ព័ត៌មាន

សាលា​ការ​ពារ​គីមី​សាស្ត្រ​អគ្គ​បញ្ជាការ ​ទទួល​ស្វាគមន៍​ប្រតិភូ​បញ្ជាការ​ដ្ឋាន​គីមី​សាស្រ្ត​កង​ទ័ព​ប្រជាជន​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
332
1099 សាលា​ការ​ពារ​គីមី​សាស្ត្រ​អគ្គ​បញ្ជាការ ​ទទួល​ស្វាគមន៍​ប្រតិភូ​បញ្ជាការ​ដ្ឋាន​គីមី​សាស្រ្ត​កង​ទ័ព​ប្រជាជន​វៀត​ណាម​

    ឯកឧត្ដម ​ឧត្ដមសេនីយ៍​ឯក ​ឈឹម ​សាវុធ នាយរង​សេនា​ធិការ​ចំរុះ និង ជានាយក​ទីចាត់​ការ ​ការពារគី​មី សាស្រ្ត​អគ្គ​បញ្ជាការ ​នា​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែមិ​ថុនា ​ឆ្នាំ២០១៩​នេះ​ បាន​ទទួល​ជួប​គណ:ប្រតិភូ បញ្ជាការ​ដ្ឋាន​គីមី សាស្រ្ត​ នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម​ ដែល​មក​បំពេញ​ទស្សន​កិច្ច នៅសាលា​ហ្វឹក​ហ្វឺន​ ការពារ​គីមី​សាស្ត្រ​ (លង្វែក)។

    ​ ដំណើរទស្សន​កិច្ច​​នេះ ​គឺ​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ និង​ពិភាក្សា​ជំនាញ​ឯកទេស​ នៃ​សាលា​ហ្វឹក​ហ្វឺន​ការពារគីមី​សាស្រ្ត​អគ្គ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។ ក្នុង​ជំនួប​សំ​ដែងកា​រ​គួរសម​ និង​​ប្រជុំពិភាក្សា​ការ​ងារផ្លាស់ ប្តូរបទ​ពិសោធន៍​លើ​ជំនាញ គីមី​សាស្ត្រ ​នា​ពេល​នេះ​ ឯកឧត្តម ឈឹម សាវុធ បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ ​ដែល​ដឹក​នាំ​ដោយ លោក ឧ​ត្តម​សេនីយ៍​ត្រី​ ហា ​វ៉ាន់​គឺ​ មេ​បញ្ជាការ​បញ្ជាការដ្ឋាន​គីមី​សាស្រ្ត​ នៃ​កង​ទ័ព​ ប្រជា​ជន​វៀត​ណាម​​ម​កកាន់​ទឹក​ដី​ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា នា​ពេល​នេះ​ពិ​តជា​បាន​ នាំ​មក​នូវ​ការ​ពង្រឹង ​និង​ពង្រីក​ចំណង​ទាក់​ទ​ង​ កិច្ច​សហប្រតិបត្តិការ ​នៃ​ការ​រិត​ចំណង ​សាមគ្គី​ភាព​មិត្តភាព ​រវាង​កង​ទ័​ព នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​ វៀត​ណាម​ ជា​ពិសេស​សាលាហ្វឹក​ហ្វឺន ​ការពារ​គីមី​សាស្រ្ត​អគ្គ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​សាលា​ហ្វឹក​ហ្វឺន​ គីមី​សាស្រ្ត​វៀត​ណាម​ឲ្យ​រិត​តែរឹ​ង​មាំទ្វេរ​​ឡើងថែម​ទៀត។ ឯកឧត្តម​​ក៏​បា​​ន​ថ្លែង​​អំណរ​គុណយ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​មិត្ត​វៀតណាម ​ដែលក​ន្លង​មក​ តែង​បាន​ជួយ​គាំទ្រ​ទាំង​ស្មារតី​ និង​សំភារៈ ថវិការ និង​ការ​ជួយ​បណ្តុះបណ្តាល ធនធាន មនុស្ស ក្នុងជួរ កង​យោធពល​ខេមរ​ភូមិន្ទ​ឲ្យ​មានសមត្ថ​ភាព​គ្រប់​គ្រាន់​ ក្នុង​កិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ និង​បាន​ធ្វើការ ស្នើសុំ​ដល់ បញ្ជាការ​ដ្ឋាន គីមី​សាស្ត្រ​វៀត​ណាម ​ឲ្យ​បន្ត​ជួយ​ដល់ សាលា​ការពារ ​គីមី​សាស្ត្រ​កម្ពុជា​បន្ត​ទៀត ​ដូច​ជាអ​គារ​ស្នាក់ ​នៅរ​បស់​សិក្ខាកាម​សម្ភារៈ​ហ្វឹក​ហ្វឺន​ការ​ពារ​គីមី​សាស្រ្ត​ និង​ជំរុញ​ទំនាក់​ទំនង​ចង​សម្ព័ន្ធ​មេត្រីភាព​ រវាង​សាលា​ហ្វឹ​កហ្វឺន​ការពារ​គីមី​សាស្រ្ត​កម្ពុជា​ និងសាលា​ហ្វឹក​ហ្វឺន​ការ​ពារ​គីមី​សាស្ត្រ​វៀត​ណាម​ ឲ្យ​បាន​ឆាប់​រហ័ស​។ ​

    លោក ​ឧត្តម​សេនីយ៍​ត្រី​ ហា ​វ៉ាន់​គឺ ​ប្រធាន​គណៈ​ប្រតិភូ​ក៏​បាន​ថ្លែង​អណរ​គុណ​ចំពោះ ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯ​ក ​ឈឹម​​ សាវុធ ​និង​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ចំណុះ ទី​ចាត់​​ការ ​ការ​ពារ​គីមី ​សាស្រ្ត​ អគ្គ​បញ្ជាការ​ទាំង​អស់​ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមា​ញឹ​ក​ទទួល​បដិសណ្ឋារកិច្ច​ប្រតិភូ ​របស់​ លោក​ នា​ពេល​នេះ ​លោក​ឧត្តមសេនីយ៍​ត្រី​ ហា វ៉ា​ន់​គឺ ​បាន​បញ្ជាក់​ថា៖ ប្រទេស ​យើង​ទាំង​ពីរ​ធ្លា​ប់មានទំ​នាក់​ទំនង​ ល្អ​មាន​ប្រវត្តិតស៊ូ​រួម​គ្នា​ ក្នុង​ការរំ​ដោះ​ប្រទេស​ពី​នឹម​អាណា​និគមបរទេស ហើ​យ​រហូត​មក​ទល់​ពេល​នេះ​ និង​ត​ទៅ​​ខាង​មុខ ​គឺ​យើង​នៅ​ តែ​បន្ត​ពង្រឹង​ពង្រី​កឲ្យ​កាន់​តែល្អ​ថែម​ទៀត​។ ក្នង​ឧិកាស​នោះ​ដែរ​ ភាគី​ប្រតិ​ភូ​វៀត​ណាម ​ក៏​បាន​ឯក​ភាព​ លើ​សំណើរ​ចង​សម្ព័ន្ធ​មេត្រី​ភាព​ រវាង​សាលា ហ្វឹក​ហ្វឹន​ ការពារ​គីមី​សាស្រ្ត​កម្ពុជា ​និង​សាលាហ្វឹក​ហ្វឺន​គីមី​សាស្រ្ត​វៀត​ណាម ​ហើយ​សំណើរ​ផ្សេង​ទៀត ​សន្យា​នឹង​នាំ​យក​ទៅ​ជំរាប ​ជូន​ក្រសួង​ការ​ពារ​ប្រទេស​ វៀត​ណាម​​ជាអ្នក​សំរេច​ក្រោយ​ពី​បញ្ចប់​ដំណើទស្សន​កិច្ច​នៅ​កម្ពុជា​។

   សូម​បញ្ជាក់​ថា៖ គណៈ​ប្រតិភូ ​បញ្ជាការ​ដ្ឋាន​គីមី​សាស្ត្រ​ កង​ទ័ព​ប្រជាជន​វៀត​ណាម​ បាន​អញ្ជើញ​មក​បំពេញ​ដំណើ​ទស្សនកិច្ច​ ​ជា​ផ្លូវ​ការ​ និ​ង​មិត្ត​ភាព ​នៅព្រះ​រាជា​ណាចក្រ​កម្ពុជា ​រយៈ​ពេល​៥ថ្ងៃ ​គឺ​ពី​ថ្ងៃ​ទី​២៤ ​ដល់​ថ្ងៃ​ទី​២៨ ​ខែ​មិថុនា ​ឆ្នាំ​២០១៩ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ