ព័ត៌មាន

ឯកឧត្តម​ គន់ ​គីម​ និង​ឯកឧត្តម​ គួច ​ចំរើន ​អញ្ជើញ​បំពាក់​មេ​ដាយ ​ជូន​កង​កម្លាំង​នៅ​មូល​ដ្ឋាន​សមុទ្រ​
នាយកដ្ឋានព័ត៌មាន(៣)
30
1122 ឯកឧត្តម​ គន់ ​គីម​ និង​ឯកឧត្តម​ គួច ​ចំរើន ​អញ្ជើញ​បំពាក់​មេ​ដាយ ​ជូន​កង​កម្លាំង​នៅ​មូល​ដ្ឋាន​សមុទ្រ​

     កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​កក្កដា ​ឆ្នាំ​២០១៩ ​កន្លង​ទៅ​នេះ​ នៅ​ទី​​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​មូល​ដ្ឋាន​សមុទ្រ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​គន់ ​គីម ​ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស អ​គ្គលេខា​ធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ និង​ជា​អនុ​ប្រធាន​ទី១ ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ​តំណាងដ៏​ខ្ពង់​ខ្ពស់​ សម្តេច​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណា​ចក្រកម្ពុជា ​អម​ដំណើរ​ដោយ ឯកឧត្តម​ គួច ​ចំរើន ​អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះ​សីហនុ ​ព្រម​ទាំង​អស់​លោក​ជា​ ឧត្តមសេនីយ៍ ​ឧត្តម​នាវី​ ជា​ច្រើន​រូប​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បំពាក់​មេ​ដាយ​មាស ​ជូន​ដល់​កង​កម្លាំង​សរុប​ចំនួន​៣៨២​នាក់​ ក្នុង​នោះ​កង​ទ័ព​ជើង​ទឹក​មូល​ដ្ឋាន​សមុទ្រ​ចំនួន​២៦២​នាក់​ និង​តំបន់​ប្រតិបត្តិ​ការ​សឹក​រ​ង​ ព្រះ​សីហនុ​ចំនួន​១២០​នាក់ ​ដែល​បាន​សហការ​បំពេញ​ភារ​កិច្ច​ ក្នុង​ការ​ជួយ​សង្រ្គោះ​រុក​រក​ជន​រង​គ្រោះ​ ក្នុង​ឧបទ្ទវ​ហេតុ នៃ​ការ​ដួល​រលំ​អគារ​កំពស់​៧​ជាន់​ នៅ​ខេត្ត​ព្រះ​សីហនុ កា​ល​ពី​វេលា​ម៉ោង​០៤​ និង​៤០​នាទី​ ថ្ងៃ​ទី​២២ ​ខែ​មិថុនា ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ​។​ឯកឧត្តម​ គួច ​ចំរើន ​អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះ​សីហនុ

      បន្ទាប់​ពី​មតិ​ស្វាគមន៍​របស់​ ឯកឧត្តម ​ឧត្តមនា​វី​ឯក​ អ៊ុក ​សីហា ​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ មេ​បញ្ជាការ​មូល​ដ្ឋាន​សមុទ្រ​រួច​មក​ ឯកឧត្តម​ គួច ​ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះ​សីហនុ ដែ​ល​ទើប​បាន​ទទួល​ដំណែង​ជា​អភិបាល​ខេត្ត​ថ្មី​ៗ​នេះ ​ក៏​បាន​អញ្ជើញណែនាំ​ខ្លួន​ និង​ថ្លែង​អំណរ​គុណ​ចំពោះ​កង​ទ័ព​ជើង​ទឹក​មូល​ដ្ឋាន​សមុទ្រ​ ដែល​តែ​ង​បាន​រួម​សហការ​ជា​មួយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​នា​ពេល​កន្លង​មក​។ ឯកឧត្តម​ ក៏​បាន​សំណូមពរ​សូម​ឲ្យ​កង​ទ័ព​ជើង​ទឹក​ និង​អាជ្ញាធរ​ខេត្ត​ នៅ​តែ​បន្ត​សហការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ​ ដើម្បី​រក្សា​ការ​ពារ​សន្តិសុខ​ សុវត្ថិ​ភាព​ជូន​ប្រជាពល​រដ្ឋ​ និង​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​គន់ ​គីម ​ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស អ​គ្គលេខា​ធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ និង​ជា​អនុ​ប្រធាន​ទី១ ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ​តំណាងដ៏​ខ្ពង់​ខ្ពស់​ សម្តេច​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណា​ចក្រកម្ពុជា ​

     ក្នុង​មិតិ​សំណេះ​សំណាល​ ឯកឧត្តម​ គន់​ គីម​ បាន​កោត​សរសើរ​ដល់​កង​កម្លាំង​គ្រប់​ប្រភេទ​​ទាំង​អស់​ ដែល​បាន​ខិត​ខំយ​ក​អស់​កម្លាំង​កាយ​ចិត្ត​ ដើម្បី​ជួយ​សង្រ្គោះ​ជន​រង​គ្រោះ​ ក្រោម​គំនរ​អគារ​បាក់​បែក ​ជួយ​ដឹក​អ្នក​រង​របួស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​និង​ជួយ​ដឹក​សព​ទៅ​តាម​បណ្តា​ខេត្ត​ ជូន​គ្រួសារ​ធ្វើ​បុណ្យ​តាមប្រពៃណី​ជាតិ​។ ឯកឧត្តម​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខ​ទុក្ខ​ និង​ថ្លែង​អំណរ​គុណ​ពី សម្តេច​តេជោ ​ហ៊ុន​ សែន​ និង​ផ្តាំ​ផ្ញើសូម​ឱ្យ​កង​កម្លាំង​ទាំង​អស់​ ត្រូវ​ចេះគោ​រព​ស្រឡាញ់​ប្រជា​ពល​រដ្ឋ​ យក​ចិត្ត​ទុក​ដាក់​ជួយ​ប្រជាពល​រដ្ឋ ​ពេល​មាន​គ្រោះ​មហន្តរាយ​ផ្សេងៗ​ ដែល​កើត​ឡើង​ជាយថា​ហេតុ​។ ឯកឧត្តម​ បាន​បន្ត​ទៀត​ថា៖ កង​កម្លាំង​ទាំង​អស់​ត្រូវ​តែ​ការ​ពារ​ឱ្យ​បាន​ដាច់​ខាត​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ដែល​ប្រសូត្រ​ឡើង​ពី​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​យុត្តិធម៌ ​និង​ប្រឆាំង​ដាច់​ខាត​រាល់​ការ​ញុះ​ញង់​ទាំង​ឡាយ​ណា​ ដែល​ប៉ះ​ពាល់​ដល់​សុខ​សន្តិភាព​របស់​ប្រទេស​ជាតិ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ