ព័ត៌មាន

ពិធី​​រំលឹក​​ខួ​ប​៤២​ឆ្នាំ​​ ​នៃ​​ដំណើរ​ឆ្ពោះ​ទៅ​​រំដោះជាតិ​​​ពី​​​របប​​ប្រ​ល័យពូជសាសន៍ ​ប៉ុល ពត
នាយកដ្ឋានព័ត៌មាន(៣)
206
1088 ពិធី​​រំលឹក​​ខួ​ប​៤២​ឆ្នាំ​​ ​នៃ​​ដំណើរ​ឆ្ពោះ​ទៅ​​រំដោះជាតិ​​​ពី​​​របប​​ប្រ​ល័យពូជសាសន៍ ​ប៉ុល ពត

     ថ្ងៃ​ទី​២​០ មិថុនា ​២០១៩ ​ជា​ខួប ​៤២​ឆ្នាំ​​ នៃ​ដំណើរ​ឆ្ពោះទៅ​រំដោះជាតិ​ចេញ​ពី​ក្រញាំ​បិសាច​ប៉ុល ពត ការ​លះបង់ទាំង​គ្រោះ​ថ្នាក់​កាល​ពី​៤២ឆ្នាំ​មុន​ បាន​នាំ​ឱ្យ​ជាតិ​ និង​ប្រជាជន​កម្ពុជា ​មានភាព​ស្រស់​បំព្រង​ដូច​បច្ចុប្បន្ន​​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ឧ​បនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់ សម្តេច​អគ្គ​មហា​សេ​នាបតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជា​ណា​ចក្រ​ បាន​អញ្ជើញ​កាត់​ខ្សែ​បូរ​សម្ពោធ​សមិទ្ធនានា​ និង​ដាំដើម​ឈើជា​​និមិត្ត​រូប​ក្នុង​បរិវេណ​ពិធី​រំលឹក​ខួប ​៤២​ឆ្នាំ​ នៃ​ដំណើរ​ឆ្ពោះ​ទៅ​រំដោះជាតិ​ចេញ​ពី​ក្រញាំបិសាច​ ប៉ុល ​ពត​។

    សម្តេចពិជ័យសេនា ទៀ បាញ់ បាន​មាន​ប្រសាសន៍​ពី​ការ​រីក​ចម្រើន​ និង​រំលឹក​ឡើងពី​ការ​ឆ្លង​កាត់​រយៈ ពេល​៤២​ឆ្នាំ​ បន្ទាប់​​​​ពីត្រូវ​បាន​រំដោះ​រួច​ផុតពី​​​របប​​ប្រ​ល័យពូជសាសន៍ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ មាតុភូមិ​កម្ពុជា​ជា​ទី​ស្នេហា​បាន​ផ្លាស់​ប្តូរ​មុខ​មាត់​ថ្មី​ យ៉ាង​ស្រស់បំ ព្រង ក្រោម​កម្លាំង​មហាសា មគ្គីរបស់ប្រជាជន​ ដែល​បាន​ពុះពារ​ជម្នះ​រា​ល់ការ​លំបាក​ស្មុគ​ស្មាញ​គ្រប់ ​បែបយ៉ាង​បង្កើត​បាន​សមទ្ធ​ផល​ដ៏​ធំ​ធេង​លើគ្រប់​វិស័យ​ជា​មួយ​ នឹង​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​ គណបក្សប្រជាជន​កម្ពុជា​មាន​ សម្តេច​តេជោ ​ហ៊ុន ​សែន​ ជាប្រមុខ​។​ តំបន់​កោះថ្ម ​ស្ថិត​នៅ​ក្នុង​ឃុំទន្លូង ស្រុក​មេមត់ ​ខេត្ត​ត្បូងឃ្មុំ ជាតំបន់​ប្រវត្តិ​សាស្ត្រ​មួយ​ ដែល​សម​មិត្ត ហ៊ុន សែន និង​សម​មិត្ត​គួរ​ឱ្យ​ទុក​ចិត្ត​រួម​ស្មា​ប្រយុទ្ធ​៤នាក់​ផ្សេង​ទៀត​ បាន​ភៀស​ខ្លួន​ចេញ ​ពី​ប្រទេស​កម្ពុជា​ទៅ​សុំជំ​នួយ​ពី​កង​កម្លាំង​របស់​វៀត​ណាម ដើម្បី​មក​ផ្តួល​រំលំ​របស់​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត ​នៅ​ឆ្នាំ១៩៧៧​។​ ទឹក​ដីនេះ​ជា​តំបន់​ដាច់​ស្រយាល​មួយ​លំបាក​រស់នៅ គ្មានផ្លូវ គ្មានសាលា​រៀន តែ​បច្ចុប្បន្ន​ក្រោម​ការ​យក ​ចិត្ត​ទុក​ដាក់ពី​រាជរដ្ឋាភិបាល​ ជា​ពិសេស សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ ផ្ទាល់​តែ​ម្តង​បាន​ប្រែ​ក្លាយ​តំបន់​ជាប់​ព្រំ​ដែន​វៀត​ណាម​មួយ​នេះ ​ឱ្យ​ក្លាយ​ជា​តំបន់​មាន​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ រូប​វន្ត​ យ៉ាង​ច្រើន​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដល់​ប្រជា​ជន​នៅ​ក្នុង​តំបន់​នេះទាំង​មូល​។​ ដោយ​មាន​ដឹក​នាំ​​យ៉ាង​​យ​កចិត្ត​ទុក​ដាក់​ពី​សំណាក់​ សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា ​បច្ចុប្បន្ន​នៅ​តំបន់​កោះថ្ម ​ទទួល​បាន​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ មាន​ប្រវែង​៩,៩០០​ម៉ែត្រ ​មាន​បង្កប់​ប្រព័ន្ធ​លូ ​ដើម្បី​បញ្ចៀស​ទឹក​នៅ​រដូវ​ វស្សា​សាលា​រៀន​ថ្មី​ត្រូ​វបាន​កសាង​ឡើង​មាន​៣​អគារ​ ដើម្បី​ទុក​ជា​ថ្នាល​ឱ្យ​កុល​បុត្រ​ កុល​ធីតា​ខ្មែរ ​នៅ​ក្នុង​តំបន់​នេះបាន​សិក្សា​រៀន ​សូត្រ​នៅ​ក្នុង​បន្ទប់​ ដែល​មាន​ផាក​សុខ​ភាព​ និង​មាន​សុវត្ថិភាព​។ មិន​ត្រឹម​តែ ​ប៉ុណ្ណោះ​ប្រជាជន​នៅ​ ក្នុង​តំបន់​នេះ​បាន​រស់​នៅ ​ដោយ​ភាព​សប្បាយ​រីក​រាយ​ក្រោម​ម្លប់ ​នៃ​សន្តិភាព​ស្ថិរ​ភាព​ពេញ​លេញ ​កំណើន​សេដ្ឋកិច្ច​មាន​ការ​កើន​ឡើង​ជា​លំដាប់ ​ដែល​ពី​អតីត​កាល​ប្រជា​ជាតិ​ ដ៏​កម្សត់​មួយ​នេះ​ រង​ការ​សម្លាប់​រង្គាល​ កម្លាំង​ជាតិ​មួយ​ ដែល​ត្រូវ​ខ្សោះ​ខ្សោយ​រីង​ស្ងួត​។​ ប៉ុន្តែ​៤២​ឆ្នាំ ​ក្រោយ​ពី​បាន​ងើប​ឈរ​វិញ​យ៉ាង​ត្រដែត​ ប្រកប​ដោយ​មោទន​ភាព​ ​ជា​មួយ​វឌ្ឍន​ភាព​លើ​គ្រប់​វិស័យ​ បាន​ធ្វើ​ឱ្យ​មនុស្ស​មាន​សម្បជញ្ញៈ​ទាំង​ឡាយ​ មើល​ឃើញ​ច្បាស់​នូវ​ថាមពល​របស់​ប្រជាជន​កម្ពុជា ​ក្នុង​ការ​កសាង ​និង​ការពារ​មាតុ​ភូមិរ​បស់ខ្លួន​ ស័ក្តិ​សម​ជា​អ្នក​បន្ត​មរតក​ពី​បុព្វបុរ​សសម័យ​មហានគរ ​ដែល​បាន​កសាង​ទឹក​ដី ​និង​វប្បធម៌ ​អរិយធម៌​អង្គរ​ដ៏​រុង​រឿង​។​ ជុំវិញនឹង​ការ​អភិវឌ្ឍ​នេះ​ប្រជា​ពលរដ្ឋ​ ក្នុង​ឃុំ​ទន្លូង ​ស្រុក​មេមត់​ បាន​លើក​ឡើង​ថា​៖ ក្រោយ​ថ្ងៃ​រំដោះ៧​ មករា មក​តំបន់​កោះថ្ម ​ប្រៀប​ដូច​ជា​តំបន់​នៅ​ឆ្ងាយ​ដាច់​ស្រយ៉ាល​។ ​ប៉ុន្តែ​ក្រោយ​ពី​ការ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​ របស់​រាជ​រដ្ឋាភិបាល​មាន​សម្តេច​តេជោ ​ហ៊ុន ​សែន​ ជា​ប្រមុខ​មក​ ដល់​បច្ចុប្បន្ន​នៅ​ឃុំ​ទន្លូង​ទទួល​ បាន​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ ដែ​ល​ប្រជា​ពល​រដ្ឋ​ចាត់​ទុក​ជា​ប្រយោជន៍​យ៉ាង​សំ ខាន់ ​ជា​ពិសេស​ការ​ប្រែ​ក្លាយជីវភាព​កាន់​ធូរ​ធា​ ពោល​គឺ​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​គ្រប់​បែប​យ៉ាង​ សម្រាប់​ការ​រស់​នៅ​ របស់​ប្រជាជន​នៅ​មូល​ដ្ឋាន​នោះ។​ ប្រជាពល​រដ្ឋ​បាន​គូស​បញ្ជាក់​ដូច្នេះថា៖  «ប្រសិន ​​បើ​គ្មាន​ការ​សម្រេច​ចិត្ត​ដ៏​អង់​អាច​ក្លាហាន​ហ៊ាន​លះ​បង់​សាច់​ស្រស់​ឈាម​ស្រ​ស់​ របស់​សម​មិត្ត ហ៊ុន សែន និង​សម​មិត្ត​ទាំង ​៤ ​នាក់ ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​ មិថុនា ​ឆ្នាំ​១៩៧៧ ​នោះទេ​ ដែល​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល ពត​ ឆ្នាំ ១៩៧៩ ​ដែល​ធ្វើឱ្យ​ជីវិត​ប្រជាជន​រួច​ផុត​ពី​ជ្រោះមរណៈឡើង​វិញ​ ដ៏​អស្ចារ្យ​នោះ​ទេ​យើង​មិន​អាច​មើលឃើញ​ ពន្លឺ​នៃ​ការ​រីក​ចម្រើន​ដូច​បច្ចុប្បន្ន​នោះ​ឡើយ។​ ទិវា​ជ័យ​ជម្នះ ​៧ ​មករា​ ត្រូវ​បាន​ប្រជាជន​យើង​ទូទាំង​ប្រទេស​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ ក្នុង​ស្មារតី​ចង​ចាំជា​និច្ច​នូវ​មហា​គុណូបការៈ ​នៃ​ជ័យ​ជម្នះ​ជា​ប្រវត្តិ​សាស្ត្រ​​នេះ​»​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ