ព័ត៌មាន

ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត ​វិល​ត្រឡប់​មក​ដល់​កម្ពុជា​ បន្ទាប់​ពី​បាន​ទស្សនកិច្ច​​នៅ​សាធារណរដ្ឋ​សិង្ហ​បូរី​
នាយកដ្ឋានព័ត៌មាន(៣)
76
1083 ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត ​វិល​ត្រឡប់​មក​ដល់​កម្ពុជា​ បន្ទាប់​ពី​បាន​ទស្សនកិច្ច​​នៅ​សាធារណរដ្ឋ​សិង្ហ​បូរី​

    បន្ទាប់​ពីបាន​បញ្ចប់​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​ជា​ផ្លូវ​ការ ​រយៈ​ពេល​០៣​ថ្ងៃ នៅ​សាធារណ​រដ្ឋ​សិង្ហ​បូរី​ រួច​មក​ គណៈ​ប្រតិភូ​ជាន់​ខ្ពស់​​កង​​ទ័ព​​ជើង​គោក នៃ​​កង​យោធពល​ខេមរ​ភូមិន្ទ​ ដឹក​នាំ​ដោយ ​ឯកឧត្តម​ ឧត្តម​សេនីយ៏​ឯក​ ហ៊ុន​ ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោ​ក​   បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៏​មក​ដល់​មាតុ​ប្រទេស​វិញ​ ប្រកប​ដោយ​សុវត្ថិភាព​ នៅ​ល្ងាច​ថ្ងៃ​ទី​១៣​ ខែ​មិថុនា ​ឆ្នាំ​២០១៩។

   អញ្ជើញ​ទទួល​គណៈប្រតិភូ ​ដល់​ចំណត​អាកាស​យាន្ត​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​រួម​មាន​ ឯកឧត្តម​ អស់​លោក​ជា​មេ​បញ្ជាការ ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​រង​ នាយ​ការិយា​ល័យ ​និង​នាយ​ទាហាន​ជាន់​ខ្ពស់ ​ចំណុះ​បញ្ជាកា​ដ្ឋាន​កង​ទ័ព​ជើង​គោក​ ជា​ច្រើន​រូប​ទៀត​។​ សូម​បញ្ជាក់​ថា​៖ ជុំវិញ​ដំណើរ​ទស្សនកិច្ច​ និង​កា​រស្នាក់​នៅ​របស់​គណៈ​ប្រតិភូ​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​នៅ​សាធារណ​រដ្ឋ​សិង្ហបូរី​ គឺ​សំដៅ​រឹត​ចំណង ​សាមគ្គី​ភាព ​មិត្តភាព​ និង​ពង្រឹង​ពង្រីក​ កិច្ច​សហប្រតិការ​រវាង​កង​ទ័ព​ ប្រជាជន​ ប្រទេស​ទាំង​ពីរ​ កម្ពុជា​-សិង្ហបូរី​ ក៏​ដូច​ជា​ក្នុង​តំបន់​ឲ្យ​កាន់​រឹង​មាំ​ទ្វេរ​ឡើង​ថែម​ទៀត ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ