ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់៖​ កង​ទ័ព​ត្រូវ​ចាត់​ទុក​ការ​ហ្វឹក​ហ្វឺន​ ជា​ជ្រុង​អាទិភាព​មួយ​ នៃ​ការ​កែ​ទម្រង់​ និង​បង្កើន​សមត្ថភាព​រប​ស់ខ្លួន​
នាយកដ្ឋានព័ត៌មាន(៣)
79
1132 នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់៖​ កង​ទ័ព​ត្រូវ​ចាត់​ទុក​ការ​ហ្វឹក​ហ្វឺន​ ជា​ជ្រុង​អាទិភាព​មួយ​ នៃ​ការ​កែ​ទម្រង់​ និង​បង្កើន​សមត្ថភាព​រប​ស់ខ្លួន

     កង​យោធពល​ខេមរ​ភូមិន្ទ​ ​នៅតែចាត់​ទុកវិស័យ​ហ្វឹកហ្វឺន​ គឺ​ជា​ជ្រុងអាទិភាព​មួយ នៃ​ការកែ​ទម្រង់​របស់ខ្លួន​សំដៅ​ធ្វើ​ទំនើប​កម្ម ​និង​បង្កើន​សមត្ថភាព​វិជ្ជាជីវៈយោធិន​ ដើម្បី​ធានាកិច្ច​ការពា​រ​ប្រកប​ដោយ ប្រសិទ្ធភាព​ នូវ​អធិបតេយ្យ​ បូរណភាព​ទឹកដី​ សន្តិភា​ព សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ក៏​ដូច​ជា​ការអភិវឌ្ឍ​លើ​គ្រ​ប់​វិស័យ​នៅ​កម្ពុជា។ បច្ចុប្បន្ន ​ការងា​រហ្វឹក​ហ្វឺ​ន​បាន​ដើរ​តួនាទី​ជា​យុទ្ធសាស្ត្រ​យ៉ាង​សំខាន់​ ក្នុង​ការពង្រឹង​ខឿនការ​ពារ​ជាតិ​ តាម​រយៈ​ការ​ផ្តល់​នូវ​ចំណេះដឹ​ង ​និង​ចំណេះ​ធ្វើ ពិត​ប្រាកដ​ឱ្យ​ដ​ល់កង​ទ័ព​ ជា​ពិសេសយោធិន​ ដែល​មាន​វ័​យក្មេង ដែល​ជា​អ្នក​បន្តវេន​ជំនាន់​ក្រោយ​។ ក្នុង​ស្មារតីនេះ​ ការ​ងារ​ហ្វឹកហ្វឺ​ន​ត្រូវ​បា​នចាត់​ទុកជា​ការ​ងារ​អាទិភាព​ចាំបា​ច់​បំផុត ដែលត្រូវ​ដំណើរការ​បន្ត​បន្ទាប់​ជា​ប្រចាំ​ដូច​ភ្លៀង​រលឹម ​ដើម្បី​ចូល​រួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ការ​ពារ​ជាតិ​ និង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ឱ្យ​ទទួល​បាន​ជោគ​ជ័យ​។​ នេះ​គឺ​ជា​ប្រសាសន៍​របស់ ​នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនាធិការ​ចំរុះ​ នៃ​កង​យោធ​ពលខេមរភូមិន្ទ​ ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​សេនាធិការ​ការ​ពារ​អាកាស​ ថ្នាក់​ក​ងអនុសេនាធំ​ និង​ថ្នាក់វរសេនា​តូច​ និង​បើក​វគ្គ​បណ្ដុះបណ្ដាល​នាយ​ទាហាន​រង​ ជំនា​ញ​កាំភ្លើង​ការ​ពារ​ដែន​អាកាស​ជំនាន់​ទី៤​ ឆ្នាំ​២០១៩​ នៅសា​លា​ហ្វឹក​ហ្វឺន​ជំនាញ​ការពារ​អាកាស​ នៃ​កងយោធ​ពលខេមរ​ភូមិន្ទ​ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភូមិ​វត្ត ​ឃុំ​ស្រែ​ណូយ ​ស្រុក​ភ្នំវ៉ារិន​ ខេត្ត​សៀម​រាប​ កាល​ពី​ព្រឹក​ថ្ងៃទី​១២​ ខែ​កក្កដា​ ឆ្នាំ​២០១៩​នេះ​។ឯកឧត្តម ​នាយ​​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនាធិការ​ចំរុះ​ នៃ​កង​យោធ​ពលខេមរភូមិន្ទ​

    នាយ​ឧត្តម​សេនីយ៍​ ឥត ​សារ៉ាត់ ​បានប​ន្ត​ថា៖​ វគ្គ​ហ្វឹកហ្វឺន​ដែល​យើង​កំពុងប្រារព្ធ​ពិធី​បិទ​នា​ឱកាស​នេះ ​គឺពិត​ជា​បាន​ឆ្លើយតប​តាម​សេចក្តី​ត្រូវកា​រ​ ក្នុង​ការ​ពង្រឹង​សមត្ថភាព​ប្រយុទ្ធ ​ត្រៀម​ប្រយុទ្ធ​ ឲ្យ​ដល់​យោធិន ​និង​ធ្វើឱ្យយោធិន​យល់​ច្បាស់​អំពី​តួនាទី ​និង​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​បម្រើ​ជាតិ​ ដោយ​ស្មោះត្រង់​ដាច់​ខាត​ជា​មួយ ​ជាតិ ​សាសនា ​ព្រះ​មហាក្សត្រ​ ​ក៏ដូច​ជា​ការធានា​ការ​អនុវត្ត​យ៉ាងម៉ឺងម៉ាត់ ​នូវ​បទ​បញ្ជា​របស់​រាជរដ្ឋាភិបាល​ ក្រសួង​ការពារជាតិ​ និង​អគ្គ​មេ​បញ្ជាការ​ នៃ​ ខ ភ ម​ ដែល​បាន​ដាក់​ចេញ។ នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ បន្ត​ទៀត​ថា​៖ ក្នុង​នាម​ក្រសួង​ការពារ​ជាតិ ​អគ្គ​មេ​បញ្ជាការ​នៃ ​ខ ភ ម​ និង​បញ្ជាការដ្ឋា​នការ​ពារ​ដែន​អាកាស ​អគ្គបញ្ជាការ ​ឯ.ឧ ​បាន​កោត ​សរសើរ​ និ​ងវាយ​តម្លៃខ្ព​ស់ ចំពោះការ​អនុវត្ត​តួនាទី ​និង​ភារកិច្ច​យ៉ាង​សកម្មប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ព​ស់ និង​សូម​គាំទ្រ​លើក​ទឹក​ចិត្ត​ឱ្យ​បន្ត​កា​រខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ​ដើម្បី​ឈានទៅ​សម្រេច​ភារកិច្ច ​កាន់តែ​ល្អ​ប្រសើរ​ជូន​ជាតិ​  មាតុភូមិ ​និង​ប្រជាជន​នៃ​យើង។​ ជា​ពិសេស​ចំពោះ​ការងារ​ហ្វឹក​ហ្វឺន​ផ្ទាល់​ ថ្នាក់​ដឹ​កនាំ​បញ្ជាការដ្ឋាន​ការពារ​អាកាស​ ក៍​ត្រូវយក​ចិត្តទុកដាក់​ពង្រឹង​គុណភាព​ហ្វឹក​ហ្វឺន​ ដែល​ជា​ការងារ​ស្នូល​ត្រូវ​ធ្វើ​ជា​ប្រចាំ​ ដើម្បី​លើក​កម្ពស់​សមត្ថភាព ​គុណភាព​ ប្រយុទ្ធ​ ត្រៀម​ប្រយុទ្ធ​ដ​ល់យោធិន ​ក្នុង​នោះត្រូវ​ពង្រឹង​ការងារ​គ្រប់​គ្រ​ងចំនួនទ័​ព ​នៅ​ពេល​ហ្វឹកហ្វឺន​ ធានា​សន្តិសុខ ​សុវត្ថិភាព ​ទាំង​មនុស្ស​ និង​សម្ភារៈ​គ្រឿង​បំ​ពាក់ ឱ្យ​បាន​ល្អ​ប្រសើ​រ សំដៅលើក​កម្ព​ស់ការ​កសាង​ធន់​ធាន​មនុស្ស ​ក្នុង​ជួរកង​យោធពល​ខេមរ​ភូមិន្ទ​ ឱ្យ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ ក្នុង​ការ​បំពេញ​ភារកិច្ច ​ទាំង​ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន​ ក៏​ដូច​ជាទៅ​​អនាគត​។​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ​ឥត​ សា​រ៉ាត់​ បាន​គូស​បញ្ជាក់​ថា​៖ លទ្ធផល​ដែល​ទទួល​បាន​ទាំង​អស់​នៅ​ថ្ងៃ​នេះ​ គឺ​ពិត​ជា​បាន​មក​ពី​ការ​ប្តេជ្ញា​ចិត្ត​ និង​ការសាមគ្គី​សហការ​ជា​ធ្លុង​មួយ​ របស់​នាយ​ទាហាន ​នាយ​ទាហាន​រង និង​ពលទាហាន​ទាំង​អស់​គ្នា​ ជាពិសេស​ថ្នាក់​ដឹក​នាំ​បញ្ជាការ​ដ្ឋាន​ការពារ​ដែន​អាកាស​ ដែល​បាន​យក​ចិត្ត​ទុកដា​ក់គ្រប់​គ្រង​ដឹក​នាំបញ្ជា​ប្រកប​ដោយ​ប្រសិទ្ធភាព​ ស្រប​តាម​ផែនការ​ការងារ​គ្រប់​កម្រិត​ដែល​បាន​កំណត់​។ ឯកឧត្តម​បញ្ជាក់​ទៀត​ថា៖ លទ្ធផល​ទាំង​នេះ​ គឺក៍​បាន​ពី​កិច្ចខិត​ខំប្រឹង​ប្រែង ហាត់​ពត់​លត់​ដំ.​ហ្វឹកហាត់​បាន​ស្ទាត់​ជំនាញ.​ទាហាន​មាន​វិន័យ​ខ្ពស់​.មាន​សាមគ្គី​ឯកភាព​ផ្ទៃ​ក្នុ​ងល្អ​.នឹង​ការ​ដឹក​នាំ​បញ្ជា​ អនុវត្ត​ហ្ម៉ត​ច​ត់.ម៉ឺងម៉ា​ត់.។​  ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត​ ក៏​បាន​ផ្តាំផ្ញើ​ដល់​នាយ​ទាហាន​ ទាំងអស់​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់ ​ខិតខំ​តស៊ូ អនុវត្ត​ឲ្យបាន ​ល្អ ​និង​ត្រូវបន្ត​ព្យាយាម​ប្រឹងប្រែង​ហ្វឹក​ហ្វឺន​ នៅ​ទីនេះ ​និងនៅ​​តាម​អង្គភាព​ឲ្យ​បាន​កាន់តែ​ប្រសើរ ​ដើម្បី​ពេល​អនាគត​អស់លោក​មាន​សមត្ថភា​ពគ្រ​ប់គ្រា​ន់ ក្លាយ​ជា​ថ្នាក់​ដឹក​នាំ​ ក្លាយ​ជានាយទាហាន​ ប្រកប​ដោយ​សមត្ថភាព ​ក្នុង​ការ​ចូល​រួម​បម្រើឲ្យ​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ​របស់​យើង​ បាន​រឹង​មាំ ​ពិសេស​ត្រូវ​គោរព​ និង​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​បទ​បញ្ជា​របស់​ ប្រមុខ​រាជ​រដ្ឋាភិបាល ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេបញ្ជាការ​ នៃ​កងយោធពល​ខេមរ​ភូមិន្ទ។

     សូម​បញ្ជាក់​ថា​៖ បើតាម​សេចក្តី​រាយ​ការណ៍​ពី​ ឯកឧត្តម​ ឧត្តម​សេនីយ៍​​​ឯ​ក អ៊ុល ​ណា​វី ​នាយ​រង​សេនា​ធិការ​ចម្រុះ និ​ង​ជា​មេ​បញ្ជាការ​ដ្ឋាន​ការ​ពារ​ដែន​អាកាស​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​លោក​​វរសេនីយ៍​ឯក​ តូ ​ផល្លា នាយ​ក​សាលា​ហ្វឹក​ហ្វឺន​ជំនាញ​ការ​ពារ​អាកាស​ អគ្គ​បញ្ជាការ​បាន​បញ្ជាក់​ថា​៖ បច្ចុប្បន្ននេះ ​បញ្ជា​ការ​ដ្ឋានការ​ពារ​អាកាស​ សហការ​ជា​មួយ​សាលា​ហ្វឹក​ហ្វឺន​ជំនាញ​ការពារ​ដែន​អាកាស​ អគ្គ​បញ្ជាការ​ បាន​នឹ​ងកំពុង​បន្ត​ដំណើរ​ការ​បណ្ដុះ​បណ្ដាល​វគ្គ​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល​នាយ​ទាហាន​រង​ ជំនាញ​កាំ​ភ្លើង​ការ​ពារ​អាកាស​ជំនាន់ទី​​៤ ​មួយ​ជំនាន់ប​ន្ត​ទៀត ​បន្ទាប់​ពី​វគ្គ​បំប៉ន​ជំនាញ​សេនា​ធិការ​ ថ្នាក់​ក​ងអនុសេនាធំ​ ​និង​ថ្នាក់​វរសេនា​តូច​ការពារ​អាកាសនេះ​ត្រូវ​បា​នបញ្ចប់។​ ដោយ​ឡែកវគ្គ​បំប៉ន​ជំនាញ​សេនាធិការ​ថ្នាក់​កង​អនុសេនាធំ​​ និង​ថ្នាក់​វរសេនា​តូច ​ ដែល​ត្រូ​វបាន​បញ្ចប់​វគ្គ​ នៅ​ថ្ងៃ​នេះ​ មាន​សិក្ខាកាម​ចូល​រៀន​សូត្រ​ចំនួន​៥០​នាក់​ ក្នុង​នោះ​មាន​យោធាចារ្យ និង​អ្នក​បម្រើ​កា​រចំនួន​១៥​នាក់​  ដោ​យ​ប្រើ​រយៈ​ពេល​សិក្សា​២ខែ ​លើ​ខ្លឹមសារ​មេរៀន ​តួនាទី ភា​រកិច្ច​ រចនា​សម្ព័ន្ធ​កង​កម្លាំង​ការ​ពារ​អាកាស ​.ផែន​ការការងារ​សេនាធិការ​បម្រើ​ឱ្យ​ការ​ងារ​ហ្វឹក​ហ្វឺន​ នឹង​ប្រយុទ្ធ​. អប់រំ​ចិត្តសាស្ត្រ.  ការ​ងារ​ចាត់​តាំង​រំលឹក. និង​ការ​ត្រួត​ពិនិត្យ​បញ្ចប់​វគ្គ។ ​ដែល​ក្រោយ​ពេល​បញ្ចប់​វគ្គ​ សិក្ខាកាម​ទាំង​៣៥​នាក់ ​ទទួល​បាន​លទ្ធផល​ និទ្ទេស​ពូកែ​០៣​នាក់​  និទ្ទេ​សល្អ​បង្គួរ១៦​នាក់ និង​និទ្ទេស​មធ្យម​ចំនួន១៥​នាក់​ផង​ដែរ​។  លោក​បាន​បន្ត​ថា​៖ ក្រោយ​ពី​បញ្ចប់​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ការងារ​សេនាធិការ​ជំនាញ​ការពារ​អាកាសថ្នាក់​កង​អនុសេនាធំ​ និង​វរសេនា​តូច​ឆ្នាំ​២០១៩​ នេះ​ទៅ ​សាលាកា​រពារ​អាកាស​ អគ្គ​បញ្ជាការ ​ដោយ​អនុវត្ត​តាម​សច្ចាប័ន​ និង​បទ​បញ្ជារបស់​អគ្គមេបញ្ជាការ​ នៃ​កង​យោធពល​ខេមរភូមិន្ទ​ នឹង​បន្ត​បើក​វគ្គ​បណ្ដុះ​បណ្ដាល​នាយទាហាន​រង​ជំនាញ​ការ​ពារ​អាកាស​ជំនាន់​ទី​៤ មួយ ​វគ្គ​ទៀត ​ដែលមាន​សិក្ខាកាម​ចូល​ហ្វឹកហ្វឺន​សរុប​ចំនួន​ ១០០​នាក់​ ក្នុងនោះ​មាន​យោធាចារ្យ​ និង​អ្នក​បម្រើការ​ចំនួន​២០​នាក់​ និង​សិក្ខាកាម​ចំនួន​៨០​នាក់​ដោយប្រើ​រយៈ​ពេលហ្វឹក​ហ្វឺន​​១៨១​ថ្ងៃ ​លើ​ខ្លឹមសារ​មេរៀន​ជំនាញ​ការពារ​អាកាស​.ជំនាញកាំ​ភ្លើង​យន្ត​ការពារ​អាកាស​១៤,៥ mm .​សព្វា​វុធ ​.ជំនាញ​កាំភ្លើងធំ​ការ​ពារ​អាកាស ​២៣,២mm.​ ជំនាញ​កាំភ្លើងធំ​ការពារ​អាការ ​៣៧ និង​ការងារ​ត្រួត​ពិនិត្យលទ្ធផល ​និង​ចាត់​តាំង​បាញ់​គ្រាប់​ពិត​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ