ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ នាយកទីចាត់កាត់ការការងារព្រំដែន អគ្គបញ្ជាការ បានអញ្ជើញជាអធិបតីភាពក្នុង ពិធី ផ្សព្វផ្សាយខ្លឹមសារអប់រំចិត្តសាស្រ្ត ដើម្បី ស្វែងយល់អំពីកិច្ចការព្រំដែន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន មកពីបណ្តា កងឯកភាពចំណុះក្រសួងការពារជាតិ ចំនួន១៣៣នាក់នៅបន្ទុប់ប្រជុំអគ្គលេខាធិការដ្ឋាន ក្រសួងការពារ ជាតិ នាព្រឹក ថ្ងៃ ២៦ ខែ មីថុនា ឆ្នាំ ២០១៩។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ នាយកទីចាត់កាត់ការការងារព្រំដែន អគ្គបញ្ជាការ
ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ មានប្រសាសន៏ថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តជម្រុញ ការអុនវត្តន៏យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ធ្វើកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពរីកចម្រើនជាលំដាប់ ព្រមទាំងការពារបានសន្តិសុខ ស្ថេរភាពសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បានបន្តថា៖ រដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ នៃកិច្ចសហប្រតិបត្តិការព្រំដែនជាមួយ ប្រទេសជិតខាង ដើម្បីកសាងព្រំដែនមួយ មិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៏តាមបំណងរបស់ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ជាប់ប្រទេសទាំង៣។ ឯកឧត្តម សៀក សុជាតិ មានប្រសាសន៏បន្តថា៖ រាជរដ្ឋាភិបាល តែងគោរពកិច្ចព្រមព្រៀងស្តីពីព្រំដែន ជាប់ជាមួយប្រទេសជិតខាង សេចក្តីប្រកាសរួម ឬអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងបំណងរក្សាបានសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៏ លើកស្ទួយជីវភាពប្រជាពលរដ្ឋ ដែលរស់នៅតាម បណ្តោយព្រំដែន និងចង់បានព្រំដែនមួយពិតប្រាកដ សំរាប់មនុស្សជំនាន់ក្រោយៗទៀត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានសំណូមពរឲ្យមន្ត្រីព្រំដែន និងមន្ត្រីពាក់ព័ន្ធ ទាំងអស់ បន្តតាមដានសភាពការណ៏ តាមបណ្តោយព្រំដែនជាប់ប្រទេសទាំង៣ ថៃ វៀតណាម និងឡាវ ដើម្បីរាយការណ៏សភាពការណ៏ មិនប្រក្រតីជូនថ្នាក់លើ បានទាន់ពេលវេលា។ បន្តការងារសហការជា មួយអាជ្ញាធរដែនដី កម្លាំង សមត្ថកិច្ចតាមព្រំដែន ផ្សព្វផ្សាយច្បាប់ព្រំដែន ជូនប្រជាពលរដ្ឋយល់ដឹង ជៀសវាងការឆ្លងដែន ខុសច្បាប់។ បន្តសហការជាមួយកម្លាំងភាគីជាប់ព្រំដែន ទប់ស្កាត់រាល់បទល្មើស ផ្សេងៗ ដូចជាការជួញដូរអាវុធខុសច្បាប់ ការចរាចរណ៏គ្រឿងញៀន ការអូសទាញពលរដ្ឋឆ្លងដែនខុស ច្បាប់ និងអំពើរភេរវកម្មផ្សេងៗ ជាពិសេសត្រូវខិតខំធ្វើណានៅតាមបណ្តោព្រំដែនប្រទេសជិតខាង ឲ្យទៅជាព្រំដែនសន្តិភាព និងមានការអភិវឌ្ឍន៏រីកចម្រើនដល់ប្រជាពលរដ្ឋដែលរស់នៅសព្វថ្ងៃ ៕