ព័ត៌មាន

ឯកឧត្តម​ កែ​ គឹម​យ៉ាន​ អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី១២​ ទិវា​អតីត​យុទ្ធជន​កម្ពុជា​ ២១​ មិថុនា ​២០១៩​ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ ​និង​សន្និបាត​កោះ​ពេជ្រ​
នាយកដ្ឋានព័ត៌មាន(៣)
68
1087 ឯកឧត្តម​ កែ​ គឹម​យ៉ាន​ អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី១២​ ទិវា​អតីត​យុទ្ធជន​កម្ពុជា​ ២១​ មិថុនា ​២០១៩​ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ ​និង​សន្និបាត​កោះ​ពេជ្រ​

     សមាគម​អតីត​យុទ្ធជន​កម្ពុជា​បាន​ប្រារព្ធធ្វើពិធី​រំលឹក​ខួបលើកទី ១២ ទិវាអតីតយុទ្ធជន​កម្ពុជា ២១ មិថុនា ២០១៩ របស់​ខ្លួនកាលពី​ព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៩នេះ នៅមជ្ឈមណ្ឌល​តាំងពីពណ៌ និង​សន្និបាត​កោះពេជ្រ រាជធានីភ្នំពេញ ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន និងជា​អនុ​ប្រធាន​សមាគមអតីតយុទ្ធជន​កម្ពុជា តំណាងដ៏ខ្ពង់​ខ្ពស់​ សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ប្រធាន​សមាគមអតីតយុទ្ធជន​កម្ពុជា​ ព្រម​ទាំង​មាន​ការ​អញ្ជើញចូលរួម​ពី​សំណាក់​ឯកឧត្តម អស់លោក ជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្នុងស្ថាប័ន​របស់​រាជរដ្ឋាភិបាល ឯកឧត្តម​ អស់លោក ជានាយ​ទាហាន​ជាន់​ខ្ពស់​ ក្នុងកងយោធពល​ខេមរ​ភូមិន្ទ ​ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ា និងឯកឧត្តម អស់លោកជាប្រធាន អនុប្រធាន និងសមាជិក សមាគមអតីត​យុទ្ធជន​កម្ពុជា គ្រប់ខេត្ត រាជធានី​អញ្ជើញ​ចូល​រួមយ៉ាង​ច្រើនកុះករ។ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី​អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគមអតីតយុទ្ធជន​កម្ពុជា​ 

     ក្នុង​សន្ទរកថា​ស្វាគមន៍ និងរបាយការណ៍​របស់​សមាគម ដែលអាន​ដោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី​អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគមអតីតយុទ្ធជន​កម្ពុជា​ បានលើកឡើងថា៖ ថ្ងៃនេះជាទិវា​ប្រកបដោយ​នក្ខត្តឫក្ស​ក្រៃ​លែង​ ដែល​យើង​បាន​ជួបជុំគ្នាដើម្បី​ប្រារព្ធ​ធ្វើ​ពិធី​រំលឹកខួបគម្រប់ ១២ ឆ្នាំទិវាអតីតយុទ្ធ​ជន​កម្ពុជា ​ក្នុងស្ថានភាព​ដែល​ប្រទេស​កម្ពុជា រក្សា​បាន​យ៉ាងរឹ​ងមាំ​នៅ​សន្តិភាព ឯករាជ្យ និងអធិបតេយ្យ​ភាព ​របស់ខ្លួន​ដោយ​សារគោល​នយោបាយ ឈ្នះ ឈ្នះ របស់​សម្ដេច​តេជោ ​ទប់​ស្កាត់​បាន​គ្រោះមហន្តរាយជា​ថ្មី​សម្រាប់​ជាតិ​ និង​ធានា​ដល់​សិទ្ធិ​របស់ប្រជាពល​រដ្ឋ​តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​សកល​ កាល​ពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨កន្លង​ទៅនេះ​ ​និងតាមយុទ្ធសាស្ត្រ​ដំណាក់​កាលទី ៤ ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ សម្ដេចអគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា។ របាយការណ៍​ក៏​បាន​បញ្ជាក់​ទៀត​ថា៖ ដោយ​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់សម្ដេច​តេជោ ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ ក្នុង​ឱកាស​បិទ​មហាសន្និបាត​ តំណាង​សមាគម​អតីត​យុទ្ធជនកម្ពុជា​ ទូទាំង​ប្រទេសលើក​ទី​ ២ ​និង​ក្នុង​ឱកាស​ខួបលើក​ទី ​១១ ទិវាអតីត​យុទ្ធជន​កម្ពុជា កាលពីឆ្នាំ ២០១៨​កន្លង​ទៅ​នេះ​ គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល សមាគម​អតីត​យុទ្ធជន​កម្ពុជា បានដាក់​ចេញ​នូវវិធាន​ការ​មួយ​ចំនួន ដោយបាន​ខិតខំ​ជំរុញ​សហការ​អនុវត្ត ឲ្យបាន​សម្រេច​នូវ​លទ្ធផល​គួរ​ជា​ទី​កត់​សម្គាល់​ ដែលរួម​មាន​ការ​ងារ​ចាត់​តាំង​ និង​គ្រប់​គ្រង​ ការ​ងារ​ទំនាក់​ទំនង​ការ​បរទេស ការងារ​បេឡា​មរណៈ​សង្គ្រោះ ​និងការងារ​គោល​នយោបាយ​ជូន​អតីត​យុទ្ធជន។ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​គន់​ គីម​ ក៏​បាន​លើក​មក​បញ្ជាក់ច្បាស់​ដែល​ថា ​គិត​ត្រឹម​ខែឧសភា ឆ្នាំ ២០១៩ នេះសមាគម​អតីត​យុទ្ធជន​កម្ពុជា ​មាន​សមាជិក​សរុប .៧៤.៧២១នាក់ ក្នុងនោះ​មាន និវត្តជន ចំនួន ២៤.០៩៨ នាក់,ជនបាត់​បង់​សមត្ថភាព​ការ​ងារ​ចំនួន ១.៤៧៩នាក់,​ជន​ពិការ​ចំនួន ​២៦.៣៧៤នាក់,​គ្រួសារ​ជន​ពលី​ចំនួន ១៩.៦៤៧នាក់,គ្រួសារ​ជន​មរណៈ​ចំនួន ៣.១៤២​នាក់​,ដែល​មាន​នៅ​ក្នុង​បន្ទុកប្រមាណ ១០៨.៨៧១នាក់។​ តាមរយៈ​នៃ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ឆ្នាំ ២០១៦ កន្លងទៅ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ បាន​រក​ឃើញ​អតីត​យុទ្ធជន​ ដែល​មាន​ដី​ គ្មាន​ផ្ទះ​ ឬមាន​ផ្ទះ​តែមិន​សមរម្យ​ចំនួន ​៣០៥៧គ្រួសារ, អតីតយុទ្ធ​ជន​គ្មាន​ទាំង​ដី​ និង​គ្មាន​ទាំង​ផ្ទះ​ កំពុងរស់​នៅជា​មួយ​សាច់ញាតិ​បងប្អូនមាន​ចំនួន ៤.២៦១គ្រួសារ, និងអតីតយុទ្ធជន​រស់​នៅ​លើ​ដី​សាធារណៈ​មាន​ចំនួន ៦០៣គ្រួសារ។ ឆ្លើយ​តប​ទៅ​ នឹង​គុណ​បំណាច់​ដ៏​ធំធេង​របស់​វីរៈ​អតីត​យុទ្ធជន​យើង ​សម្ដេច​តេជោ ​ហ៊ុន​ សែន និងសម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន ​រ៉ានី​ ហ៊ុន​សែន ​តែង​បាន​គិត​គូរ​សាង​សង់​ផ្ទះ​ជូន​បង​ប្អូន​អតីត​យុទ្ធ​ជន​យើង​ បាន​ចំនួនសរុប​១.៧៨១ខ្នង។ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន និងជា​អនុ​ប្រធាន​សមាគមអតីតយុទ្ធជន​កម្ពុជា តំណាងដ៏ខ្ពង់​ខ្ពស់​ សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា 

     ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ កែ ​គឹម​យ៉ាន​ ឧបនាយក​រដ្ឋមន្ត្រី​ ប្រធាន​អាជ្ញាធរ​ជាតិ​ ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន ​និ​ង​ជាអនុ​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ជំនួសមុខ​ឱ្យ​ សម្ដេច​តេជោ ​នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា​ ដែល​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជ​នកម្ពុជា​ បាន​វាយ​តម្លៃ​ខ្ពស់ទោះ​ខ្ពស់​ សមាគម​អតីតយុទ្ធជន​កម្ពុជា​ ដែល​ក្រោយការ​បង្កើត​រយៈ​ពេល​១២​ឆ្នាំ តែបាន​ខិតខំ​បំពេញការ​ងារ​សម្រេច​លទ្ធផលជា​ផ្លែផ្កា  គួរ​ឲ្យ​កត់​សម្គាល់​ រួមចំណែកដល់​ការពង្រឹង​ពង្រីក​តួនាទី អតីតយុទ្ធជន ការកែលម្អ​ជីវភាព ការពង្រឹងធ្លុងសាមគ្គីភាព ការបង្កើន​ស្មារ​តីជួយ​គ្នា​ទៅវិញ​ទៅមក ក្នុងឋានៈ​ជា​សមាជិក​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ពិសេស​ពេល​ជួប​គ្រោះថ្នាក់ ជួបទុក្ខលំបាក ឬទទួលមរណៈ​ភាព​ជា​ដើម។ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី​ កែ ​គឹម​យ៉ាន​ ក៏​បានលើក​សរសើរ​ផង​ដែរ ចំពោះ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរដែន​ដី​គ្រប់​លំដាប់​ថ្នាក់ ដែលបាន​រួមសហការ​គ្នា​យ៉ាង​ជិតស្និទ្ធ ជាមួយសមាគម​អតីត​យុទ្ធជន​កម្ពុជា ក្នុងការបង្ក​គ្រប់លទ្ធភាព ជួយដល់​អតីតយុទ្ធជន និងគ្រួសារ អោយទទួលបាន​ការ​លើក​កម្ពស់​ជីវភាព សុខមាលភាព កាន់តែប្រសើរ​ឡើងជា​លំដាប់ ហើយក៏​សូម​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ផង​ដែរ ​ចំពោះក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​រាជធានី ​ខេត្ត សប្បុរសជន ចំពោះ​ដៃគូ​​អភិវឌ្ឍន៍ អ​ង្គការ​មិនមែន​រដ្ឋាភិបាល ដែលបាន​បរិច្ចាគជាថ​វិកា​ និងសម្ភារៈ ជូនដល់​អតីតយុទ្ធជន ធ្វើឲ្យអតីតយុទ្ធជន​កាន់​តែ​មាន​ភាព​កក់ក្តៅ ជឿជាក់ គាំទ្រលើការដឹ​ក​នាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​។ ក្នុងឆ្នាំ​កន្លង​ម​ក ដើម្បី​ជួយ​សម្រួលដល់​ជីវភាព​រស់នៅ​របស់​គ្រួសារ​អតីត​យុទ្ធ​ជន​ ដែល​បានព​លី​ និង​មរណៈដើម្បី​បុព្វហេតុ​ជាតិ​ មាតុភូមិ សម្ដេចតេជោ​បាន​សម្រេច​ផ្ដល់ជូនអត្ថប្រយោជន៍​បន្ថែម​ ចំនួន​ពីរ​ប្រភេទ ​ដែលក្នុង​នោះទី​1​ រួមមាន​ការបង់ប្រាក់​វិភាគ​ទាន ​៧០០០ រៀលក្នុង​មួយខែ ដល់គ្រួសារ​អតីតយុទ្ធជន​ពលី​ និង​មរណៈចំនួន ២៣.៣២២ នាក់​ ដែលកំពុងបង់ជា​​ប្រចាំ​ដល់​សមាគម​ អតីតយុទ្ធ​ជន​រាជរដ្ឋាភិបាល នឹង​ចូល​រួមជួយបង្ហារ​សិប​ភាគ​រយ​។ ឯកឧត្តម ​ឧបនាយក​រដ្ឋមន្ត្រី​ កែ ​គឹម​យ៉ាន​ ​​ក៏បានមាន​ប្រសាសន៍​ផង​​ដែរថា៖ រាជរដ្ឋាភិបាល​បាន​សម្រេចចំណាយ​ថវិកា​ប្រមាណ ១៦០០លារៀល​ ក្នុងមួយ​ឆ្នាំ​បន្ថែម​ ដើម្បីផ្ដល់​សេវាថែ​ទាំសុខ​ភាពដោយ​ឥតគិត​ថ្លៃ​ជូន​គ្រួសារ​ជន​ពលី​ និង​មរណៈទាំង​អស់​ ព្រមទាំង​ក្រុម​គ្រួសារ​ ដែល​ជាសមាជិក​ និង​មិន​មែនសមាជិក​របស់​សមាគម​អតីត​យុទ្ធជន។​ ហើយរាជរដ្ឋាភិបាល ​ក៏​បាន​ប្រកាស​ដាក់​ចេញនូវគោល​នយោបាយថ្មី​សម្រាប់កម្មវិធី​ផ្ដល់សាច់​ប្រាក់​ ដល់​ស្ត្រី​គ្រួសារ​ក្រីក្រ​ ដែល​មាន​ផ្ទៃពោះនៅ​ទូទាំង​ប្រទេស​ បាន​អនុវត្តរួច​ហើយ​ចំពោះ ​ស្ត្រីជាមន្ត្រី​រាជការ​ កង​កម្លាំងប្រដាប់​អាវុធ និងកម្មការិនី​ទាំង​ក្នុង​ប្រព័ន្ធ​ និង​ក្រៅ​ប្រព័ន្ធ។​ ជាមួយ​គ្នានេះដែរ​រាជរដ្ឋាភិបាល​ក៏​បាន​គិត​គូរ​ ផ្ដល់​ប្រាក់​ឧបត្ថម្ភជា​ជំហាន​ធំ​ សម្រាប់​គ្រួសារក្រីក្រ​នៅ​ពេល​សម្រាល​កូនដោយ​ពួក​គេនឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​ជា ​៣ ​ដំណាក់​កាល​។ ដែល​​ដំណាក់​កាល​ទី​១ ​​គឺ​ក្នុងអំឡុងពេ​ល​មានផ្ទៃពោះ​ នឹងទទួល​បាន​ការ​ឧបត្ថម្ភចំនួន ៤ ដង​ពី​រាជរដ្ឋាភិបាល​ដោយ​ក្នុង​ម្តងៗ ថវិកា ៤០០០០ រៀល។ ដំណាក់កាល​ទី២​ នៅពេល​ដែល​សម្រាល​កូន​ នឹងទទួល​បាន​ប្រាក់​ឧបត្ថម្ភ ២០ ម៉ឺនរៀល។ ដំណាក់កាល​ទី​​​៣ ក្រោយ​ការសំរាល​រួច​ នឹង​ទទួលបាន​ការ​ឧបត្ថម្ភ​ចំនួន​១០​ដង​បន្ថែម​ទៀត ​ពោលគឺ​រហូតដល់​កូនមាន​អាយុ​២​ឆ្នាំ ដោយ​ក្នុងម្តងៗ ថវិកា ៤០០០០​រៀល។​ សរុប​តាម​គោលនយោបាយថ្មីនេះ​ ស្ត្រីក្រីក្រ​ដែល​មាន​ផ្ទៃពោះ​ និងសម្រាល​កូន​ នឹងទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​សំណាក់​រាជរដ្ឋាភិបាល​ចំនួន៧៦​ម៉ឺន​រៀល​។​ 

    សូម​បញ្ជាក់​ថា​៖ តាម​រយៈនៃ​ការ​ប្រារព្ធពិធី​ជួបជុំ​គ្នា​រំលឹក​ខួបលើកទី​១២​ឆ្នាំ ២០១៩ នាឆ្នាំ​នេះ ​សមាគមអតីត​យុទ្ធជន​កម្ពុជា ​ទទួល​បាន​ការ​ចូល​រួមផ្ដល់ជា​ថវិកា​ និង​ជា​សំណង់​លំ​នៅដ្ឋាន សម្រាប់ជូន​អតីតយុទ្ធជន​គ្រប់​ខេត្ត​ រាជធានី ពីសំណាក់​ឯកឧត្តម អស់​លោក​ ជា​មន្ត្រីរាជការ ​ក្នុង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល ​ពី​សំណាក់​ឯកឧត្តម​ អ្នកឧកញ៉ា លោកឧកញ៉ា ដែលជាសប្បុរស​ជន​ ក្រុម​ហ៊ុន​នានា​ យ៉ាង​ច្រើន​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ