ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ឥត​ សារ៉ាត់​ បិទ​វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ទី​១២ ​នៅ​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ នៃខ.ភ.ម​
នាយកដ្ឋានព័ត៌មាន(៣)
203
1135 នាយ​ឧត្តម​សេនីយ៍ ​ឥត​ សារ៉ាត់​ បិទ​វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ទី​១២ ​នៅ​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ នៃខ.ភ.ម​

   នាយ​ឧត្តមសេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនាធិការ​ចម្រុះ​ នៃខ ភ ម​ បាន​ជម្រុញ​ឲ្យ ​ថ្នាក់​ដឹក​នាំ ​យោធាចារ្យ​ មន្ត្រី​បំរើការ ​និង​និស្សិត​នាយ​ទាហាន ​គ្រប់​ជំនាន់ ​ដែល​កំពុង​បំពេញ​ការងារ​ និង​កំពុង​បំពេញ​កម្មសិក្សា​ហ្វឹក​ហ្វឺន​ជំនាញ​យោធា ​នៅ​ក្នុងវិទ្យាស្ថាន​ទ័ព​ជើង​គោក​ទាំង​អស់​ ត្រូវ​បន្ត​ពង្រឹង​ការ​សាមគ្គី ​ឯក​ភាព​ផ្ទៃ​ក្នុង​ ការ​ស្មោះ​ត្រង់​ចំពោះ​ជាតិ​ សាសនា ​ព្រះ​មហាក្សត្រ​ ការ​ពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ដែល​ប្រសូត្រ​ចេញ​ពី​ឆន្ទះ​ប្រជាជន ​នឹង​ការ​គាំទ្រ​រាជរដ្ឋាភិបាល ​គឺជា​ភាពជោគ​ជ័យ​ក្នុង​ការ​ទទួល​បាន​សុខសន្តិភាព​ និង​ភាព​រីក​ចម្រើន​នា​ពេល​កន្លង​មក​។​ ជាមួយ​គ្នា​នោះ​ដែរ​ អស់លោក​ក៍៍​ត្រូវបន្ត​ពង្រឹង​ថែមទៀត លើ​ការ​គាំទ្រប្រមុខ​រាជរដ្ឋាភិបាល​ ជា​ពិសេស​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដើម្បី​រក្សាសុខ​សន្តិភាព ​និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ ​នឹ​ងជៀសឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន។  ឯកឧត្តម ​ថ្លែង​បែប​នេះក្នុង​ឱកាស​ដែល​ ឯកឧត្តម​ បាន​អញ្ជើញជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គហ្វឹកហ្វឺន​បណ្ទុះបណ្តាល​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ទី​១២ ​នៅឯ​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ នៃ​ខ ភ ​ម នា​ខេត្តកំពង់​ស្ពឺ​ កាល​ពីព្រឹកថ្ងៃ​ទី​០៩​ ខែ​សីហា​ ឆ្នាំ​២០១៩​នេះ។​ឯកឧត្តម ​ឧត្តមសេនីយ៍​ទោ ​អ៊ុក ​រតន​: នាយក​រងវិទ្យាស្ថាន​ទ័ព​ជើង​គោក​ នែ​ខ ភ ម​ 

     ក្នុងសន្ទរកថា​ស្វាគមន៍​ និង​របាយការណ៍​បើក​វគ្គ​ដែល​អាន​ដោយ​ ឯកឧត្តម ឧត្តម​សេនីយ៍​ឯក​ ម៉ម​ យឿន ​នាយក​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ នៃ​ខ ភ ម​ និង​ឯកឧត្តម ​ឧត្តមសេនីយ៍​ទោ ​អ៊ុក ​រតន​: នាយក​រងវិ​ទ្យាស្ថាន ​បាន​គូស​បញ្ជាក់​ថា៖ វិទ្យាស្ថាន​ទ័ព​ជើង​គោក​ នែ​ខ ភ ម​ អនុវត្ត​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​ពារ​ជាតិ ​ព្រម​ទាំង​បាន​កិច្ច​សហការ​ដ៍ល្អ​ពីថ្នាក់​ដឹកនាំ​ ទីចាត់​ការ​ហ្វឹក​ហ្វឺន​ អគ្គ​បញ្ជាការ​ និង​ដោយ​អនុវត្តតាម​បទ​បញ្ជាហ្វឹក​ហ្វឺន​របស់​ អគ្គ​មេប​ញ្ជាការ​ នៃ​ខ ភ ម​ ពិសេស​ប្រធាន​គណៈកម្មការ​ហ្វឹក​ហ្វឺន​នៃ ​ខ ភ ម​ វិទ្យាស្ថាន​បាន​ដំណើការបើក​វគ្គហ្វឹកហ្វឺន​បណ្តុះ​បណ្តាល​និស្សិត​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ទី​១២​ មួយ​វគ្គ​ ដែល​មាន​សិក្ខា​កាម​ជានិស្សិត​នាយ​ទាហាន​ដែល​ប្រឡង​ជាប់​ចូល​ជា​នាយ​ទាហាន​បន្ត​វេន​ ចូល​រួម​ហ្វឹក​ហ្វឺន​សរុប ១៧៨ នាក់ ក្នុង​នោះមាន​និស្សិត​នាយ​ទាហានជា​នារី​ចំនួន ​២៨​នាក់​ផង​ដែរ​ ដោយ​ប្រើរយៈពេល​ហ្វឹកហ្វឺន​ ៦ខែលើ​ខ្លឹមសារ​មុខ​វិជ្ជា អប់រំ, ​វិន័យទូរទៅ, លិខិត​បទ​ដ្ឋាន​គតិយុទ្ធ, ចំណេះដឹង​យោធា, និង​ការងា​រផ្សេងៗ​ ព្រម​ទាំង​កម្ម​វិធី​ប្រលងបញ្ចប់​វគ្គ។​ គណ:​គ្រប់​គ្រង​វិទ្យាស្ថាន​ ក៍បាន​បញ្ជាក់​ផង​ដែរ​ថា៖ ​ក្រៅពី​វគ្គ​បណ្តុះ​បណ្តាល​នាយ​ទាហាន​បន្ត​វេន​ជំ​នាន់​​ទី​១២​​ វិទ្យាស្ថាន​ក៍​បាន​នឹង​កំពុង​ហ្វឹកហ្វឺន​និស្សិត​នាយ​ទាហានទ័ព​ជើង​គោក ​ជាច្រើន​ជំនាន់​ទៀត ​ក្នុង​នោះមាន​វគ្គនាយ​ទាហាន​សកម្ម​៤​ជំនាន់ ​និងវ​គ្គ​នាយ​ទាហាន​ថ្មាក់​កង​អនុសេនា​តូច ​កង​អនុសេនាធំ​ថ្មើរ​ជើង​មួយ​ជំនាន់​ទៀត ​ដែល​ជំនាន់​ខ្លះ​ឆ្នាំទី៤​ ឆ្នាំទី៣ ​ឆ្នាំទី២ ​និងឆ្នាំទី១។ ក្រោយ​ពេល​បញ្ចប់វគ្គ​ សំរាប់​វគ្គនាយ​ទាហាន​បន្ត​វេន​ជំនាន់១​២ ​សិក្ខាកាម​និស្សិត​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ទី​១២ ​ទាំង​១៧៨នាក់​ ទទួល​បាន​និទ្ទេសល្អ​ណាស់​ចំនួ​ន ៣៣​នាក់​, និទ្ទេស​ល្អ​ ១១៥​នាក់​, និទ្ទេស​ល្អ​បង្គួរ ​១៩នាក់​ និង​និ​ទ្ទេស​​មធ្យម​​ចំនួ​ន​ ១១​នាក់​។ នាយ​ឧត្តមសេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនាធិការ​ចម្រុះ​ នៃខ ភ ម​ 

   ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​ឥត​ សារ៉ាត់ ​ក្នុង​នាម​ឲ្យ​ សម្ដេច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ពិសេស​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ អគ្គ​មេ​បញ្ជាការ​ នៃ ​ខ ភ ​ម បាន​សំដែង​នូវការ​លើកសរសើរ​ និង​វាយតំលៃ​ខ្ព​ស់ចំពោះកិ​ច្ចខិតខំ​បំពេញ​ការ​ងារ​របស់​ថ្នាក់​ដឹក​នាំ​ យោធាចារ្យ​ បុគ្គលិក​បំរើការ ​ នឹង​នាយ​ទាហាន​ជាសិក្ខា​កាម​ទាំង​អស់​ រប​ស់វិទ្យាស្ថាន​ ដែល​រហូត​មក​បាន​សហការ​គ្នា​យ៉ាងល្អ​ ក្នុង​ការ​រៀបចំ​ឲ្យមាន​កម្ម​វិធី​សិក្សា​ នឹង​កិច្ចដំណើការនូវ​វគ្គហ្វឹកហ្វឺន​ជា​ច្រើន​ សំដៅ​ពង្រឹង​ពង្រីក​សមត្ថភាព​កង​ទ័ព​របស់​យើង​ឲ្យកាន់​តែ​មា​នគុណភាព ​ដែល​អាចពង្រឹ​ងប្រៀប​ការ​ពារ​ជាតិ ​ការពារ​បូរណៈភាព​ទឹក​ដី​កម្ពុជា​ ឲ្យកាន់​តែ​​រឹងមាំ​ ។ ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ឥត​ សារ៉ាត់​ ក៍​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ និងក្តី​នឹក​រលឹក​ប្រកប​ដោយ​មនោសញ្ចេតនា​ជ្រាល​ជ្រៅ​ពី​សំណាក់​ថ្នាក់​ដឹ​ក​នាំ ​ខ ភ ម ផ្ញើរ​ជូន​ចំពោះ​នាយ ​ពល​ទាហាន ​យោធា​ចារ្យ​ និង​សិក្ខាកាមនា​យទាហាន​ផង​ដែ​រ។ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ​ឥត ​សារ៉ាត់ ​បាន​បញ្ជាក់ថា៖ ​ការ​ងារ​ហ្វឹកហ្វឺ​ន​ គឺ​ជា​ប្រការ​ចាំបា​ច់​បំផុត​តម្រូវ​ឲ្យ​ ខ ភ ម ​នៅគ្រប់​កង​ឯកភាព​ត្រូវ​តែ​មាន​ការ​ហ្វឹកហ្វឺន​ ឲ្យ​បាន​ជាប់​ជា​ប្រចាំ​ឲ្យដល់​កងទ័ព​លើគ្រប់​ជំនាញ ​ទាំងជំ​នាញ​យោធា ​ចំណេះដឹង​ទូរទៅ ​ភាសាបរទេស​ និង​ជំនាញ​ឯកទេសផ្សេងៗ ​ដើម្បី ខ ភ ម​ មាន​គ្រប់​លទ្ធភាព​ក្នុង​ការ​ចូល​រួមបំពេញក​ត្តព្វ​កិច្ចការពារ​ជាតិ​ ការពា​រ​អធិបតេយ្យ​បូរណៈភាពទឹក​ដី​កម្ពុជា​។ ឯកឧត្តម ​នាយឧ​ត្តមសេនីយ៍​ ឥត​ សារ៉ាត់​ ក៏​បានផ្តាំផ្ញើ​ដល់​ប្អូនៗ​ដែល​​ទើប​ចូល​មក​ហ្វឹកហ្វឺន​សម្រាប់​វគ្គ​បណ្ដុះបណ្ដាល​នាយ​ទាហាន​គ្រប់​ជំនាន់​ និងប្អូនៗ​ ដែល​កំពុងហ្វឹកហ្វឺន​ និង​ត្រូវហ្វឹកហ្វឺន​បន្ត ត្រូវ​យក​ចិត្តទុកដាក់ ​ខិតខំតស៊ូ អ​នុវត្តឲ្យបាន​ ល្អ​ និង​ត្រូវព្យាយាម​ប្រឹងប្រែង​ហ្វឹកហ្វឺន​ ជំនាញ​យោធា ​នៅ​ទី​នេះឲ្យ​បាន​កាន់​តែ​ប្រសើរ​ ដើម្បី​ពេល​បញ្ចប់​វគ្គប្អូន​ប្អូន​មាន​សមត្ថភាព​គ្រប់​គ្រាន់​ ក្នុង​ការ​ចូល​រួម​បម្រើ​ឲ្យ​បុព្វហេតុ​កា​រពារ​ជាតិ​មាតុភូមិ​ របស់​យើង​បាន​រឹងមាំ ​ពិសេស​ត្រូវ​គោរព​ និង​អនុវត្ត​ឲ្យបាន​ម៉ឺង​ម៉ាត់​នូវ​បទ​បញ្ជារបស់​ប្រមុខ​រាជរដ្ឋាភិបាល ​ថ្នាក់ដឹក​នាំ​ក្រសួង​ការពារជាតិ​ អគ្គមេបញ្ជាការ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​។​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ឥត​ សារ៉ាត់ ​ក៍​បាន​ប្រកាស​បិទ​វគ្គហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​នាយ​ទាហាន​បន្ត​វេន​ជំនាន់ទី១២​​នេះ​ ចាប់​ពី​ពេល​នេះ​តទៅ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ