ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី១៣​ នៅ​ប្រទេស​ថៃ​
នាយកដ្ឋានព័ត៌មាន(៣)
203
1128 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី១៣​ នៅ​ប្រទេស​ថៃ​

     នៅថ្ងៃ​ទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​និងនាយ​ឧត្តម​សេនីយ៌​ ណឹម​ សុវត្ថិ​ ទី​ប្រឹក្សា​ពិសេស​ និង​ជា​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​នយោបាយ ​និង ​កិច្ចការ​បរទេស​ក្រសួង​ការ​ពារ​ជាតិ​ បាន​ដឹក​នាំ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ​​​ចូល​រួម​ក្នុងកិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​លើកទី​១៣​ (13th ADMM​)​ ជា​មួយ​បណ្តា​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​ក្នុង​តំបន់​អាស៊ាន ​ដែល​ព្រះ​រាជាណាចក្រ​ថៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្រោម ​អធិបតី​ភាព ​ឯកឧត្តម​ ប្រា​វីត​ វង្ស​សុវណ្ណ​ Prawit Wongsuwon ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ថៃ។

     ថ្លែង​បើក​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី​១៣​ ឯកឧត្តម​ ប្រាវីត​ វង្ស​សុវណ្ណ ​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ដល់​សមាជិក​បណ្ដា​ប្រទេស​អាស៊ាន ​និង​លេខាធិការដ្ឋាន​អាស៊ាន​ ក្នុង​ការ​រួម​គ្នា​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិ​សុខ ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិភាព ​ស្ថិរភាព ​និង​សន្តិសុខ​នៅ​ក្នុង​តំបន់​ ដោយ​យក​អាស៊ាន​ធ្វើ​ជា​គោល​។ ក្នុង​នាមប្រធាន​អាស៊ាន ​ឧត្តម​បាន​បញ្ជាក់​ថា៖​ ប្រទេស​ថៃ​ គឺ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ជំរុញ​បន្ថែម​ទៀត​ក្នុង​កិច្ច​សហប្រតិបត្តិការ​ ដើម្បី​ឲ្យ​មាន​សហគមន៍ ​អាស៊ាន​មួយ​ផ្ដោត​ទៅ​លើ​សុខ​មាល​ភាព​របស់​ប្រជាជន​ ហើយ​ធ្វើ​យ៉ាង​ណា ​ដោយ​ផ្ដោត​ការ​ចាប់​អារម្មណ៍​ទៅ​លើ​សមាជិក​ភាព​របស់​អាស៊ាន ​ដែល​យើង​ត្រូវ​រួម​គ្នា​ជា​ធ្លុង​មួយ​ ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ធ្វើ​ដំណើរ​ទៅ​មុខ ​ដែល​មាន​ការ​សហគមន៍​មួយ​ផ្ដោត​ទៅ​លើ​ប្រជាជន​មិន​ទុក​ឱ្យ​អ្នក​ណា​ម្នាក់​ចោល ​ដោយ​មិន​យក​ទុក​ដាក់​ឡើយ ហើ​យ​ត្រូវ​មើល​ទៅ​អនាគត​ស្រប​តាម​ប្រធាន​បទ ​ភាព​ជា​ដៃ​គូរ​ ដើម្បី​និរន្តរភាព​។​ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី១៣​ នា​ឱកាស​នោះ​ក្រៅ​ពី​ការ​អនុមត័​ទៅ​តាម​របៀបវរៈ​ ដែល​បាន​គ្រោង​ទុក​កិច្ច​ប្រជុំក៏​បាន​ពិភាក្សា ​ផ្លាស់​ប្តូរ​ទស្សនៈ ​និង​វាយ​តំលៃ ​សភាព​ការណ៍​ជុំ​វិញ​បញ្ហា​ប្រឈម​នានា ​ដែល​បាន​កើត​មាន​ឡើងនៅ​ក្នុង​តំបន់​។​ កិច្ច​ប្រជុំ​ក៏​បាន​ធ្វើ​ពិភាក្សា​ស្ដី​អំពី​ការ​នេសាទ​ខុស​ច្បាប់​ គ្មាន​ការ​រាយ​ការណ៍​ និង​គ្មាន​ច្បាប់​នេសាទ ​ការ​ធានា​សន្តិសុខ ​និង​តួនាទី​គ្រឹះស្ថាន​ការ​ពារ​ជាតិ​។ ​ចំពោះការ​នេសាទ​ខុស​ច្បាប់​ កិច្ច​ប្រជុំ​បាន​លើក​ឡើង​ពី​តួនាទី​របស់​កង​ទ័ព​អាស៊ាន ​និង​កិច្ច​សហប្រតិបត្តិ​ចាំ​បាច់​ សំរាប់​​ការ​នេសាទ​ខុស​ច្បាប់​។​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និងនាយ​ឧត្តម​សេនីយ៌​ ណឹម​ សុវត្ថិ​ ទី​ប្រឹក្សា​ពិសេស​ និង​ជា​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​នយោបាយ ​និង ​កិច្ចការ​បរទេស​ក្រសួង​ការ​ពារ​ជាតិ​ 

     នៅ​ក្នុង​កិច្ច​ពិភាក្សា​​នេះ ​សម្តេច​ពិជ័យ​សេនា​ ទៀ បា​ញ់ បា​ន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ ​ចំពោះ​ប្រទេស​ថៃ ដែល​បាន​ខិតខំ​តាក់​តែងឯ​កសារ​នេះ​ឡើង​ ដើម្បី​ការ​ពា​រផ​លប្រ​យោ​​ជន៍​នៅ​ក្នុង​ការ​នេសាទ។​ ការ​គ្រប់​គ្រង​ការ​នេសាទ​ គឺជា​​ការ​លំបាក ​ស្មុគ​ស្មាញ ​និងមា​ន​វិសាល​ភា​​ពធំ​ធេង​ណាស់។​ សម្តេច​ពិជ័យ​សេនា​បាន​ឯកភាព​ចំពោះ​ឯកសារ​ពិភាក្សា​នេះ ​ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​ សម្រាប់​ជូន​មន្ត្រី​ជំនាញ ​បន្ត​ការ​ពិភាក្សា​បន្ថែម​ទៀត​ ឱ្យ​បាន​ស៊ី​ជម្រៅ​ និង​ច្បាស់​លាស់​ ក្នុង​គោល​បំណង​រក្សា​ផល​ប្រយោជន៍​រួម​របស់​យើង​ទាំង​អស់​គ្នា​។ ទាក់​ទង​ទៅ​នឹង​ការ​ពិភាក្សា​ សេចក្ដី​ព្រាង​ឯកសារ​ទស្សន​ទាន​ ស្តី​ពី​ការ​បង្កើត​សន្និសីទ​វេជ្ជសាស្រ្ត​យោធា​អាស៊ាន​ សម្តេច​ពិជ័យ​សេនា ​បាន​សំដែង​ការ​គាំទ្រ​អោយមាន​សន្និសីទ​នេះ​ ក្នុង​ក្រប​ខ័ណ្ឌ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន។​ ការ​រៀប​ចំ​អោយ​មាន​សន្និសីទ​វេជ្ជ​សាស្ត្រ​យោធា​អាស៊ាន​ប្រចាំ​ឆ្នាំ ​ក្រោម​ក្រ​បខ័ណ្ឌ​របស់​កិច្ច​ប្រជុំ​រដ្ឋ​ម​ន្រ្តី​ការ​ពារ​ជាតិ​អាស៊ាន​ គឺ​ជា​ការ​ប្រមូល​ផ្ដុំរាល់​សកម្មភាព​ទាំង​ឡាយ ​ដែល​រៀបចំ​ដោយ​ស្ថាប័ន​ការ​ពារ​ជា​តិ​ ឱ្យ​ស្ថិត​នៅ​ក្រោម​ក្រប​ខ័ណ្ឌ​តែ​មួយ ​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​ តាម​ដាន​ និង​ធ្វើ​បច្ចុប្បន្ន​ភាព​។ កិច្ច​ប្រជុំ​ក៏​បាន​ពិភាក្សា​​គោល​ការណ៍​ណែ​នាំ​សម្រាប់​អន្តរកម្ម​លម្ហ​សមុទ្រ​ ក្នុង​ក្រប​ខណ្ឌ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​(ADMM) ។​ នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ​ សម្តេច​ពិជ័​យសេនា ​ទៀ បា​ញ់ បា​នឯ​កភាព ​និង​គាំទ្រ​ចំពោះ​ឯកសារ​ទស្សនទាន​នេះ ​ដោយ​ឃើញថា​គោល​ការណ៍​ណែនាំ​នេះ ​មាន​អត្ថប្រយោជន៍​ចំពោះ​រដ្ឋ​សមាជិក​អាស៊ាន​ សម្រាប់​អនុវត្ត​ជាក់​ស្ដែង​ទៅ​លើ​លម្ហ​សមុទ្រ​។​ កិច្ច​ប្រជុំក៏​បាន​ធ្វើការ​ពិភាក្សា​​ ផ្លាស់​ប្តូរ​ យោបល់ទៅ​លើ​បញ្ហា​ផ្សេងៗ​ទៀត ​ព្រម​ទាំង​ការ​ចែក​រំលែក​នូវ​ទស្សនៈ​ និង ​បទ​ពិសោធន៍ ​លើ​កិច្ចការ​ងារ​សំខាន់ៗ​មួយ​ចំនួន ​ក្នុង​គោល​ដៅព​ង្រឹង​ទំនា​ក់ទំន​ង កិច្ច​សហប្រតិបត្តិ​ការ​ ដើម្បី​ប្រយោជន៍​រួម​របស់​អាស៊ាន​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ