នៅសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ឯ.ឧ នាយឧត្តមសេនីយ៏ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញធ្វើការផ្សព្វផ្សាយ ស្តីអំពី ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៏ ប៉ុល ពត និងផ្សព្វផ្សាយការងារអប់រំ ចិត្តសាស្ត្រ ព្រមទាំងតួនាទី និងភារកិច្ចខ.ភ.ម ជូនដល់នាយ.ពល និងសិក្ខាកាមរបស់កងរាជអាវុធហត្ថ។ ឯកឧត្តម នាយឧត្តមសេនីយ៏ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ
មានប្រសាសន៏ទៅកាន់នាយ.ពលទាហានក្នុងឱកាសនោះ ឯ.ឧ នាយឧត្តមសេនីយ៏ ជៀង អំ បានតាងនាមរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងការពារជាតិ, អគ្គមេបញ្ជាការ នៃខ.ភ.មបានធ្វើការកោត សរសើរ និងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារជាប្រវត្តិសាស្រ្ត ក្នុងភារកិច្ចបំរើជាតិ,កសាងអង្គភាព,ហ្វឹកហ្វឺនកំលាំងព្រមទាំងបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍប្រទេសឱ្យមានការរីកចំរើនរបស់នាយ.ពល, សិក្ខាកាម ក្នុងរបស់កងរាជអាវុធហត្ថ យើងនៅ ទីនេះកន្លងមក។ ក្នុងឱកាសនោះផងដែរ ឯ.ឧរដ្ឋលេខាធិការបានបញ្ជាក់ជូនដល់អាវុធហត្ថទាំងអស់ នូវការរំលឹកអំពីទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងឆ្នាំនេះជាខួបលើកទី៤២ ឆ្នាំថ្ងៃទី ២០ មិថុនា ១៩៧៧, ២០ មិថុនា ២០១៩។ ឯកឧត្តម បានបញ្ជាក់ឲ្យ ដឹងថា៖ នេះជាទិវាចងចាំនូវព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ហើយក៏ជាចំណុចចាប់ផ្ដើម នៃការដឹកនាំ របស់វីរៈកុល បុត្រខ្មែរមួយរូប គឺសមមិត្ត ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះ និង សង្គ្រោះ ប្រទេស ជាតិអោយរួចផុតពីរបបប៉ុលពត ដ៏យង់ឃ្នងរហូតឈានទៅសម្រេចបាន នូវសមិទ្ធិ ផលធំៗនិង អ្វីគ្រប់យ៉ាងដែលប្រទេសជាតិ និងប្រជាជនទទួលបានដូចបច្ចុប្បន្ននេះ។ សមិទ្ធផលដ៏ធំធេង ជាប្រវត្តិសាស្រ្ត ខាងលើនេះបានតភ្ជាប់ទៅរកសមិទ្ធផលជាប្រវត្តិសាស្ត្រ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩ ដោយមានការជួយឧបត្ថម្ភគាំទ្រពីមិត្តបរទេសជិតខាង គឺកងទ័ពស្ម័គ្រចិត្តវៀតណាម និង ដំណាក់កាល នៃការតស៊ូរ៉ាប់រងភារកិច្ច ដោយកម្ពុជាខ្លួនឯងក្នុងដំណាក់កាលការដកកងទ័ពស្ម័គ្រចិត្ត វៀតណាម និង មានការ ការវិវត្តន៍ នៃសភាពការណ៍ជាបន្តបន្ទាប់ និងដំណាក់កាល នៃការអនុវត្ត កិច្ច ព្រមព្រៀងប៉ារីស ពីឆ្នាំ ១៩៩១ ដំណាក់កាល នៃការបង្រួបបង្រួមជាតិក្រោយការបោះឆ្នោត នីតិកាលទី ១ នៃរដ្ឋសភា ឆ្នាំ១៩៩៣ និងការ វិវត្តន៍នៃសភាពការណ៍ជាបន្តបន្ទាប់រហូតដល់ព្រឹត្តិការណ៍ក្រោយ ការ បោះឆ្នោតឆ្នាំ ២០១៣។ ជាពិសេស ការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីក្រោយពីការទប់ស្កាត់ បាន និងវាយឱ្យបរាជ័យ នៅចលនាបដិវត្ត ពណ៌នៅកម្ពុជា។ ឯ.ឧ នាយឧត្តមសេនីយ៏ ជៀង អំ បានបញ្ជាក់បន្តទៀតថា៖ តួនាទីស្នូលរបស់ខ.ភ.ម គឺមានភារកិច្ច ការពារជាតិ,សាសនា,ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី, ពង្រឹងខឿនការពារជាតិ, សហការជាមួយស្ថាប័ននានា ដើម្បីចូលរួមអភិវឌ្ឍន៏ប្រទេសកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ, បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ខ.ភ. ម ចាំបាច់ត្រូវធ្វើការកែទម្រង់ឲ្យទៅជាកំលាំងការពារជាតិដ៏រឹង មាំ,មាន វិន័យម៉ឺងម៉ាត់ និងមានសមត្ថភាពគ្រប់គ្រាន់ តាមរយៈការ ហ្វឹកហ្វឺនបណ្ដុះ បណ្តាលធនធានមនុស្សជា ប្រចាំដើម្បីពង្រឹងសមត្ថភាពការពារព្រំដែន, ទប់ស្កាត់ និងបង្ក្រាបឧក្រឹដ្ឋឆ្លងដែន និងប្រឆាំងអំពើភេរវកម្មនានា។ ជាចុងក្រោយឯ.ឧបានជំរុញ និងលើកទឹក ចិត្តដល់នាយ និងពលកងរាជអាវុធហត្ថ ទាំងអស់ឲ្យ បន្តចូលរួមថែរក្សាពង្រឹងសន្តិសុខសុវត្ថិភាពរបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ រួមចំណែកកសាងភូមិឃុំមានសុវត្ថិភាព។ បន្ត ជម្រុញលើកកម្ពស់ការងារហ្វឹកហ្វឺនបណ្តុះបណ្តាលបំប៉នជំនាញផ្សេងៗ និងបង្កើនការយកចិត្តទុកដាក់បំផុត លើការងារសតិអារម្មណ៍ និងអប់រំចិត្តសាស្ត្រផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តនានា។ ជម្រុញការងារបង្កបង្កើនផលរបស់បណ្តាកងឯកភាព ដើម្បីបំពេញការហូបចុកលើកកម្ពស់ជីវភាពរស់នៅ របស់កងទ័ព និងគិតគូពីសុខមាលភាពរបស់កងទ័ព ឲ្យបានល្អ។ ការចូលរួម អនុវត្តនូវប្រពៃណីល្អ និងគោរពលក្ខន្ដិកៈរបស់ខ្លួនជាខ.ភ.ម ឲ្យបានខ្ជាប់ខ្ជួន បន្ថែមទៀត និងត្រូវចេះ ថែរក្សា សម្ភារៈ យោធបិក្ខាគ្រឿងបំពាក់ ៕