ព័ត៌មាន

ឯក​ឧត្ដ​ម ង៉ែត ​សួន ​បំពាក់​អាវ​ពេទ្យ​នៅ​វិទ្យាស្ថាន​ ខ.ភ.ម ​២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
305
1102 ឯក​ឧត្ដ​ម ង៉ែត ​សួន ​បំពាក់​អាវ​ពេទ្យ​នៅ​វិទ្យាស្ថាន​ ខ.ភ.ម ​២០១៩​

    ដើម្បី​លើក​កំពស់​សមត្ថ​ភាពជំ​នាញ​សុខា​ភិបាល​ ឲ្យ​មាន​គុណ​ភាព​នោះ កន្លង​ទៅ​នេះ ​ឯកឧត្ដម​ ឧត្ដម​​សេនីយ៍​ទោ ​ង៉ែត​ សួន​ នាយក​រង​ វិទ្យាស្ថាន​ វិទ្យា​​សាស្ដ្រ​​​​សុខា​ភិបាល ​កង​យោធ​ព​ល​ខេមរ​ភូមិន្ទ បាន​អញ្ជើញ​ជួប​សំណេះ​​សំណាល​ ​​​និង​ផ្តល់​កិត្តិយស​ជូន​ពាន​រង្វាន់​និស្សិត​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៧-​​២០១៨​ ចំនួន​១១​នាក់ ​មាន​១១​រូប ​ព្រម​ទាំង​បំពាក់​​អាវ​​ពេទ្យ​ ជូន​និស្សិត​ថ្នាក់​ឆ្នាំ​មូល​ដ្ឋាន​ប្រមាណ​ជា​៥០០​នាក់​។ ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ វិទ្យា​សាស្ដ្រ​​​ ​​​​សុខា​ភិបាល ​កង​យោធពល​ខេមរ​ភូមិន្ទ​ ស្ថិត​ក្នុង​ភូមិ​សាស្រ្ត ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជ​ធានីភ្នំពេញ ​ដោយ​មាន​វត្ត​​មាន​​ឯកឧត្តម​ ជា​​នាយក​​រង​ វិទ្យា​ស្ថាន​ និង​នាយ​ទាហាន​ជំនាញ ​និង​និស្សិត​ទាំង​ពី​ភេទ​ជា​ច្រើន​រូប​ទៀត។ 

    យោងតាម​គណៈកម្មការ​រៀប​ចំ​កម្ម​វិធី​ បាន​ឲ្យ​ដឹង​ថា​៖ នេះ​ជា​លើក​ទី២​ហើយ​ ដែល​វិទ្យា​សាស្ដ្រ​​​ ​​​​សុខា​ភិបាល ​កង​យោធ​​ពល​ខេមរ​ភូមិន្ទ ​បាន​រៀបចំ​ពិធី​បំពាក់​អាវ​ពេទ្យ​ជូន​និស្សិត​ពេទ្យ​ ទាំង​ពីរ​ភេទ​ ដែល​បាន​ចូល​មក​​សិក្សា​ក្នុង​​វិទ្យាស្ថាន​​ថ្នាក់​​ឆ្នាំ​​មូល​ដ្ឋាន​ចំនួន​៥០០​នាក់​ និ​ង​​បាន​​ផ្តល់​កិត្តិយស​ផ្តល់​ពាន​​រង្វាន់​ដល់​និស្សិត​ឆ្នើមដែល​បាន​​សិក្សារៀន​សូត្រ​​ក្នុង​ឆ្នាំ​២០១៧ ​និង​២០១៨​កន្លង​មក​ ដែល​មាន​និស្សិត ​ថ្នាក់​វេជ្ជបណ្ឌិត​ .ទន្ត​បណ្ឌិត ​.ថ្នាក់​បរិញ្ញាបត្រ​ ឱសថ​. ថ្នាក់​​បរិញ្ញាបត្រ​​រ​ង គិលានុបដ្ឋាក​. ថ្នាក់​បរិញ្ញាបត្រ​រង​ ឆ្មប ​និង​ថ្នាក់​បរិញ្ញាបត្រ​រង ​មន្ទីរ​ពិសោធន៍ ​សរុប​ ចំនួន១១រូប។ ឯកឧត្ដម​ ឧត្ដម​​សេនីយ៍​ទោ ​ង៉ែត​ សួន​ នាយក​រង​ វិទ្យាស្ថាន​ វិទ្យា​​សាស្ដ្រ​​​​សុខា​ភិបាល ​កង​យោធ​ព​ល​ខេមរ​ភូមិន្ទ 

    ក្នុង​នាម​​ នាយក​វិទ្យាស្ថាន ​វិទ្យា​សាស្ដ្រ​​​ ​​​​សុខា​ភិបាល ​កង​​យោធ​​​ពល​ខេមរភូមិន្ទ ​ឯកឧត្ដម ង៉ែត សួន បានសំដែង​នូវ​​​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​​ខ្ពស់​​ចំពោះ​​​ការ​ខិត​ខំប្រឹង​ប្រែង​​ យក​ចិត្ដ​ទុក​ដាក់​ រៀន​សូត្រ​​របស់​​​វេជ្ជបណ្ឌិត ឱសថសាស្រ្ត និង ទន្តបណ្ឌិត ថ្នាក់មូលដ្ឋាន បរិញ្ញាបត្ររង​ ​​គិលានុប្បដ្ឋាក ​បរិញ្ញាបត្រ​រង​ឆ្មប ​និងបរិញ្ញា​បត្រ​រង​ មន្ទីរ​ពិសោធន៍ ​ឆ្នាំទី១ ​ដែល​បាន​បំពាក់​ឯក​សណ្ឋាន​​ដល់​​និស្សិត​ពេទ្យ​ នា​ពេល​នេះ ​គឺ​ជា​ថ្ងៃ​ដំបូង​ដែលនិស្សិត​ យើង​បាន​បំពាក់​ឯក​សណ្ឋាន​ជា​ថ្មី​ ​ជា​អាជីព​ផ្នែក​​វិស័យ​សុខាភិបាល។ ឯកឧត្ដម​បាន​​បញ្ជាក់​ថា​៖ ​ការ​បំពាក់​​ឯក​សណ្ឋាន​ពេទ្យ​ថ្ងៃ​នេះ​ គឺ​បាន​ធ្វើ​ឲ្យ​និស្សិត​យើង​ ម្នាក់ៗ​ពិត​ជា​មាន​ទម្ងន់​យ៉ាង​ខ្លាំង ​ក្នុង​ការ​ជួយ​សង្គ្រោះ ​អាយុ​ជីវិត​ ​និង​ពិនិត្យ​​ព្យា​បា​ល​ប្រជា​ពល​រដ្ឋ​ និង​កង​ទ័ព​យើង​ប្រកប ​ដោយ​ការ​ទទួល​ខុស​ត្រូវ ​ចំពោះ​ទួនាទី​ភារកិច្ច ​ក្នុង​វិជ្ជជីវៈ​​សុខា​ភិបាល​​ ប្រកប​ដោយ​ការ​​​ទទួល​ខុស​ត្រូវ​ និង​មាន​ក្រម​សីលធ៌ម​ខ្ពស់​បំផុត។​  ឯកឧត្ដម​ ង៉ែត ​សួន ​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​៖ ការ​អភិវឌ្ឍ​វិស័យ​សុខា​ភិបាល​ នៅ​​ព្រះ​រាជាណា​​ចក្រ​​កម្ពុជា​ អា​ប្រព្រឹត្ដ​​ទៅបាន​ ដោយ​មាន​ការ​សហការ​​យ៉ាង​ជិត​ស្និទ្ធ​ ​​ពីអន្ដរជាតិ​ ​ដើម្បី​​ពង្រឹង​សក្ដា​នុ​ពល​ភាព​ ប្រសិទ្ធ​​ភាព​​ក្នុង​​វិស័យ​​នេះ​ ដែល​បាន​នឹង​​កំពុង​រីក​​ចំរើន​នៅ​ក្នុង​ព្រះ​រាជាណា​ចក្រ​​កម្ពុជា​ ដូច​នៅ​ក្នុង​តំបន់​អាស៊ាន ​និង​​ពិភព​​លោក​។ ឯក​ឧត្ដម​​​នាយក​រង​ វិទ្យាស្ថាន​បាន​បញ្ជាក់​ថា​៖ ការ​លើក​តំកើង​វិជ្ជាជីវៈ​វិស័យ​សុខា​ភិបាល​អោយ​បាន​ល្អ​ប្រសើរ​ និង​ស្ថិរ​ភាព​នោះ ​ទាម​​ទា​អោយ​​មាន​​ការចូល​រួម​ចូល​រួមពី​សំណាក់ ​សាស្ដ្រាចារ្យ​ វេជ្ជ​បណ្ឌិត​ ឱសថ​បណ្ឌិត​ ទន្ដ​បណ្ឌិត​ ​បណ្ដាញ​​ការ​ងារ​ជំនាញ​​ គ្រូ​ពេទ្យ​ ព្រម​ទាំង​សិស្ស ​និស្សិត​​ទាំ​ង​អស់​​ ដែល​ជា​កត្ដា​រួម​ចំ​ណែក ​ ដើម្បី​អភិវឌ្ឍ​វិស័យ​​សុខាភិបាល​ ជូន​ប្រ​ជា​​ពល​រដ្ឋ ​និង​កង​យោធ​​ពល​ខេមរ​​ភូមិន្ទ​យើង ​អោយ​​មាន​សុខ​មាលភាព​ ស្រប​​តាម​កំ​ណែរ​​ទំរង់​របស់​ ​សម្តេច​ពិជ័យ​​រដ្ឋមន្ត្រី​​ក្រសួង​ការ​​ពារ​ជាតិ ​ក្នុង​រាជ​រដ្ឋាភិ​បាល​​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​ សម្ដេច​​អគ្គ​មហា​​សេនា​បតី​​តេជោ ​ហ៊ុន ​សែន ​ជា​នាយក​រដ្ឋមន្ដ្រី ​នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ