ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ប៊ុន​ លើត ​អនុញ្ញាតិ​ឲ្យ​ប្រតិភូ​មេ​បញ្ជាការ​ទ័ព​ជំនាញ​គីមី​កង​ទ័ព​ប្រជាជន​វៀត​ណាម​ ចូល​ជួប​សំដែង​ការ​គួរ​សម​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​
នាយកដ្ឋានព័ត៌មាន(៣)
319
1097 នាយ​ឧត្តម​សេនីយ៍ ​ប៊ុន​ លើត ​អនុញ្ញាតិ​ឲ្យ​ប្រតិភូ​មេ​បញ្ជាការ​ទ័ព​ជំនាញ​គីមី​កង​ទ័ព​ប្រជាជន​វៀត​ណាម​ ចូល​ជួប​សំដែង​ការ​គួរ​សម​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​

    ជំនួប​សំដែង​ការ​គួរ​សម​ និង​ពិភាក្សា​​ការ​ងារ​មួយ​ បាន​ប្រព្រឹត្ត​ទៅ​នា​រសៀល​ថ្ងៃទី២៥ ​ខែមិ​ថុនា ​ឆ្នាំ​២០១៩ នេះ ​នៅ​បន្ទប់​សវនាការ ជាន់ទី ៤ វិមាន​សន្តិភាព ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រ​កម្ពុជា ​រវាង ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ប៊ុន​ លើត ​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ ជា​មួយ​ប្រតិភូមេ​បញ្ជាការ​ទ័ព​ជំនាញ​គីមី ​នៃ​បញ្ជាការ​ដ្ឋាន​គីមី​សាស្រ្ត​ កង​ទ័ព​ប្រជាជន​វៀត​ណាម ​ដែល​ដឹ​ក​នាំ​ដោយ ​លោក​ឧត្តមសេនីយ៍​ត្រី​ ហា វ៉ាន់​គឺ ​មេ​បញ្ជាការ​បញ្ជាការ​ដ្ឋាន​ទ័ព​ ជំនាញ​គីមី​សាស្ត្រ​ នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម។​ ក្នុង​ជំនួប​សំដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ។ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ប៊ុន​ លើត ​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ និងលោក​ឧត្តមសេនីយ៍​ត្រី​ ហា វ៉ាន់​គឺ ​មេ​បញ្ជាការ​បញ្ជាការ​ដ្ឋាន​ទ័ព​ ជំនាញ​គីមី​សាស្ត្រ​ នៃ​កង​ទ័ព​ប្រជាជន​វៀត​ណាម

    ​ក្នុង​​ឱកាស​នោះ ​ឯកឧត្តម​ ប៊ុន​ លើត ​បាន​ចាត់​ទុក​ដំណើ​ទស្សន​កិច្ច របស់​គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ពស់មេ​​បញ្ជាការ​បញ្ជាការ​ដ្ឋាន​ទ័ព​ជំនាញ​គីមី​សាស្ត្រ​ កង​ទ័ព​ប្រជាជន​វៀត​ណាម​ នៅ​កម្ពុជាលើក​នេះ ​នឹង​នាំម​ក​នូវកា​រពង្រឹង​ពង្រី​ក​ចំណង​ទាក់​ទង​សាមគ្គី​ភាព ​មិត្តភាព​ កិច្ច​សហប្រតិ​បត្តិការ ​រវាងកងទ័ព​ប្រទេស​ទាំង​ពីរ​ ពិសេស​ទ័​ពជំនាញ​អាវុធ​គីមី​ទាំង​ពី​រ កម្ពុជា ​និង​វៀតណាម កាន់​តែ​មាន​ភាព​ជិត​ស្និត ​និង​ប្រសើរ​ឡើង​ថែម​ទៀត។

   មាន​មតិ​ឆ្លើយ​តប​វិញ​ លោក​ឧត្តម​សេនីយ៍​ត្រី​ ហា ​វ៉ាន់​គឺ ​បាន​បញ្ជាក់​ថា៖ នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​លោក ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​បញ្ជាការ​ដ្ឋាន​ទ័ព​ជំនាញ​គីមី​សាស្ត្រ កងទ័ព​ប្រជាជន​វៀតណាម ​មក​កាន់​កម្ពុជា​ ដើម្បីធ្វើ​ទស្សន​កិច្ច​សិក្សា​ និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ ​រវាង​ទ័ព​ជំនាញ​គីមី​សាស្ត្រ​ របស់​កង​ទ័ព​ប្រជាជន​វៀត​ណាម ​ជា​មួយ​ និង​អាជ្ញាធរ​ជាតិ ​អាវុធ​គីមី ​និង​ស្ថាប័ន​ទី​ចាត់​ការ​ការ​ពារ​គីមី​សាស្រ្ត​ របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នៅប្រទេស​កម្ពុជា ​ដើម្បី​បាន​ផ្លាស់​ប្តូរ​ និង​សិក្សា​ដក​ពិសោធន៍​ការងារ​ជំនាញ​គីមី​សាស្ត្រ ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ជា​រៀងរាល់​ឆ្នាំ​។ លោក​ក៏​បាន​ចាត់​ទុកថា៖ នេះ​ជា​ទំព័រ​ប្រវត្តិ​សាស្ត្រ​សំរាប់​ឲ្យ​កង​ទ័ព​យើង​ទាំង​ពីរ​ បាន​ផ្សារ​ភ្ជាប់​កាន់​តែ​ជិត​ស្និទ្ធិ​ថែម​ទៀត​លើ​កិច្ច​ទំនាក់​ទំនង​សហ​ប្រតិបត្តិការ​ ​រវាង​បញ្ជាការ​ដ្ឋាន​ទ័ព​ជំនាញ​គីមី​សាស្ត្រ ​កង​ទ័ព​ប្រទេស​យើង​ទាំង​ពីរ ​កាន់​តែ​ល្អ​ប្រសើ​ឡើង​។ លោក​ ឧត្ត​មសេនីយ៍ត្រី ​​ហា​ វ៉ាន់​គឺ ​បាន​បញ្ជាក់​ថា៖ នៅ​ក្នុង​អំឡុងខែ​១០​ ឬ​ខែ​១១​ ខាង​មុខ​នេះ ​កង​ទ័ព​ប្រទេស​យើង​ទាំង​ពីរ​ ដោយ​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​ នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ការ​ពារ​ប្រទេស​ទាំង​ពីរ​ យើង​នឹង​ធ្វើ​លំហាត់​រួមគ្នា​មួយ ​លើ​ការងារ​សង្គ្រោះ ​គ្រោះ​មហន្តរាយ​ នៅ​តាម​បណ្តោយ​ព្រំដែន​ នៃ​ប្រទេស​ទាំង​ពីរ​ វៀតណាម ​និង​កម្ពុជា​ ក្នុង​ភូមិ​សាស្ត្រ​ ខេត្ត​ឡុងអាង​ របស់​វៀត​ណាម​ ដែល​ជាប់​ និង​ខេត្ត​ស្វាយ​រៀង​របស់​ប្រទេស​កម្ពុជា ​ដែល​ក្នុង​សម​យុទ្ធ​នោះ​ នឹង​មាន​កម្លាំង​ទ័ព​ជំនាញ​គីមី​សាស្ត្រ​ អាវុធ​នុយ​ក្លេអ៊ែរ ​និង​វិទ្យុ​សកម្ម​ កង​ទ័ព​ប្រទេស​ទាំង​ពីរ​ ចូល​រួម​ក្នុង​សកម្ម​ភាព​លំហាត់​នោះ​ផង​​ដែរ។​

     ឯកឧត្តម ប៊ុន លើត បាន​អបអរ​សាទរ​ចំពោះ​ការ​លើក​ឡើង ​របស់​លោក​ឧត្តម​សេនីយ៍​ត្រី​ ហា​ វ៉ាន់​គឺ ​មេបញ្ជាការ​បញ្ជាការ​ដ្ឋាន ​ទ័ព​ជំនាញ​គីមី​សាស្ត្រ​ កង​ទ័ព​ប្រជាជន​វៀត​ណាម​ ប៉ុន្តែ​ឯកឧត្តម​ រដ្ឋ​លេខាធិការ​ បាន​​ស្នើរ​ដល់​មេ​បញ្ជាការ​បញ្ជាការ​ដ្ឋាន​ទ័ព​ជំនាញ​គីមី​សាស្ត្រ​ វៀត​ណាម ​ត្រូវ​ពិភាក្សា​លំអិត​អំពី​ជំនាញ​អាវុធ​គីមី​នេះ ​ជា​មួយ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​ និង​ទ័ព​ជំនាញ​គីមី​សាស្រ្ត​របស់​អគ្គ​បញ្ជាការ ​ហើយ​ក៏​បាន​ស្នើឲ្យ​បន្ត​ជួយ​ដល់​ទ័ព​ជំនាញ​ការ​ពារ​គីមី​សាស្ត្រ​កម្ពុជា​បន្ត​ទៀត ​ពិសេស​អង្គភាព​ទ័ព​ជំនាញ​ការ​ពារ​គីមី​សាស្ត្រ​ ដែល​ប្រតិបត្តិការ​ផ្ទាល់​របស់​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ លើ​ការងារ​ជួយ​បណ្តុះ​បណ្តាល​ជំនាញ​សិក្សា​ស្រាវជ្រា​វ រុករក និង​ការ​ពារ​គីមី​សាស្ត្រ​ អាវុធ​គីមី​ ទាំង​ផ្នែក​បច្ចេកទេស ​ឧបករណ៍ ​សំភារៈ​ការពារ​គីមី​សាស្ត្រ​ ព្រម​ទាំង​សំណង់អាគារ​សិក្សា​ស្រាវជ្រាវ​ ដែល​ស្ថិត​នៅ​តំបន់​លង្វែក​ ក្នុង​ខេត្ត​កំពង់​ឆ្នាំង​បច្ចុប្បន្ន​ ទៅតាម​អ្វីដែល​ភាគី​មិត្ត​ធ្លាប់បាន​ជួយ​រហូត​មក​ ដល់​សាលា​ទាំង​ពី​រនេះ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ