ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ចាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៏ គឹម ប៊ុនថាន អគ្គមេបញ្ចាការរង នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៏ឯក ជា សារ៉ន នាយសេនាធិការ និងជាមេបញ្ចាការង កងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញយុទ្ធវិធី ខ-គ ថ្មើរជើង ៣វរសេនាតូច និងបណ្តារទ័ពជំនាញប្រចាំឆ្នាំ២០១៩ របស់កងពលធំអន្តរាគមន៏លេខ២ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅទីបញ្ជាការ វរសេនាតូច២៥២ របស់កងពលតូចអន្តរាគមន៏លេខ៥ នៃកងពលធំអន្តរាគមន៏លេខ២ កងទ័ពជើងគោក ស្ថិតនៅភូមិសាស្ត្រ ឃុំរបង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម អស់លោកជាមេបញ្ជាការ មេបញ្ចាការរង នាយសេនាធិការ នាយសេធិការរង យោធភូមិភាគ កងពលធំ-តូច តំបន់ប្រតិបត្តិការណ៏សឹកខេត្ត ឧត្តរមានជ័យ កងកម្លាំងទាំងបី ឯកឧត្តម តំណាងក្រសួងការពារជាតិ ព្រម ទាំងការអញ្ជើញចូលរួមផងដែរ ពីសំណាក់អជ្ញាធរដែនដីខេត្ត ឧត្តរមានជ័យ អជ្ញាធរដែនដីជុំវិញ ស្រុកបន្ទាយអំពិល នាយទាហាន នាយទាហានរង ពលទាហានយោធាចារ្យ និងសិក្ខាកាមសរុបចំនួន ១៧៩៥ នាក់។ឯកឧត្តម ឧត្តមសេនីយ៏ឯក កែវ ធី មេបញ្ជាការរង និងជាមេបញ្ចាការកងពលធំអន្តរាគមន៏លេខ២ កងទ័ពជើងគោក
នៅក្នុងមតិស្វារគមន៏ និងរបាយការណ៏បិទវគ្គដែលអានដោយ ឯកឧត្តម ឧត្តមសេនីយ៏ឯក កែវ ធី មេបញ្ជាការរង និងជាមេបញ្ចាការកងពលធំអន្តរាគមន៏លេខ២ កងទ័ពជើងគោក បានឲ្យដឹងថា៖ អនុវត្តន៏តាមផែនការហ្វឹកហ្វឺនឆ្នាំ២០១៩ របស់មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ស្តីពីការងារហ្វឹកហ្វឺនដល់់ នាយទាហាន នាយទាហានរង និងពលទាហាន កងពលធំអន្តរាគមន៏លេខ២ កងទ័ពជើងគោក បានទទួលផែនការហ្វឹកហ្វឺន ប្រចាំឆ្នាំ២០១៩ ចំនួន១០វគ្គ ដោយមានសិក្ខាកាមសរុបចំនួន ១៣៥០នាក់ និងគ្រូយោធាចារ្យចំនួន ១៣៥នាក់ និងបានដំណើរការបើកវគ្គដោយចែកចេញជាពីរលើក, លើកទី១ មាន ចំនួន ០២វគ្គ មានសិក្ខាកាមចំនួន ១៥០នាក់ និងគ្រូយោធាចារ្យចំនួន ១៥នាក់, លើកទី២ មានចំនួន ០៨ វគ្គ ហើយត្រូវប្រារព្ធធ្វើពិធីបិទនាថ្ងៃនេះ មានសិក្ខាកាមសរុបចំនួន ១២០០នាក់ និងគ្រូយោធាចារ្យចំនួន ១២០នាក់។ របាយការណ៏បានបន្ថែមទៀតថា៖ តាមរយៈសកម្មភាពហ្វឹកហ្វឺន រៀនសូត្រតាមទ្រឹស្តី និងការនុវត្តន៏ជាក់ស្តែង ក្នុងសាលា ក៏ដូចជានៅលើទីលាន គណៈកម្មការគ្រប់គ្រងវគ្គបានធ្វើការវាយតម្លៃលទ្ធផលរបស់សិក្ខាកាមពេលបញ្ចប់់ទទួលបានលទ្ធផលមធ្យមជាទូទៅ។ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ចាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក
អញ្ចើញមានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានពាំនាំបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំក្រសួការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ជូនដល់នាយទាហាន នាយតាហានរង ពលទាហាន និង សិក្ខាកាមទាំងអស់។ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការខិតខំយកអស់កម្លាំងកាយចិត្ត របស់ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង គ្រប់បណ្តាអង្គភាពចំណុះកងពលធំអន្តរាគមន៏លេខ២ អង្គភាពចំណុះបញ្ចាការដ្ឋានកងទ័ពជើងគោក រួមទាំងស្ថាប័នពាក់ព័ន្ធ គ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់បានរួមសហការគ្នាជាធ្លុងមួយ ធ្វើឲ្យវគ្គបំប៉នហ្វឹកហ្វឺនបានដំណើរការរហូតដល់បញ្ចប់វគ្គ ទៅតាមការគ្រោងទុក និងទទួលលទ្ធផលជាវិជ្ជមាន។ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចតេជោ ដែលបានផ្តល់កញ្ចប់ថវិការពិសេសសំរាប់ការបំប៉នការហ្វឹកហ្វឺន នាយទាហាន នាយទាហានរង និងពលទាហាន និងវាយតម្កៃខ្ពស់ ចំពោះលទ្ធផល នៃការហ្វឹកហ្វឺន សំរាប់ការពង្រឹងប្រៀបការពារជាតិ និងការខិតខំរបស់ថ្នាក់ដឹកនាំកងពល គណៈគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ក្នុងការអនុវត្តន៏ យ៉ាងសកម្មការងារហ្វឹកហ្វឺន និងការងារស្នួលដែលត្រូវធ្វើជាប់ជាប្រចាំ ដូចភ្លៀងរលឹម ដើម្បីឆ្លើយតបភារកិច្ចចំពោះមុខ ក៏ដូចជាតម្រូវការនៃ ការអភិវឌ្ឍន៏សមត្ថភាពរបស់យោធិន ដែលជាផ្នែកដ៏សំខាន់ ក្នុងការកំណែរទម្រង់កងយោធពលខេមរភូមិន្ទ ស្របតាមផែនការបានដាក់ចេញ និង ចូលរួមចំណែកយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងភារកិច្ចការពារបូរណភាពទឹកដី និងប្រកបដោយវិជ្ជាជីវ: ធានាបាននូវប្រសិទ្ធភាព នៃកិច្ចការពារជាតិ។ ឯកឧត្តម ក៏បានផ្តាំផ្ញើរដល់នាយទាហាន នាយទាហានរង ពលទាហាន គ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ត្រូវស្មោះត្រង់ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ ឈរលើមនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់រាល់តួនាទី និងភារកិច្ចរបស់កងទ័ព និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃ ខ ភ ម បញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងប្រៀបការពារជាតិ ការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី រក្សាបានសុខសន្តិភាពនិងការអភិវឌ្ឍន៏ បន្តយកចិត្តទុក្ខដាក់សិក្សារៀនសូត្រការងារអប់រំចិត្តសាស្ត្រ បទវិន័យកងទ័ព បទដ្ឋានគតិយុត្តិផ្សេងៗ ដែលជាច្បាប់រដ្ឋ ខិតខំបន្តស្រាវជ្រាវ ឯកសារថ្មីៗមន្ថែមទៀត បន្តរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងល្អជានិច្ច ត្រូវយកចិត្តទុក្ខដាក់ថែរក្សាការពារគ្រប់គ្រង និងរក្សាទុក្ខដាក់អាវុធយុទ្ធភណ្ឌឲ្យបានត្រឹមត្រូវ និងសុវត្ថភាព បន្តអនុវត្តន៏ និងចូលរួមសហការល្អជាមួយអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បន្តសហការជាមួយអង្គភាពសម្ព័ន្ធមេត្រីភាព និងចូលរួមទប់ស្កាត់ឲ្យបានទាន់ពេលវេលារាល់បទល្មើសផ្សេងៗដើម្បី ចូលរួមចំណែកគោលនយោបាយ ភូមិ ឃុំ មានសុវត្ថភាព ៕