​ឈុន ​ឆេង​ នាយ​សេនា​ធិការរ​ង​ នាយកម​ជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក​ និង​សហការី​។​ នៅ​ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ ឈុន ​ឆេង​ បាន​ចាត់​ទុក្ខ​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​វិទ្យាស្ថាន​កង​ទ័ជើ​ង​គោក​វៀត​ណាម​ មក​កាន់​កម្ពុជា​ នា​ពេល​នេះ​ថា​ពិត​ជា​បាន​នាំ​មក​នូវ​ការ​ពង្រឹង​ពង្រីក​ចំណង​ទាក់​ទង​ កិច្ច​សហប្រតិបត្តិ​ការ​ នៃ​ការ​រឹត​ចំណង​សាមគ្គីភាព​ មិត្តភាព​ រវាង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពី​រ​កម្ពុជា​ វៀត​ណាម​ ពិសេស​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក ​និង​វិទ្យាស្ថាន​កង​ទ័ព​ជើង​គោក​ដា​ឡាត់​ វៀត​ណាម​ឲ្យ​រិត​តែ​រឹង​មាំ​ទ្វេរ​ឡើង​ថែម​ទៀត​។​ ឆ្លៀត​ក្នុង​ឱកាស​នោះដែរ​ ឯកឧត្តម​ ឈុន ​ឆេង ​ក៏​បាន​គូស​បញ្ជាក់​ជូន​ប្រតិភូ​អំពី​រចនា​សម្ព័ន ​ចាត់​តាំង ​តួនាទី ​ភារកិច្ច ​ចំពោះមុខ​របស់​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក​ ដែល​ជា​សេនា​ធិការ​ឲ្យ​កង​ទ័ព​ជើង​គោក​ ក្នុង​ការ​ហ្វឹ​កហ្វឺន​ បណ្តុះ​បណ្តាល​ បំប៉ន​បំពេញ​វិជ្ជា​ឲ្យ​ដល់​យោធា​ចារ្យ​ នាយ ​ពល​ទាហាន ​គ្រប់​ជំនាញ​ក្នុង​កង​ឯក​ភាព​ចំណុះ​កង​ទ័ព​ជើង​គោក​។ ឯកឧត្តម​ ឈុន ​ឆេង​ ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ​រាល់​សមិទ្ធផល​ក្នុង​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺ​នកង​ទ័ព​ជើង​គោក​ នា​ពេល​បច្ចុប្បន្ន​ គឺ​បាន​មក​ពី​ជួយ​ឧបត្ថម្ភ​ទាំង​ស្មារតី​ សម្ភារៈ ថវិការ ពី​សំណាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​ នៃ​បញ្ជាការដ្ឋាន​កង​ទ័ព​ជើង​គោ​ក និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​មួយ​របស់​ នាយ ​ពល​ទាហាន​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ ​និង​បាន​ការ​គាំទ្រ​ និង​សហការ​ពី​សំណាក់​ដៃ​គូរ​ អង្គភាព​សម្ព័ន្ធ​មេត្រី​ក្នុង ​និង​ក្រៅ​ប្រទេស​ក្នុង​នោះ​យោធ​ភូមិ​ភាគ​ទី៧​ នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម​បាន​ផ្តល់​តាម​តម្រូវការ​ របស់​មជ្ឈមណ្ឌល​​ចាប់​តាំង​ពី​បាន​ប្រកាស​ចង​សម្ព័ន្ធ​មេត្រី​ភាព​តាំង​ពី​ឆ្នាំ ​២០១៦​ និង​បាន​ស្នើរ​សុំ​វិទ្យាស្ថា​នកង​ទ័ព​ជើង​គោក​វៀត​ណាម​ ជួយ​ផ្តល់​គ្រប់​លទ្ធភាព​ ក្នុង​ការ​ជួយ​អភិវឌ្ឍន៏​ដល់​មជ្ឈមណ្ឌល​ និង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ អោយបា​ន​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​។ឯកឧត្តម ​ឧត្តម​សេនីយ៏​ទោ ហ័ង ​វ៉ាន់​មីញ (Hoang Van Minh) នាយក​វិទ្យាស្ថាន​កង​ទ័ព​ជើង​គោក​ដា​ឡាត់ ​វៀត​ណាម ​

   អញ្ជើញ​មាន​ប្រសាសន៏​តប​វិញ ​ឯកឧត្តម​ ហ័ង ​វ៉ាន់​មីញ​ បាន​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រប​ស់នាយ​ទាហាន​ ពល​ទាហាន​គ្រប់​ជំនាញ​ ក្នុង​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺ​ន​កង​ទ័ព​ជើង​គោក​ ដោយ​ការ​ទទួល​ខុស​ត្រូវខ្ព​ស់។​ ឯកឧត្ត​ម ក៏​បាន​សន្យា​ថា​ នឹង​ពាំ​នាំ​សំណើរ ​និង​សំណូមពរ ​ភាគី​មិត្ត ​ដាក់​ជូន​ថ្នាក់​លើ​ ដើម្បី​សម្រេច​ ហើយ​បាន​សន្យា​ថា​បន្ត​ខិត​ខំ​រឹត​ចំណង​មិត្តភាព ​សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិការ​ រវាង​មជ្ឈមណ្ឌ​ល និង​វិទ្យា​ស្ថាន​ទ័ព​ជើង​គោក​វៀតណាម ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ទ្វេរ​ឡើង​ថែម​ទៀត ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ