ព័ត៌មាន

កិច្ច​ប្រជុំ ​សុខា​ភិបាល​យោធា​អាស៊ាន ​លើកទី​៩
នាយកដ្ឋានព័ត៌មាន(៣)
221
1093 កិច្ច​ប្រជុំ ​សុខា​ភិបាល​យោធា​អាស៊ាន ​លើកទី​៩

      នៅព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ កម្ពុជា បាន ធ្វើ ជា ម្ចាស់ផ្ទះ នៃ កិច្ចប្រជុំ សុខាភិបាល យោធា អាស៊ាន លើក ទី ៩ ក្រោម មូលបទ « ស្តីពី ផល ប៉ះពាល់ និង ប្រ សិទ្ធភាព នៃ ការ ឆ្លើយតប ចំពោះ គ្រោះ មហន្តរាយ ក្នុង វេជ្ជសាស្ត្រ យោធា » ហើយ កិច្ចប្រជុំ នេះ ក្នុង គោលបំណង ផ្លាស់ប្ដូរ បទពិសោធន៍ គ្នា ទាក់ទង នឹង វេជ្ជសាស្ត្រ និង ការ ជួយ សង្គ្រោះ ដល់ ជនរងគ្រោះ ដែល កើត ចេញ ពី គ្រោះ មហន្តរាយ ដែលកិច្ចប្រជុំនេះកម្ពុជា បាន ធ្វើ ជា ម្ចាស់ផ្ទះ នៃ កិច្ចប្រជុំ សុខាភិបាល យោធា អាស៊ាន លើក ទី ៩ផងដែរ ។ កិច្ចប្រជុំ លើក ទី ៩ នេះ គឺ នឹង ប្រព្រឹត្តទៅ រយៈពេល បួន ថ្ងៃ គឺ ចាប់ពី ថ្ងៃទី ២៦ ដល់ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០១៩ នេះ ដោយមាន ថ្នាក់ ដឹង នាំ ផ្នែក សុខាភិបាល របស់ ក្រសួងការពារជាតិ អាស៊ាន ទាំង ១០ ចូលរួម ។ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួង ការពារជាតិ 

      ថ្លែង នៅ ក្នុង កម្មវិធី បើក នៃ កិច្ចប្រជុំ នេះកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួង ការពារជាតិ បាន លើកឡើងថា៖ វា​ជា​ការ​ចាំ​បាច់​បំផុត ក្នុង​ការ​ពិគ្រោះ​យោបល់គ្នា ​ដើម្បី​លើកស្ទួយ នៅ វិស័យ សុខាភិបាល ក្នុង ជូរ កងទ័ព នៅ ក្នុង តំបន់ អាស៊ាន នេះ ឲ្យ វា កាន់តែ ល្អ ប្រសើរ បន្ថែមទៀត ក្នុង ការ ជួយ ដល់ អ្នក ជំងឺ នោះ។ ឯកឧត្តម បាន បន្ថែមទៀតថា៖ ប្រទេស នីមួយៗ នឹង មិនអាច ជៀសផុត ពី គ្រោះមហន្តរាយ ផ្សេងៗ នោះឡើយ ប៉ុន្តែរ យើង ត្រូវតែមាន ជំនាញ រាងៗ ខ្លួន ក្នុងការ ជួយសង្គ្រោះ ដល់ ពួកគេ ជា ពិសេស ផ្នែក សុខាភិបាល នេះ តែម្តង ត្រូវតែ ឲ្យ ច្បាស់លាស់ និង មាន ប្រសិទ្ធភាព បំផុត ក្នុងការ ជួយសង្គ្រោះ ដល់ ពួកគេ មិន ថា ពេលវេលា ណា នោះឡើយ ហើយ ជាង នេះ ទៅទៀត យើង ត្រូវតែ ជួយ គ្នា បន្ថែមទៀត ទាក់ទង នឹង បច្ចេកទេស នៃ សុខាភិបាល នេះ ។ 

      ឧត្តមសេនីយ៍ទោ ព្រំ សុថារត្ន នាយករង នាយកដ្ឋាន សុខាភិបាល ក្រសួងការពារជាតិ បាន ឲ្យ ដឹងថា កិច្ចប្រជុំ ផ្នែក សុខាភិបាល នៃ ក្រសួងការពារជាតិ អាស៊ាន នេះ គឺ មាន សារៈ សំខាន់បំផុត ក្នុង ការ ពិគ្រោះគ្នា លើ វិធាន បទ ស្តីពី ការ ជួយ ដល់ ជនរងគ្រោះ ដែល កើត ចេញពី យថាហេតុ ផ្សេងៗ នោះ ។សូមបញ្ជាក់ថា កិច្ចប្រជុំ សុខាភិបាល យោធា អាស៊ាន គឺ នឹងធ្វើ ឡើងជា រៀងរាល់ឆ្នាំ ដូច កិច្ចប្រជុំ ផ្សេងៗ នៅក្នុង តំបន់ អាស៊ាន នេះ ផងដែរ ហើយ សម្រាប់ កិច្ចប្រជុំ ផ្នែក សុខាភិបាល យោធា នេះ គឺ ដើម្បី ផ្លាស់ប្ដូរ បទ ពិសោធន៍ រវាង គ្នា និង គ្នា សម្រាប់ ក្រុម គ្រួ ពេទ្យ វេជ្ជបណ្ឌិត វេជ្ជសាស្ត្រ ដើម្បី ធ្វើ យ៉ាង ណា ស្វែងរក ដំណោះស្រាយ ឲ្យ បាន ទាន់ ពេលវេលា ជួយ ដល់ ជនរងគ្រោះ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ