ព័ត៌មាន

ឯកឧត្តម​ ​ហ៊ុន​​ ម៉ា​​ណែត​ ​សម្ពោធ​​ទំនប់​​បង្ហៀរ​​ទឹក​ ​និង​​ចែក​​ផ្ទះ​​អតីត​​យុទ្ធ​​ជន​​កម្ពុជា​​ ស្រុក​​អន្លង់​វែង ​ខេត្ត​ឧត្តរ​មាន​ជ័យ​
នាយកដ្ឋានព័ត៌មាន(៣)
44
1092 ឯកឧត្តម​ ​ហ៊ុន​​ ម៉ា​​ណែត​ ​សម្ពោធ​​ទំនប់​​បង្ហៀរ​​ទឹក​ ​និង​​ចែក​​ផ្ទះ​​អតីត​​យុទ្ធ​​ជន​​កម្ពុជា​​ ស្រុក​​អន្លង់​វែង ​ខេត្ត​ឧត្តរ​មាន​ជ័យ​

      សុខ​សន្តិ​ភាព​ដែល​យើង​មាន​ថ្ងៃ​នេះ ​គឺសម្រាប់​តទៅ​កូន​ចៅ​ជំនាន់​ក្រោយ​ទៀត​ ហើយ​ការ​​កសាង​សមិទ្ធ​ផល​នៅ​ថ្ងៃ​នេះ​​ ក៏​មិន​មែន​​សម្រាប់​តែ​ពេល​បច្ចុប្បន្ន​នេះទេ​ គឺ​សម្រាប់​កូន​ចៅ​​ជំនាន់​ក្រោយ​ៗ​ទៀត​។ ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការ​រង ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេបញ្ជាការ​កង​ទ័ព​ជើង​គោក ​និង​ជា​អគ្គលេខា​ធិការ​រង​​សមាគម​​អតីត​យុទ្ធជន​ បាន​ថ្លែង​ដូច​នេះ ​នៅ​ក្នុ​ង​ពិធី​​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​ទំនប់​បង្ហៀរ​ទឹក​ សាលា​បុណ្យ ​ផ្លូវ​ក្រាល​​គ្រួស​ក្រហម​ និង​ចែក​ផ្ទះ​ជូន​សមាជិក​សហគ​មន៍​អតីត​យុទ្ធ​ជន​កម្ពុជា​ ស្រុក​អន្លង់​វែង ​ខេត្ត​ឧត្តរ​មាន​ជ័យ​ នៅ​តំបន់​អភិវឌ្ឍន៍​គ្រួសារ​អតីត​យុទ្ធជន​តេជោអូរ​អំបិល ​នា​ថ្ងៃ​ទី២៣ ​ខែមិថុនា ឆ្នាំ​២០១៩​ កន្លង​ទៅនេះ​។ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការ​រង ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេបញ្ជាការ​កង​ទ័ព​ជើង​គោក ​និង​ជា​អគ្គលេខា​ធិការ​រង​​សមាគម​​អតីត​យុទ្ធជន​ 

    ឯកឧត្តម ​ឧត្ត​មសេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត ​បានលើកឡើងថា៖ ការ​កសាង​​សមិទ្ធ​​ផល​​​នៅ​គ្រប់​ទី​កន្លែង ​គឺដើម្បី​ឲ្យ​ប្រជាជន​មាន​សេដ្ឋកិច្ច​គ្រួសារ​ធូរ​ធារ​។​ ថ្ងៃនេះ​​យើ​ង​​កសាង​​ផ្ទះ​ជូន​អតីត​យុទ្ធជន ​កសាង​​សាលារៀន​ វត្តអារាម និ​ង​សមិទ្ធផល​ផ្សេងទៀត ​ហើយ​ទៅ​អនាគត​យើង​នឹង​​កសាង​​សមិទ្ធផល​ជា​ច្រើន​ទៀត ​យើង​នឹង​មានការរីក​ចម្រើន​​​នៅ​ក្នុង​​តំបន់​​នេះ​ និង​កន្លែង​ផ្សេង​​ទៀត​​​នៅ​ទូទាំង​ប្រទេស។​ ឯកឧត្តម​ បាន​ប្រសាសន៍​ថា​៖ ទោះ​បី​ប្រមុខ​រាជ​រដ្ឋាភិបាល​ទៅ​ដល់ទីណា គឺលោកតែង​តែ​​គិតគូ​ពី​សុខទុក្ខ ប្រជាពល​រដ្ឋជានិច្ច​។ ​ជាក់​ស្ដែង​ លោកបានតាម​ដាន​​ការរុក​រក​​អ្នក​ដែល​​បាន​​បាត់​បង់​ជីវិត និងអ្នក​រង​របួស​​ដោយ​​សារការ​បាក់​អាគារនៅ​ខេត្តព្រះសីហនុ និ​ង​បានចូល​​រួម​សោក​ស្ដាយ​ និង​រំលែក​ទុក្ខ​ចំពោះគ្រួសារ ព្រមទាំង​ផ្ដល់ថវិកាដល់គ្រួសារ​ជន​រង​គ្រោះផងដែរ​។​ ទាក់ទង​នឹង​ការងារ​អតីត​យុទ្ធជ​ន​លោក​បាន​ដាក់​គោល​ការណ៍​ ឲ្យ​ក្រុម​ការងារ​សមាគម​អតីតយុទ្ធជន​ខេត្ត​ ស្រុក និង​មន្ទីរ​សង្គមកិច្ច អាជ្ញាធរ​កង​កម្លាំង​ប្រដាប់​អាវុធ ចូលរួម​ទាំង​អស់​គ្នា​​ ដើម្បី​អនុវត្ត​យន្តការ​របស់​រាជរដ្ឋា​ភិបាល​ក្នុង​ការ​ដោះ​ស្រាយ​ជីវភាព​រស់​នៅ​ របស់​អតីត​យុទ្ធជន​ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​ទូទៅ។​ រាជរដ្ឋាភិបាល​​មិន​ដែល​ចោល​អតីត​យុទ្ធ​ជន​នោះ​ទេ ​គឺ​តែងតែ​​គិត​គូរពី​សុខទុក្ខ និង​ជីវភាព​រស់​នៅ​​របស់​អតីតយុទ្ធជន និង​អនាគត​កូន​ចៅ​របស់​អតីត​យុទ្ធជន​​តាម​រយៈ​គោល​​នយោ​បាយ​ របស់​​រាជ​រដ្ឋាភិបាល។ ឯកឧត្តម ហ៊ុន ម៉ាណែត បាន​បន្តថា៖ សម្ដេច​តេជោ ​ហ៊ុន​ សែន​ បាន​ដឹង​ច្បាស់​ពី​ទុក្ខ​លំបាក​ ​និង​ការលះ​បង់​តស៊ូ និង​ការចូល​រួម​របស់​អតីត​យុទ្ធជន ព្រោះលោក​បានយក​ជីវិត​ផ្សង​ព្រេង​​តស៊ូក្នុង​​ការស្វែង​​រ​ក​សុខ​សន្តិភាព​នៅ​ទូទាំងប្រទេស ​ដែល​លោក​ទើប​តែ​​រំលឹក​ពីការ​តស៊ូ​​នា​ពេល​ថ្មីៗ​នេះ។​ ការគិត​គូរ​​យក​ចិត្ត​ទុកដា​ក់ ​និង​ជួយ​ជាប់​ជាប្រចាំចំពោះ​អ្នកអតីត​យុទ្ធជន គឺជាការគោរ​ពថ្លែង​​អំណរគុណ​ចំពោះ​​ការ​លះប​ង់ និង​ការ​ចូល​រួម​របស់​​អតីត​យុទ្ធជនក្នុង​ការ​​ស្វែង​រក​សុខ​សន្តិភាព។​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ក្រុមការងារ​​សមាគម​​អតីត​យុទ្ធជន ខេត្ត​ឧត្តរមានជ័យ ​សប្បុរស​ជន​ និង​ផ្នែក​ពាក់​ព័ន្ធ​ទាំងអស់​ ដែល​បាន​ចុះ​ជួយ​សាង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធជន​ និង​សមិទ្ធផល​នានា​ សម្រាប់​ប្រជាពល​រដ្ឋ​។​ ឯកឧត្ត​ម ជំរុញ​​ឲ្យ​​ក្រុម​ការងារសមាគម​អតីត​យុទ្ធជន បន្ត​ចូល​រួម​ជួយ​ដល់​អតីត​យុទ្ធជន និង​ប្រជាពល​រដ្ឋ​​យើង​​​ជាបន្តទៀ​ត ស្រប​តាម​ឆន្ទៈ និង​គោល​​នយោ​បាយ​របស់​រាជរដ្ឋាភិបាល​ ក្នុងការ​ជួយ​លើក​​ស្ទួយ​កម្រិត​ជីវភាព​រស់​នៅ​អតីត​យុទ្ធជន ​គ្រួសារ​ពលី​​កង​កម្លាំង​ប្រដាប់​អាវុធ ​មន្ត្រីរាជការ និង​ប្រជាពល​រដ្ឋ​។ ​នេះគឺ​ជា​អ្វី​ដែល​រាជ​រដ្ឋាភិបាល​ចង់​បាន​ គឺ​អភិវឌ្ឍ ​និង​ថែរក្សា​សុខ​សន្តិភាព​​មិ​នឲ្យ​លំបាក​ ដូច​ពីអ​តីត​កាល​ ហើយ​អ៊ំពូមីង​អតីតយុទ្ធជន​​​ក៏ដូច​ជា​ប្រជាពល​រដ្ឋ​ទូទៅ​ពិត​​​ជាចង់​បាន​ភាព​សុខ​ដុមរមនា ​រស់នៅ​ដោយ​សុខ​សប្បាយ​សម្រា​ប់កូន​ចៅ​ជំនាន់​ក្រោយ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ