ព័ត៌មាន

គណៈ​ប្រតិ​ភូ​យោធា​ជាន់​ខ្ពស់​មេ​បញ្ជាការ​ទ័ព​ជំនាញ​គីមី ​នៃ​បញ្ជាការ​ដ្ឋាន​គីមី​សាស្ត្រ​ កង​ទ័ព​ប្រជាជន​វៀត​ណាម​ទស្សនកិច្ច​នៅ​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
178
1089 គណៈ​ប្រតិ​ភូ​យោធា​ជាន់​ខ្ពស់​មេ​បញ្ជាការ​ទ័ព​ជំនាញ​គីមី ​នៃ​បញ្ជាការ​ដ្ឋាន​គីមី​សាស្ត្រ​ កង​ទ័ព​ប្រជាជន​វៀត​ណាម​ទស្សនកិច្ច​នៅ​កម្ពុជា​

      គណៈ​ប្រតិភូ​យោធាជាន់​ខ្ពស់​ មេ​បញ្ជាការទ័ព​ជំនាញ​គីមី ​នៃប​ញ្ជាការ​ដ្ឋាន​គីមី​សាស្ត្រ​ កង​ទ័ព​ប្រជាជន​វៀត​ណាម​ ដឹកនាំ​ដោយ ​លោក​​ឧត្តម​សេនីយ៍​ត្រី​ ហា ​វ៉ាន់​គឺ ​( HA WAN CU ) មេ​បញ្ជាការ​ទ័ព​ជំនាញ​គីមី​សាស្ត្រ​ នៃបញ្ជាការដ្ឋាន​គីមី​សាស្ត្រ ​កងទ័ព​ប្រជាជន​វៀតណាម ​បាន​អញ្ជើញ​មក​បំពេញ​ដំណើ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​ និង​មិត្ត​ភាព​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​រយៈពេល​៥ថ្ងៃ ​គឺ​ពី​ថ្ងៃ​ទី​២៤ ​ដល់​ថ្ងៃ​ទី​២៨ ​ខែមិ​ថុនា ​ឆ្នាំ​២០១៩។​ឯកឧត្តម  នាយ​ឧត្តម​សេនីយ៍​បណ្ឌិត​ ផន​ ណា​រ៉ា ​អគ្គលេខា​ធិការ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី និងលោក​​ឧត្តម​សេនីយ៍​ត្រី​ ហា ​វ៉ាន់​គឺ ​( HA WAN CU ) មេ​បញ្ជាការ​ទ័ព​ជំនាញ​គីមី​សាស្ត្រ​ នៃបញ្ជាការដ្ឋាន​គីមី​សាស្ត្រ ​កងទ័ព​ប្រជាជន​វៀតណាម

      ក្នុង​ជំនួប​ពិភាក្សា​ការងារ​ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​មុខ​ជំនាញ​គីមី​សាស្ត្រ​មួយ​ប្រតិភូវៀត​ណាម ​ឯកឧត្តម  នាយ​ឧត្តម​សេនីយ៍​បណ្ឌិត​ ផន​ ណា​រ៉ា ​អគ្គលេខា​ធិការ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី ​នៅ​ថ្ងៃ​ទី​២៥ ​មិថុនា ឆ្នាំ​២០១៩ ​បាន​ចាត់​ទុក​ដំណើ​ទស្សន​កិច្ច​ របស់​គណៈ​ប្រតិភូនៅ​កម្ពុជា​លើកនេះ នឹង​នាំមកនូវការពង្រឹង​ពង្រីក​ចំណងទាក់​ទង​សាមគ្គីភាព ​មិត្តភាព កិច្ចសហប្រតិបត្តិការ​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា ​នឹង​វៀតណាម ​ឲ្យកាន់តែមាន​ភាពជិត​ថែម​ទៀត។​ លោក​ឧត្តម​សេនីយ៍​ត្រី​ ហា ​​វ៉ាន់គឺ បាន​ថ្លែង​អំណរ​គុណចំពោះ​ថ្នាក់ដឹកនាំ នៃអគ្គលេខា​ធិការដ្ឋាន​អាជ្ញាធរជាតិ​​អាវុធ​គីមី​ កម្ពុជា​ និងថ្នាក់ដឹកនាំ​ នៃទីចាត់​ការ​ការ​ពារ​គីមី​សាស្ត្រ អគ្គបញ្ជាការ ដែលទទួល​ស្វាគមន៍​យ៉ាង​រាក់​ទាក់​កក់​ក្តៅ​បំផុត ចំពោះ​គណៈប្រតិភូ របស់លោក​មក​កាន់​នៅ​កម្ពុជាលើក​នេះ។​ លោកឧត្តមសេនីយ៍ត្រី ហា វ៉ាន់គឺ បញ្ជាក់ថា៖ នេះជាលើកទី​មួយ​ហើយ​ដែល​លោក បាន​ដឹកនាំគណៈប្រតិភូ​បញ្ជា​ការ​ដ្ឋាន​ទ័ព​ជំនាញ​គីមី​សាស្ត្រ​ កងទ័ព​ប្រជាជន​វៀត​ណាម ​មក​បំពេញ​ដំណើ​ទស្សន​កិច្ចនៅប្រទេស​កម្ពុជា ​ដើម្បី​ផ្លាស់​ប្តូរ ​និង​សិក្សាដក​ពិសោធន៍​ការងារ​ជំនាញ​គីមី​សាស្ត្រ​​​ពី​គ្នាទៅ​វិញ​ទៅ​មក។ លោក​បានបញ្ជាក់ថា៖​ នៅក្នុង​អំឡុងខែ ១០ ឬខែ ១១ ខាងមុខ​នេះ កងទ័ព​ប្រទេស​យើង​ទាំង​ពីរ នឹងធ្វើលំហាត់​រួម​គ្នាមួយ លើការងារ​សង្គ្រោះ គ្រោះ​មហន្តរាយ នៅតាមបណ្តោយ​ព្រំដែន​ នៃ​ប្រទេស​ទាំងពីរ វៀតណាម និងកម្ពុជា ក្នុងភូមិសាស្ត្រ​ខេត្ត​ឡុងអាង​ របស់វៀត​ណាម ដែលជាប់​ និង​ខេត្ត​ស្វាយ​រៀង​របស់​ប្រទេស​កម្ពុជា ដែលក្នុង​សមយុទ្ធនោះ​នឹង​មានកម្លាំង​ទ័ព​ជំនាញ​គីមីសាស្ត្រ អាវុធនុយ​ក្លេអ៊ែរ និងវិទ្យុសកម្ម កងទ័ពប្រទេស​ទាំង​ពីរចូល​រួមក្នុងសកម្មភាព​លំហាត់​នោះផង​ដែរ។

     ឯកឧត្តម ផន ណារ៉ា អគ្គលិខាធិការអាជ្ញាធរជាតិ អាវុធគីមី​កម្ពុជា បានឯកភាព​តាម​សំណើ​របស់​លោកឧត្តមសេនីយ៍ត្រី ហា វ៉ាន់គឺ មេបញ្ជាការ​ទ័ព​ជំនាញ​ នៃបញ្ជាការដ្ឋាន​គីមីសាស្ត្រ កងទ័ព​ប្រជាជន​វៀតណាម ប៉ុន្តែឯកឧត្តម​​ ស្នើរដល់​បញ្ជាការដ្ឋាន​ទ័ព​ជំនាញ​គីមីសាស្ត្រ វៀតណាម ឲ្យបន្តជួយ​ដល់​ទ័ព​ជំនាញ​ការ​ពារ​គីមីសាស្ត្រ កម្ពុជាបន្តទៀត ពិសេសអង្គភាពទ័​ពជំនាញ​ការពារ​គីមីសាស្ត្រ ដែល​ប្រតិបត្តិការ​ផ្ទាល់​ របស់​អគ្គមេបញ្ជាការ​ នៃ​កងយោធ​ពល​ខេមរ​ភូមិមិន្ទ លើការងារ​ជួយ​បណ្តុះបណ្តាល​ជំនាញ​សិក្សាស្រាវជ្រាវ រុករក និងការពារគីមីសាស្ត្រ អាវុធគីមី ទាំងផ្នែកបច្ចេកទេស ឧបករណ៍ សំភារៈការពារគីមីសាស្ត្រ ព្រមទាំងសំណង់​អាគារសក្សាស្រាវជ្រាវ ដែលស្ថិត​នៅ​តំបន់​លង្វែក ក្នុងខេត្តកំពង់​ឆ្នាំង​បច្ចុប្បន្ន ទៅតាមអ្វី​ដែល​ភាគី​មិត្តធ្លាប់បានជួយរហូតមក ដល់សាលា​ទាំងពីរនេះ។ លោក​ឧត្តមសេនីយ៍ត្រី​ ហា វ៉ាន់គឺ បាន​ទទួល​យក​នូវសំណើ​របស់​ភាគីអាជ្ញាធរជាតិ អាវុធគីមីកម្ពុជា ដើម្បីនាំនៅសំណើនេះ​រាយការណ៍​ជូនថ្នាក់​ដឹកនាំ កងទ័ពប្រជាជន​វៀតណាម​ ដើម្បី​ដោះស្រាយ​ជូន ក្រោយ​ពីបញ្ចប់ដំណើទស្សនកិច្ច​នៅ​កម្ពុជា ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ