ព័ត៌មាន

ឯកឧត្តម​ ​ម៉ឹង ​សំ​ផន​ ប្រជុំ​ក្រុម​ការ​ងារ​ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់ ​ក្រសួង​ការពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
194
1124 ឯកឧត្តម​ ​ម៉ឹង ​សំ​ផន​ ប្រជុំ​ក្រុម​ការ​ងារ​ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់ ​ក្រសួង​ការពារ​ជាតិ​

     ក្រុម​ការ​ងារ​សម្រប​សម្រួល​ការ​ត្រៀម​រៀប​ចំ​ឆ្លើយ​តប​ សង្គ្រោះ​បន្ទាន់ ​និង​ស្តារ​ឡើង​វិញ ​នៃ​​គ្រោះ​​​មហន្ត​រាយ​ ក្រសួង​ការ​ពារ​ជាតិ​ បាន​បើក​កិច្ច​ប្រជុំ​នា​រសៀល​ថ្ងៃទី០៨ ​ខែ​កក្កដា​​ ដើម្បី​ត្រួត​ពិនិត្យ​​លើ​កម្លាំង​ ​និង​​មធ្យោបាយ​​ ដើម្បី​​ត្រៀម​ឆ្លើយ​​ត​បជួយ​​សង្គ្រោះ ​​គ្រោះ​​​មហន្ត​រាយ​ ដែល​កិច្ច​ប្រជុំ​​បាន​ធ្វើ​ឡើង​ស្ថិត​ក្រោម​អធិបតី​ភាព ​ឯ.ឧ ​នាយ​ឧត្តមសេនីយ៍ ​ម៉ឹង ​សំផន​ រដ្ឋលេខា​ធិការ​ ក្រសួង​​ការពារ​​ជា​តិ និង​ជា​ប្រធាន​ក្រុម​ការងារ​។ឯ.ឧ ​នាយ​ឧត្តមសេនីយ៍ ​ម៉ឹង ​សំផន​ រដ្ឋលេខា​ធិការ​ ក្រសួង​​ការពារ​​ជា​តិ និងជាប្រធានក្រុម​ការ​ងារ​សម្រប​សម្រួល​ការ​ត្រៀម​រៀប​ចំ​ឆ្លើយ​តប​ សង្គ្រោះ​បន្ទាន់ ​និង​ស្តារ​ឡើង​វិញ ​នៃ​​គ្រោះ​​​មហន្ត​រាយ​ ក្រសួង​ការ​ពារ​ជាតិ

     ក្នុង​នាម​ក្រសួង​ការពារ​ជាតិ ​ឯ.ឧ ​ម៉ឹង ​សំផ​ន ​បាន​ថ្លែង​នូវ​​ការ​​កោត​​សរសើរ​ ​និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​​កង​ឯក​ភាព​កង​ពល​ និង​ស្ថាប័ន​ជំនាញនៃ​ ខ.ភ.ម​ ដែល​បាន​​ចូល​រួម​ ​ជួយ​​សង្គ្រោះ​​​គ្រោះ​មហន្តរាយ​ ​​នៃ​ការ​បាក់​​រលំ​អគារ​​​នៅ​ក្រុង​ព្រះ​សីហនុនា​ពេល​ថ្មីៗ​នេះ។​ ឯ.ឧ​ ម៉ឹង ​សំ​ផន ​បាន​ថ្លែង​ថា​៖ ក្រសួង​ការ​ពារ​ជាតិបាន​ និង​​កំពុង​​​ធ្វើ​ការ​​កែ​​ទម្រង់​​កង​ទ័ព​​ឲ្យ​មាន​ការ​រីក​​ចម្រើន​រឹង​មាំ​បន្ថែម​ទៀត។​ ជា​មួយ​គ្នា​នេះ​ដែរ​ បាន​​យក​ចិត្ត​ទុក​​ដាក់​​ខ្ពស់​ក្នុង​ការ​ត្រៀម​​បំរុង​ជា​រៀង​​រាល់​ឆ្នាំ​នូវ​កម្លាំង ​សម្ភារៈ​ឧបករណ៍ ​និង​មធ្យោបាយ ​ដើម្បី​ឆ្លើយ​​តប​ជួយ​​សង្គ្រោះ​​ចំពោះ​គ្រោះ​មហន្តរាយ​​ និង​​ជម្ងឺ​ឆ្លង​ផ្សេងៗ ​បានទាន់​ពេល​វេលា​​ និង​ប្រកប​​ដោយ​​ប្រសិទ្ធ​ភាព​។ ​ឯ.ឧ ​បាន​បញ្ជាក់​ថា​៖ នៅ​ពេល​​គ្រោះ​​មហន្តរាយ​កើត​ឡើង ​មាន​តែក​ម្លាំង​​ក​ងទ័ព​ទេ ​ដែល​ជា​អ្នក​ឈាន​មុខ​គេ ​និង​ជា​ស្នូលនៅ​ក្នុង​ការ​ជួយ​​សង្គ្រោះ​​អាយុ​ជីវិត​​ប្រជា​ពល​រដ្ឋ​ និង​ជន​រង​គ្រោះ​នោះ។​ ឯ.ឧ ​ម៉ឹង ​សំផន ​បាន​មាន​ប្រសាសន៍​ដែរ​ថា​៖ រាជ​រដ្ឋាភិបាល ​ដែល​​មាន​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ​ហ៊ុន សែន ជា​នាយក​​រដ្ឋមន្ត្រី ​បាន​ធ្វើ​ឲ្យ​​ប្រទេស​​ជាតិ​ មាន​សុខ​សន្តិភាព ​ស្ថេរភាព ​សន្តិសុខ ​សណ្តាប់​​ធ្នាប់​សង្គម​ និង​​ការ​អភិវឌ្ឍន៍ ​សេដ្ឋកិច្ច​​មាន​ការ​រីក​ចម្រើន​ជា​ទីមោទនៈ។​ ​​ក្នុង​នោះបាន​ដាក់​ចេញ ​គោល​​នយោបាយ ​និង​មាន​​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ប្រទេស​ជិតខាង​ មាន​ប្រទេស​វៀត​ណាម ​ឡាវ ​និង​​ប្រទេស​ថៃ ​ដើម្បី​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ ដែល​កើត​ឡើង​នៅ​តាម​បណ្តោយ​ព្រំ​ដែន​។​ ឯ.ឧ​ បាន​​បញ្ជាក់​​​ថា៖ នៅ​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​និង​វៀតណាម​ នឹង​​ធ្វើ​លំហាត់​សម​យុទ្ធ​រួម​គ្នា​ លើ​ការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​នៅ​​តា​មបណ្តាយ​​ព្រំដែន​ ​នៃ​ប្រទេស​ទាំង​ពី​រ ហើយ​​កម្ម​វិធី​នេះ​​អនុវត្ត​នៅ​​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយ​រៀង​។​ ភាគី​វៀត​ណាម​ ក៏​នឹង​ជួយ​សាង​សង់​​មណ្ឌល​​សុខ​ភាព​មួយ​កន្លែង​ដល់​កម្ពុជា​ សម្រាប់​​​ជួយ​​សង្គ្រោះ​សារធាតុ​​គីមី ​ដែល​នៅ​សេស​សល់​តាម​​បណ្តោយ​​ព្រំដែន​​កម្ពុជា​ វៀត​ណាម ​​​​​នា​សម័យ​​សង្គ្រាម ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ