ព័ត៌មាន

បញ្ជាការដ្ឋាន​វិស្វកម្ម​កង​ទ័ព​ជើង​គោក​ បន្ទាយ​ត្រាំ​ខ្នារ​ បើក​វគ្គ​បំប៉ន​ជំនាញ​បោស​សម្អាត​មីន​
នាយកដ្ឋានព័ត៌មាន(៣)
143
1125 បញ្ជាការដ្ឋាន​វិស្វកម្ម​កង​ទ័ព​ជើង​គោក​ បន្ទាយ​ត្រាំ​ខ្នារ​ បើក​វគ្គ​បំប៉ន​ជំនាញ​បោស​សម្អាត​មីន​

     នា​ព្រឹក​ថ្ងៃ​ទី០៩ ​ខែក​ក្កដា ​ឆ្នាំ​២០១៩​​ ​នៅ​បញ្ជាការ​ដ្ឋាន​វិស្វកម្ម​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរភូមិន្ទ ​បន្ទាយ​ត្រាំ​ខ្នារ ​ស្ថិត​នៅ​ឃុំ​សូភី​ ស្រុកបា​ទី ​ខេត្ត​តា​កែវ​ បាន​ប្រារព្ធ​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​បោស​សម្អាត​មីន​ ជូន​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ចំណុះ​កងទ័ព​ជើង​គោក​ ក្រោម​អធិប​តីភាព​ ឯកឧត្តម ​ឧត្តមសេនីយ៏ឯ​ក ​ខឹម​ជា ​សា​ឃឿន ​មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក ​ឯកឧត្តម​ ឧត្តម​សេនីយ៏​ឯក​ អួន ​សា​រឿន ​មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក​ ឯកឧត្តម ​ឧត្តម​សេនីយ៏​ឯក​ ចាប​ ភក្តី​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​ កង​ទ័ព​ជើង​គោក​​ ឯកឧត្តម​ ឧត្តម​សេនីយ៏​ឯក​ អ៊ុច​ វ៉ាន់​ថា​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក ​និង​ជា​មេ​បញ្ជាការ ​បញ្ជាការ​ដ្ឋាន​វិស្វកម្ម​កង​ទ័ព​ជើង​គោក​ និង​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជំនាញ​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា​ ស៊ី​ម៉ាក់ ​(CMAC)​ ព្រម​ទាំងឯ​កឧត្តម​ អស់​លោក​ជា​នាយ​ទាហាន​ជាន់​ខ្ពស់​ ចំណុះ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ ជា​ច្រើន​រូប​ទៀត​។ឯកឧត្តម​ ឧត្តម​សេនីយ៏​ទោ ​គង់ ​ប៉ក់​ នាយ​សេនា​ធិការ​រ​ង និង​ជា​មេ​បញ្ជាការ​រង​ បញ្ជាការ​ដ្ឋាន​វិស្វកម្ម​កង​ទ័ព​ជើង​គោក​

     នៅ​ក្នុង​មតិ​ស្វាគមន៏ ​និង​របាយ​ការណ៏​បើក​វគ្គ​ អានដោយ​ ឯកឧត្តម​ ឧត្តម​សេនីយ៏​ទោ ​គង់ ​ប៉ក់​ នាយ​សេនា​ធិការ​រ​ង និង​ជា​មេ​បញ្ជាការ​រង​ បញ្ជាការ​ដ្ឋាន​វិស្វកម្ម​កង​ទ័ព​ជើង​គោក​ បាន​ឲ្យ​ដឹង​ថា​៖ វគ្គ​បំប៉ន​ជំនាញ​បោស​សម្អាត​មីន​ ដែល​ត្រូវ​ដំណើរ​ការ​បើក​នា​ពេល​នេះ ​មាន​រយះ​ពេល​ចំនួន​៤៥​ថ្ងៃ​ ចាប់​បើ​កពី​ថ្ងៃ​ទី០៨ ​ខែកក្កដា​ រហូតដល់​ថ្ងៃ​ទី​២១ ​ខែ​សីហា​ ឆ្នាំ​២០១៩​ មាន​កម្មសិក្សា​ការី​ចំនួន​១៩០​នាក់​ គ្រូយោធា​ចារ្យ​ចំនួន​៦​នាក់ ​អ្នក​គ្រប់​គ្រង​វគ្គ​ចំនួន​៥នា​ក់ ​និង​ជំនួយ​ការ​ចំនួន​៥​នាក់​ សរុប​ចំនួន​២០៦​នាក់​ មក​ពី​បណ្តាកង​ឯកភាព​ចំណុះ ​កងទ័ព​ជើងគោក​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​។​ ខ្លឹម​សា​មេរៀន​ ដែល​ត្រូវ​រៀន​សូត្រ​រួម​មាន​៖ អប់រំ​ចិត្ត​សាស្ត្រ ​និង​មេរៀន​ស្តី​ការ​បោស​សម្អាត​មីន​ ដោយ​សិក្សា ​ផែនទី​ GPS ​របៀប​យល់ដឹង​អំពី​គ្រាប់​មីន​ថ្មើរ​ជើង ​និង​គ្រាប់​មីន​ប្រឆាំង​រថគ្រោះ ​របៀប​ប្រើ​ប្រាស់​ម៉ាស៊ីន​រាវ​មីន​ រួម​មាន​ប្រភេទ ​ម៉ាស៊ីន​F3​ ម៉ាស៊ីន​Mil​ DS+DS1 ​ម៉ាស៊ីន ​Ebinger​ 740M ​ម៉ាស៊ីន ​VaLumn​ VMX10​ ប្រភេទ​គ្រាប់​ទំលាក់​ ម៉ាស៊ីន ​VaLumu ​3GCS ​និង​បច្ចេកទេស​កម្ទេច​គ្រាប់​ និង​ការ​ដោះ​បន្សាប​។ ​គ្រប់​មេរៀន​ជំនាញ​គ្រូ​យោធា​ចារ្យ​ នឹង​​ផ្តល់​ជូន​ទាំង​ទ្រឹស្តី​ និង​ការ​អនុវត្តន៏​ជាក់​ស្តែង​ផង​ដែ​រ។ ឯកឧត្តម ឯក ប៉ូលីន មន្ត្រី​ជំនាញ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​​ ស៊ីម៉ាក់ ​(CMAC) 

    មន្ត្រី​ជំនាញ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​​ ស៊ីម៉ាក់ ​(CMAC) ឯកឧត្តម ឯក ប៉ូលីន ​ បានសំដែង​ការ​អបអរ​សាទរ​ និ​ងបាន​ចាត់​ទុក​ថា​ ការ​ដំណើរ​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉នជំ​នាញ​បោស​សម្អាត​មីន​ ដល់​កង​ទ័ព​ជើង​គោក​នា​ពេល​នេះ ពិតជា​បាន​ពង្រឹង​សមត្ថភាព​ គុណភាព ​ចំណេះដឹង ចំ​ណេះធ្វើ​ពិត​ប្រាកដ ​ក្នុង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​កង​យោធពល​ខេមរ​ភូមិន្ទ​ ក្នុងកា​រព​ង្រឹង​ប្រៀប​ការពារជាតិ​ និង​ការ​ចូល​រួម​ជា​មួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​កសាង​អភិវឌ្ឃន៏​ជាតិ​។

    អញ្ជើញ​មាន​ប្រសាសន៏​នា​ឱកាស​នោះ ​ឯកឧត្តម​ ខឹម​ជា ​សា​ឃឿន ​បាន​ពាំនាំ​​បណ្តាំ​ផ្ញើរ​សាក​សួរ​សុខ​ទុក្ខ​ ពី​សំណាក់ ​ឯកឧត្តម ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ជូន​ចំពោះ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន ​និង​សិក្ខាកាម​ទាំង​អស់​។ ឯកឧត្តម​បាន​កោត​សរសើរ​ និង​វាយ​តំលៃខ្ពស់​ចំពោះការ​ខិតខំ​ប្រឹងប្រែង​របស់​ ឯកឧត្តម​មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​ និង​សហការី​ចំណុះ​បញ្ជាការ​ដ្ឋាន​វិស្វកម្ម​ កង​ទ័ព​ជើង​គោក​ទាំង​អស់​ដែល​បាន​ខិត​ខំយក​អស់​កម្លាំង​កាយ​ចិត្ត បំពេញភា​រកិច្ច​រួម​ជាមួ​យ​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​ នា​ពេល​កន្ល​ងមក​​ និ​ង​បាន​សហការ​គ្នា​ជា​ធ្លុង​មួយ​ ធ្វើ​ឲ្យ​វគ្គ​នេះ​បាន​ដំណើរ​ការ​បើក​ប្រព្រឹត្តិ​ទៅ​តាម​ការ​គ្រោង​ទុក​។ ឯកឧត្តម ​ខឹម​ជា​ សា​ឃឿន ​ក៏​បាន​បញ្ចាក់​ពី​គោលបំណង​ នៃបើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បោស​សម្អាត​មីន​នា​ពេល​នេះ​ គឺ​សំដៅ​លើកម្ពស់​ការ​​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ ដើម្បី​បង្កើ​ន​ឲ្យមាន​សមត្ថភាព​ ចំណេះ​ដឹង​គ្រប់​គ្រាន់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​និង​សុវត្ថភាព​ខ្ពស់​ក្នុង​ការ​អនុវត្តន៏​កិច្ចការ​បោស​សម្អាត​មីន​ ទាំង​ការ​គ្រប់​គ្រង​ធន​ធាន​មនុស្ស ​និងមូ​លដ្ឋាន​សម្ភារៈ​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ និ​ងឲ្យ​យោធិន​ទាំង​អស់​យល់ដឹង​អំពីការ​ប្រើប្រាស់​ម៉ាស៊ីន​រាវ​មីន​គ្រប់​ប្រភេទ ​យល់ដឹង​អំពី​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ កា​ក​សំណល់ជា​តិ​ផ្ទុះដែ​លបន្សល់​ទុក្ខពី​សម័យ​សង្គ្រាម។ នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ ខឹម​ជា​ សា​ឃឿន ​ក៏គូ​ស​បញ្ជាក់​ពី​សភាព​ការណ៏​អន្តរជាតិ​ថ្មីៗ​ និង​សភាពកា​រណ៏​ទូទៅ​នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​ក្រោម​ការ​ដឹក​នាំដ៏​​ត្រឹម​ត្រូវ ​ប៉ិន​ប្រសព ​របស់​សម្តេច​តេជោ ​ហ៊ុន​ សែន​ ជា​និច្ចកាល​សម្តេច​តែងតែ​យក​ចិត្ត​ទុកដា​ក់​ចំពោះ​ប្រជាពលរដ្ឋ​ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រ​ប់ប្រភេទ​ តាម​រយៈ​ការ​ផ្តល់​កញ្ចប់​ថវិការ​ពិសេស​សម្រាប់​កាហ្វឹកហ្វឺន​ដល់​កង​កម្លាំង​ និង​បាន​តំឡើងប្រា​ក់បៀវត្សន៏​ជា​រៀងរាល់​ឆ្នាំ​ដល់​មន្ត្រី​រាជ​កា​រ ​និង​កម្មក​រ កម្មការនី​ជា​បន្ត​បន្ទាប់​ ធ្វើ​ឲ្យ​ពួក​គាត់​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​ជា​លំដាប់។ ជាក់ស្តែង​ពេល​ថ្មីៗ​កន្លង​ទៅថ្មីៗ​នេះ ​សម្តេច​បាន​ចុះ​ផ្ទាល់​ដល់​កន្លែង​កើត​ហេតុ នៃ​ការ​បាក់រំលំអគារ​កម្ពស់​៧​ជាន់​ នៅ​ក្រុង​ព្រះស៊ីហនុ ​ដែល​បណ្តាល​ឲ្យ​ស្លាប់​ និង​របួស​កម្មករ​ដោយ​សម្តេច​បាន​ដោះ​ស្រាយ​ថវិការ​ជូន​ដល់​ជន​រង​របួស ​និង​ផ្តល់​គ្រួសារ​សព​យក​ទៅ​ធ្វើ​បុណ្យ​ផង​ដែរ​។ ឯកឧត្តម ​ខឹម​ជា សា​ឃឿន ​ក៏បាន​ផ្តាំផ្ញើរ​ដល់​សិក្ខា​កាម​ទាំង​អស់​ គោរព​ឲ្យ​បាន​ហ្មឺង​ម៉ាត់​នូវ​វិន័យ​សណ្តាប់​ធ្នាប់​ បទ​បញ្ជា​ផ្ទៃ​ក្នុង​វគ្គ​ វិន័យ បទ​បញ្ជា​ទូទៅ ​ត្រូវ​ខិត​ខំ​ក្រេប​ជញ្ជក់​ចំណេះ​ដឹង​មុខ​ជំនាញ​បច្ចេកទេស​ និង​ត្រង់​ត្រាប់​ស្តាប់​គ្រូ​ឧទ្ទេសនាម​លើ​បណ្តារ​ខ្លឹម​សារ​មេរៀន ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​សិក្សា​ទាំង​ទ្រឹស្តី​ ក៏​ដូច​ជា​ការ​អនុវត្ត​ជាក់​ស្តែង​ ខិ​តខំ​ស្រាវជ្រាវ​បន្ថែម​ឯកសារ​ ដែល​មាន​ស្រាប់ ​ស្វែង​យល់​បទ​ពិសោធន៏​ល្អៗ ​ត្រូវ​ពុះពារ​ជំនះ​រាល់​ការ​លំបាក ​និង​ខិតខំ​រៀនសូត្រ​ឲ្យ​បាន​លទ្ធផល​ល្អ​ នៅ​ពេល​បញ្ចប់​វគ្គ​។ នៅក្នុង​ឱកាស​នោះ​ដែរ​តាម​រយៈ ឯកឧត្តម ​ខឹម​ជា​ សា​ឃឿន, ​ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត​ បាន​ឧបត្ថម្ភ​ថវិកា​រចំនួន១៨​លាន​រៀល​ ដល់​វគ្គ​សំរាប់​បំប៉ន​លើ​ប្រាក់​ហូប​ប្រចាំ​ ដែល​មាន​ស្រាប់​រាល់​ថ្ងៃ​ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ