ព័ត៌មាន

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ជួបជាមួយអនុព័ន្ធយោធាបារាំង
នាយកដ្ឋានព័ត៌មាន(៣)
83
1134 នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ជួបជាមួយអនុព័ន្ធយោធាបារាំង

    ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ណឹម ​សុវត្ថ ​ ទី​ប្រឹក្សា​ពិសេស ​សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និ​ង​ជា​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​នយោបាយ​ និង​កិច្ចការ​បរទេស ​ក្រសួង​ការ​ពារ​ជាតិ ​នៅ​ព្រឹក​ថ្ងៃ​ទី០៨​ ខែ​សីហា ​ឆ្នាំ​២០១៩​នេះ ​បាន​អនុញាតិ​ឲ្យ​ លោក​វរសេនីយ៍​ទោ ​ស៊ី​រីស​ តូ​ម៉ាស​ ប្រធាន​បេសកកម្ម​សហ​ប្រតិបត្តិការ​ ផ្នែក​ការ​ពារ​បារាំង​ចាស់​ ដែល​ត្រូវ​បញ្ចប់​អាណត្តិ​បេសកកម្ម​ការ​ទូត​យោធា ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ចូល​ជួប​ជំរាប​លា ​និង​លោក​វរសេនីយ៍​ទោ ​សេ​ប៉ា​ស្បៀង​ គែល ​ប្រធាន​បេសកកម្ម​សហ​ប្រតិបត្តិការ​ ផ្នែក​ការ​ពារ​បារាំង​ថ្មី​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​បង្ហាញ​មុខ​ ដើម្បី​បន្ត​ការ​ងារ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទំនាក់​ទំនង​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា-បារាំង​ ឲ្យកាន់​តែ​ប្រសើរ​ឡើង​ បន្ត​ពី​លោក​ប្រធាន​បេសក​កម្ម​សហប្រតិបត្តិការ​ ផ្នែក​ការ​ពារ​បារាំ​ងចាស់​។ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ណឹម ​សុវត្ថ ​ ទី​ប្រឹក្សា​ពិសេស ​សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និ​ង​ជា​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​នយោបាយ​ និង​កិច្ចការ​បរទេស ​ក្រសួង​ការ​ពារ​ជាតិ ​និងលោក​វរសេនីយ៍​ទោ ​ស៊ី​រីស​ តូ​ម៉ាស​ ប្រធាន​បេសកកម្ម​សហ​ប្រតិបត្តិការ​ ផ្នែក​ការ​ពារ​បារាំង​ចាស់​ ដែល​ត្រូវ​បញ្ចប់​អាណត្តិ​បេសកកម្ម​ការ​ទូត​យោធា ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា

    ក្នុង​ជំនួប​នោះ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ណឹម​ សុវត្ថិ​  ជំនួស​មុខ​ឲ្យ​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​សំដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ ​រីក​រាយ​បំផុត​ ចំពោះ​វត្តមាន​លោក​វរសេនីយ៍​ទោ ​ប្រធាន​បេសកកម្ម​សហប្រតិបត្តិការ​ និង​ការ​ពារ​បារាំង​ចាស់​ និង​ថ្មី ​ ប្រចាំ​នៅ​កម្ពុជា ​ដោយ​ឯកឧត្តម បាន​វាយ​តំលៃ​ខ្ពស់​ចំពោះល​ទ្ធផល​ការ​ងារ​របស់​លោក​អនុព័ន្ធ​យោធា​ចាស់​ ដែល​ក្នុង​អាណត្តិ​បេសកកម្ម​ការ​ទូត​យោធា​របស់​លោក​ នៅ​កម្ពុជា​ បាន​ធ្វើ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ ដ៍​ល្អ​ជា​មួយ​ ខ.ភ.ម។​ ឯកឧត្តម​​ នាយ​ឧត្តម​សេនីយ៍​ ណឹម​ សុវត្ថិ ​ជំនួស​មុខ​ឱ្យ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោពល​ខេមរ​ភូមិន្ទ ​បាន​សំដែង​នូវ​អំណរគុណ​ ជា​ពន់​ពេក​ចំពោះ​រដ្ឋាភិបាល ​និង​កង​ទ័ព​នៃ​សាធារណ​រដ្ឋ​បារាំង​ ដែល​ជា​និច្ចជា​កាល​ តែង​បាន​ជួយ​ឧបត្ថម្ភ ​គាំទ្រ​ ទាំង​ស្មារតី ​សម្ភារៈ ​ថវិកា​ និង​ផ្នែក​បច្ចេកទេស​ ក្នុង​ការ​ជួយ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ ដល់​កង​យោធ​ពលខេមរ​ភូមិន្ទ​ រហូត​មក​​។ ​ដែល​មាន​ជា​អាថ៌​ ដូច​ជា​ការ​ជួយ​បណ្ដុះ​បណ្ដាល​នាយ​ទាហាន​សកម្ម​ ដែល​មាន​វ័យ​ក្មេង​ នៅ​សាលា​នាយ​ទាហាន​សកម្ម​ នៃ​កង​យោពល​ខេមរ​ភូមិន្ទ ​ការ​ជួយ​បណ្ដុះ​បណ្ដាល​កង​កម្លាំង​ផ្នែក​ច្បាប់​ដល់​កង​រាជ​អាវុធហត្ថ, ការ​ជួយ​បណ្ដុះ​បណ្ដាល​កង​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​ និ​ងជួយ​លើ​ផ្នែក​បច្ចេក​ទេស​ផ្សេងៗ ​ដទៃ​ទៀត​ជា​ច្រើន ​សំដៅ​ជួយ​ឲ្យ​កង​យោធពល​ខេមរ​ភូមិន្ទ ​មាន​គ្រប់​លទ្ធភាព​ក្នុង​ការ​ពង្រឹង​ប្រៀប​ការ​ពារ​ជាតិ​ ការ​ពារ​អធិបតេយ្យ ​បូរណ​ភាព​ទឹក​ដី ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ​កាន់​តែ​មាន​ភាព​រឹង​មាំ​។  ឯកឧត្តម​ ណឹម​ សុវត្ថិ ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ លោក​ប្រធាន​បេសកកម្ម​សហ​ប្រតិបត្តិការ​ ផ្នែក​ការ​ពារ​បារាំ​ងថ្មី ​និង​បន្ត​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​ ទំនាក់​ទំនង​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា-បារាំង​ កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​ នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ​​។

     លោក​វរសេនីយ៍​ទោ ​ស៊ីរីស​ តូ​ម៉ាស​ ប្រធាន​បេសកកម្ម​សហប្រតិបត្តិការ​ផ្នែក​ការ​ពារ​បារាំង​ចាស់​ បាន​សំដែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​ថ្នាក់​ដឹក​នាំ​ នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ​ ដែល​ក្នុង​រយៈ​ពេល​ នៃ​អណត្តិកា​ទូត​យោធា​របស់​លោក​ នៅ​កម្ពុជា​ ៣ឆ្នាំ​កន្លង​ម​កនេះ​ ថ្នាក់​ដឹក​នាំ ​ខ ភ ​ម គ្រប់​លំដាប់​ថ្នាក់​បាន​បង្ក​គ្រប់​លក្ខណៈ​សម្បត្តិ ​ជំរុញ​ឲ្យ​បេសកម្មការ​ទូត​យោធា​ របស់​លោក​នៅ​កម្ពុជា​ ទទួល​បាន​ជោគ​ជ័យ​។​ លោក​វរសេនីយ៍​ទោ ​ស៊ី​រីស​ តូ​ម៉ាស​ បាន​បញ្ជាក់​ថា​៖ រាល់​ការ​ងារ​ដែល​នៅ​សេស​សល់​ ដែ​លលោក​មិន​ទាន់​បាន​បំពេញ ​គឺ​មាន​លោក​វរសេនីយ៍​ទោ ​សេប៉ា​ស្បៀង ​គែល ​ដែល​ជា​អនុព័ន្ធ​យោធា​បារាំង​ថ្មី ​នឹង​បន្ត​ការ​ងារ​នេះ ​ជា​មួយ​កង​យោធពល​ខេមរ​ភូមិន្ទ ​ដើម្បី​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទំនាក់​ទំន​ងឲ្យ​កាន់​តែ​ល្អ​ជា​មួយ​នឹង​កង​យោធពលខេមរ​ភូមិន្ទ​។​ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ  បាន​ជូន​ពរ​ដល់​លោក​​វរសេនីយ៍​ទោ ​ស៊ី​រី​ស តូ​ម៉ាស ​ក្រោយ​ពេល​បញ្ចប់​បេសកកម្ម​កា​ទូត​យោធា​នៅ​កម្ពុជា​ វិ​លទៅ​មាតុ​ប្រទេស​ខ្លួន​វិញ​ទទួល​ភារកិច្ច​ថ្មី​ បំពេញ​ការ​ងារ​ជូន​ជាតិ​របស់​ខ្លួន​ឲ្យ​កាន់​តែ​ជោគ​ជ័យ​។​ ហើយ​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ណឹម​ សុវត្ថិ ​ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ និ​ងអគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​ឯកឧត្តម​សង្ឃឹម​ថា​ លោក​ប្រធាន​បេសកកម្ម​សហប្រតិបត្តិការ ​ផ្នែក​ការ​ពារ​បារាំង​ថ្មី​របស់​កង​ទ័ព​បារាំង​ប្រចាំ​នៅ​ព្រះ​រា​ជាណាចក្រ​កម្ពុជា ​និង​បន្ត​ការ​ងារ​ក្នុង​ការ​បង្កើន​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ កាន់​តែ​ល្អជា​មួយ​ និង​កង​យោធពល​ខេមរ​ភូមិន្ទ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ