ព័ត៌មាន

សម្ពោធ​សមិទ្ឋិ​ផល​នា​នា​ និង​ទស្សន​កិច្ច​សិក្សា​ពង្រឹង​អង្គភាព​លើ​គ្រប់​វិស័យ​នៅ​តំបន់​អភិវឌ្ឍន៍​ភ្នំ​ឆ័ត្រ​
នាយកដ្ឋានព័ត៌មាន(៣)
313
1098 សម្ពោធ​សមិទ្ឋិ​ផល​នា​នា​ និង​ទស្សន​កិច្ច​សិក្សា​ពង្រឹង​អង្គភាព​លើ​គ្រប់​វិស័យ​នៅ​តំបន់​អភិវឌ្ឍន៍​ភ្នំ​ឆ័ត្រ​

     កង​ទ័ព​ត្រូវ​មាន ​សមត្ថភាព ជំនាញ គ្រប់គ្រាន់ ក្នុងការគ្រប់គ្រង ដឹកនាំបញ្ជា ការបំពេញតួរនាទី ភារកិច្ច ស្របតាម ការកែ ទម្រង់ របស់ កងយោធ​​ពលខេមរភូមិន្ទ។ ការងារ កំ​ណែទម្រង់ ជាការងារ ប្រចាំថ្ងៃ ដើម្បីកែលំអរ ពង្រឹង និង បង្កើន សមត្ថភាព​ សំដៅលើកកំពស់ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី នៃ ព្រះរាជាណា​ចក្រ​កម្ពុជា ឲ្យ​បាន​សក្តិសម និង​ទំនុកចិត្ត ដែល រាជរដ្ឋាភិ​បាល និង ប្រជាជនកម្ពុជា មានចំពោះ កង​យោធ​ពល​ខេមរ​ភូមិន្ទ។ នេះជា​​ប្រសាសន៍ លើកឡើង របស់ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក ​ឯក សំ​អូន មេបញ្ជាការ​រង​កង​ទ័ព​ជើង​គោក មេបញ្ជាការ​​យោធ​​ភូមិ​ភាគ​ទី៥​ ក្នុង​ពិធី​សម្ពោធ​សមិទិ្ឋផល​នានា និង ​ប្រកាស់ មុខងារ ផ្ទេរភារកិច្ច ថ្នាក់ មេបញ្ជាការតំបន់អភិវឌ្ឍន៍ ភ្នំឆ័ត្រ ​និង ធ្វើទស្សនសឹក្សា កសាងពង្រឹង អង្គភាព ​រឹងមាំ លើគ្រប់វិស័យ របស់ តំបន់អភិវឌ្ឍន៍ ភ្នំឆ័ត្រ យោធភូមិភាគទី៥ ស្ថិត​ក្នុង ភូមិក្តិបថ្ម . ឃុំគោករមៀត .ស្រុកថ្មពួក . ខេត្ត​បន្ទាយ​មានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី២៥​ ខែ​មិថុនា ឆ្នាំ​២០១៩ កន្លង​​​ទៅ​​ថ្មីៗ​នេះ ​​ដែលក្នុងតំណើរ​ទស្សនៈកិច្ច​សិក្សា​នោះ​ក៏​មាន​កា​រ ចូល​រួម​ពី ​ឯកឧត្តម មេបញ្ជាការ​រង​យោធ​ភូមិ​ភាគ​ទី៥ . នាយសេនា​​ធិការ​រង​ មេ​បញ្ជាការ មេបញ្ជាការ ​រង​​តំបន់​១​ បន្ទាយ​​មា​នជ័យ. អស់​លោក មេបញ្ជាការ មេបញ្ជាការរង គ្រប់កង ឯកភាព កងពល . តំបន់ប្រតិបត្តិការសឹកខេត្ត . វរសេនាតូច . តំណាង អាជ្ញាធរឃុំ កងនគរបាលព្រំដែន នឹង នាយទាហាន សរុប ២៤៥ នាក់។

      ក្នុង​សកម្ម​ភាព ​អញ្ជើញ ជួប​ សំណេះ​​សំ​ណាល សាកសួរ​សុខ​ទុក្ខ កងទ័ព ដែល កំពុង​បំពេញ ភារកិច្ច នៅ តាម ប៉ុស្តិប៉ម ជួរមុខ នៃ ខ្សែបន្ទាត់ព្រំ​ដែន និង ធ្វើ​ទស្សន កិច្ច​សឹក្សា ពង្រឹង អង្គ​ភាព រឹង​មាំ លើគ្រប់​វិស័យ សំរាប់ ឆមាស​ទី១ ឆ្នាំ ២០១៩ នៅ តំបន់​អភិវឌ្ឍន៍ ភ្នំឆ័ត្រ យោធភូមិ​ភាគ​ទី៥ ​នាពេល​នោះ ​. ប្រតិភូ ​ ដឹកនាំ ដោយ ឯកឧត្តម ឧត្តម​សេនីយ៍​ឯក​ ឯក សំអូន និង​ ​នាយ​​ទាហាន ​អមដំណើរ បានអញ្ជើញ កាត់ខ្សែបូរ ដាក់ឲ្យ ប្រើប្រាស់ អាគារ ស្នាក់ នូវ ០១ ខ្នង ដែល ជា អំណោយ របស់ ឯកឧត្តម ឯក សំអូន នឹង លោកជំទាវ ទីម. ដានិត ព្រម​ទាំង​បាន​ទស្សនា ​ការ​​សម្តែង​លំហាត់​កាយ​វិការ ​របស់​កងកំលាំង ការគោរព ទង់ជាតិ. ដែលត្រូវបានអង្គភាព អនុវត្តន៍ ជាប្រចាំ នឹង ​បានពិនិត្យ ទីតាំង​ កន្លែង ធ្វើការងារ . បណ្តាលប៉ុស្តិ៍ យាម ប្រ​ចាំការ អាគារ ​ធ្វើការងារ .បន្ទាប់មក ប្រតិភូ បានបន្ត ពិនិត្យ ជុំវិញ ប្រពន្ឋ័ ការ ​ពារ ទីតាំង រឹងមាំ ដែល ជាកត្តា សំខាន់ របស់ កងយោធពល​ខេមរ​ភូមិន្ទ . ដោយឡែក ការ​ងារ ពង្រឹង អង្គភាព រឹងមាំ លើ គ្រប់វិស័យ របស់ តំបន់​អភិវឌ្ឍន៍ បាន​ចូលជ្រៅ លើការងារ ដាំដុះ ដំណាំ ផ្សេងៗ បន្លែគ្រប់មុខ ការចញ្ចឹម សត្វមាន់ ទា. ជ្រូក ការ​ចិញ្ចឹមត្រី នឹង ផ្ទះបាយ គំរូ ថ្នាក់កងអនុសេនាធំ ដែល ភាពរីកចំរើន ក្នុង​ ការ គ្រប់​គ្រង ដឹក​នាំបញ្ជា ការ ងារ ការពារ នឹង ការធានា ជីវភាពរស់ នូវ កងទ័ព បានសមរម្យ. ជាងនេះ ​ទៅទៀត តំបន់អភិវឌ្ឍន៍ បានចូលជ្រៅ លើ​ការងារ កសាង អង្គភាព ការពង្រឹង កងកំលាំង ការ ក៏សាងផ្ទះបាយគំរូ ថ្នាក់​វរសេនា​តូច ​ទាំងបី​ នឹង ស្វែងយល់ រាល់​បទ​​ពិសោធន៍ ការងារ គ្រប់គ្រង កងទ័ព ការថែរក្សា សុខមាលភាព ការ​ងារ ធានា ហូបចុក ប្រចាំថ្ងៃ អោយ កងទ័ព បាន​សមរម្យ ព្រមជាមួយ និង ​ការធ្វើ​បទ​បង្ហា្ញញ ដែល មានលក្ខណៈ៤ ចំណុច នូវ ​របៀបរបប ធ្វើ​ការ​ងារ គ្រប់​គ្រង​ចំនួន​ទ័ព ការងារ ប្រយុទ្ឋ ត្រៀមប្រយុទ្ឋ ការងារ ហ្វឹកហ្វឹន ចាត់​បញ្ជូន​កំលាំង រៀនសូត្រ ក្នុង នឹង ក្រៅ ប្រ​ទេ​ស បាន​​​ជាំ​ជំហានៗ នឹង ការ​ងារ អប់រំចិត្តសាស្ត្រ ផ្សព្វផ្សាយ តាមគ្រប់រូបភាព នឹង ផ្សព្វផ្សាយ បទបញ្ជា​សេចក្តី​ណែនាំ បាន​០៦ លើក .ដើម្បី លើកកម្ពស់ សមត្ថភាព យល់ដឹង លើគ្រប់វិស័យ ស្របតាមការ​ណែនាំ ថ្នាក់យោធ​​ភូមិភាគ តាម​រយៈការ បញ្ជាំង​​ស្លាយ រូបភាព សកម្មភាព រីកចំរើន នាពេលកន្លងមក . ជាមួយនោះ ដែរ បញ្ជាការតំបន់អភិវឌ្ឍន៍ ភ្នំឆ័ត្រ។

   លោកវរសេនីយ៍ឯក ង៉ែត.ព្រឿង បាន​មាន​​មតិ​ស្វាគមន៍ នឹង របាយការណ៍ បានបញ្ជាក់ ពីសកម្មភាព នឹង ភាពរីក​ចំរើន របស់ អង្គភាព តំបន់​អិវឌ្ឍន៍ នារយៈពេលកន្លងមក នឹង មតិចូលរួម រិះគន់ ក្នុង នៃ ស្ថាបនា ដើម្បី មូលដ្ឋាន កែ​លំអរ ដកពិសោធន៍ ទៅ វិញ ទៅ មក នឹង បានធ្វើការ វាយតម្លៃ​ រាល់ ចំណុច ខ្លាំងខ្សោយ ផងដែរ ។ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក ​ឯក សំ​អូន មេបញ្ជាការ​រង​កង​ទ័ព​ជើង​គោក មេបញ្ជាការ​​យោធ​​ភូមិ​ភាគ​ទី៥

    មាន​ប្រសាសន៍ បូកសរុប នឹង សំណេះ​សំណាល នា​ពេល​នោះ ឯកឧត្តម ឯក.សំអូន ក្នុងនាម មេបញ្ជាការ​យោធភូមិ​ភាគទី៥​ បានសម្តែង​ការ​វាយ តម្លៃ​ខ្ពស់ ចំពោះ អស់លោក នាយទាហាន .ពលទាហាន ទូទាំង តំបន់អភិវឌ្ឍន៍ ដែល បានខិតខំ ប្រឹងប្រែង អស់ កំលាំង កាយចិត្ត បំពេញ​តួនាទី ភារកិច្ច ប្រកប ដោយ ភាព​សហការណ៍ កន្លងមកនេះ នឹង បាន​ពុះពារ គ្រប់ការ​លំបាក ក្នុង ការ​ក៏សាង នូវ សមិទ្ឋិ​ផល ជាច្រើន ពិសេស ការក៏សាង ផ្ទះបាយគំរូ សមរម្យ ក្នុង​ ការហូបចុក ប្រចាំថ្ងៃ នឹង បានគ្រប់គ្រង ​ កំលាំង មានមុខជា​ប្រចាំ ព្រមជាមួយការផ្តល់ នូវ គោល​គំនិត បទពិសោធន៍ល្អ ៗ ដល់ នាយទា​ហាន ពលទាហាន នឹង បានដោះស្រាយ ការជួប​លំបាក រាល់ ភាពប្រឈម ផង​ដែរ ។ ឯកឧត្តម ឯក.សំអូន បាន​ធ្វើការ បូក​សរុប ​ឡើងវិញ រាល់ ចំណុច ខ្លាំង ខ្សោយ នឹង បានធ្វើការកែតម្រូវ រាល់​ចំណុច​ ខ្វះខាត មួយចំនួនបំពេញ បន្ថែម ដើម្បី ជាគន្លិះ ឈាន​ឆ្ពោះ ​ទៅ រកភាព រីកចំរើន . ឯកឧត្តម បានផ្តល់​ លទ្ឋភាព នឹង គ្រប់ សកម្មភាព ការងារ.៉ ព្រមទាំងបានលើកឡើងថា កង ទ័ព គឺ ជាឆ្អឹងខ្នង របស់ រាជរដ្ឋាភិបាល .​ដូច​នេះ​ត្រូវបង្កើន ​ការបេ្តជ្ញាចិត្ត អនុវត្តន៍ នូវ បទបញ្ជា លក្ខន្តិកៈ របស់ កងយោធ​ពល​​ខេមរភូមិន្ទ ស្មោះត្រង់ ដាច់ខាត ការពារ ជាតិ សា​នា ព្រះមហាក្សត្យ និង អនុវត្តន៍ នូវ អនុសាសន៍១០ ចំណុច របស់ សម្តេចតេជោ ឲ្យ ទទួលបានជោកជ័យ។ ឯ.ឧ បានចាត់ទុក ការធ្វើទស្សន​សិក្សា ស្វែងយល់ នូវ ភាព រីកចំរើន នៅ តាមកង​ ឯកភាព តំបន់អភិវឌ្ឍន៍ ជាការរួមចំណែក ដល់ការលើក កម្ពស់ ជីវភាពរស់នៅ កងទ័ព អោយបាន​សមរម្យ នឹង បានរួម ចំណែក លើ ការងារ ចលនា ប្រឡង ប្រណាំង ក្នុង អង្គភាព .។ ឯ.ឧ បាន ឧបត្ថម្ភ ដល់ កម្មវិធី ​ថវិកា ០២ ​លានរៀល ផងដែរ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ