ព័ត៌មាន

សម្តេច​​ពិជ័យ​​សេនា​​ ទៀ ​បាញ់ ​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ទទួ​ល​កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​​ ក្រោយ​បញ្ចប់​បេសក​កម្ម​នៅ​ម៉ាលី ​និង​ស៊ូ​ដង់​ខាង​ត្បូង​
នាយកដ្ឋានព័ត៌មាន(៣)
75
1136 សម្តេច​​ពិជ័យ​​សេនា​​ ទៀ ​បាញ់ ​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ទទួ​ល​កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​​ ក្រោយ​បញ្ចប់​បេសក​កម្ម​នៅ​ម៉ាលី ​និង​ស៊ូ​ដង់​ខាង​ត្បូង​

    សម្តេច​ពិជ័​យសេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​សីហា ​ឆ្នាំ​២០១​៩នេះ ​បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ទទួល​ដំណើរ​មាតុភូមិ​និវត្តន៍​ កង​កម្លាំង​រក្សា​សន្តិភាព​ រប​ស់កម្ពុជា​ ចំនួន​៣៨២​នាក់​ ដែល​បាន​បញ្ចប់​បេសក​កម្ម​ ដោយ​ជោគ​ជ័យ​ នៅ​ប្រទេស​ម៉ាលី​ និង​ស៊ូដង់​ខាង​ត្បូង​។​ ពិធី​ទទួល​កង​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​ បាន​ធ្វើ​ឡើង​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ​ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​អង្គការ​សហ​ប្រជា​ជាតិ​ និង​ក្រសួង ​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​កម្ពុជា​មួយ​ចំនួន​។​

     ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ឈុំ ​សុជាត​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ បាន​ឱ្យ​ដឹង​ថា​៖ កង​កម្លាំង​មួក​ខៀវ​ទាំង​៣​កង​ ដែល​រៀប​ចំ​ទទួល​ដោយ​ក្រសួង​ការ​ពារ​ជាតិ​នេះ ​បាន​​បញ្ចប់​បេសក​កម្ម​នៅ​ប្រទេស​ម៉ាលី ​ចំនួន​២​កង​ គឺ​ទី១​៖​ កង​វិស្វកម្ម​ព្រលាន​យន្តហោះ​​លេខ​១៩៨​ និង​ទី​២​៖​ កង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​​លេខ​១៣២​។​ ចំណែក​១​កង​ទៀត ​គឺ​កង​រាជ​អាវុធ​ហត្ថ​លេខ​៦៨១​ ដែល​បញ្ចប់​បេសក​កម្ម​នៅ​ប្រទេស​ស៊ូ​ដង់​ខាង​ត្បូង​។​ នៅ​ក្នុង​ឱកាស​នោះដែ​រ​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ក៏បាន​​បំពាក់​​គ្រឿង​ឥស្ស​រិយ​យស​​ជូន​​ដល់​ទង់ និង​​កង​​កម្លាំង​រក្សា​សន្តិ​ភាព​ទាំង​៣​កង​ផង​​ដែ​រ​។ គួរ​ជម្រាប​ថា​៖ រហូត​មក​ដល់​ពេល​នេះ ​កម្ពុជា​មាន​កង​កម្លាំង​រក្សា​សន្តិភាពជាង​ ៥​ពាន់​នាក់​ហើយ​ ដែល​បាន​ទៅ​បំពេញ​បេសក​កម្ម​ ក្រោម​ស្លាក​អង្គការ​សហ​ប្រជា​ជាតិ ​នៅ​ប្រទេស​ចំនួន​០៨​ប្រទេស​ ក្នុង​នោះមា​ន ​សាធារណរដ្ឋ​ស៊ូដង់ ​ស៊ូដង់​ខាង​ត្បូង ​លីបង់​ សាយ​ប្រ៊ឹស​ ស៊ីរី ​ឆាដ​ ម៉ាលី ​និង​អាហ្រ្វិក​កណ្តាល​ដើម​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ