ព័ត៌មាន

ឯ.ឧ ​ឧត្តម​សេនីយ៏​ឯក​ នាង​ អេង​ អប់រំ​ចិត្ត​សាស្ត្រ​ នៅ​វិទ្យាស្ថាន​ទ័ព​ជើង​គោ​ក​
នាយកដ្ឋានព័ត៌មាន(៣)
86
1080 ឯ.ឧ ​ឧត្តម​សេនីយ៏​ឯក​ នាង​ អេង​ អប់រំ​ចិត្ត​សាស្ត្រ​ នៅ​វិទ្យាស្ថាន​ទ័ព​ជើង​គោ​ក​

    ទស្សនៈ​សតិ​អារម្មណ៏​របស់​ខ.ភ.ម ត្រូវបាន​កំណត់​ឲ្យ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ ក៏ដូច​ជា​គោល ​នយោបាយរបស់រាជរដ្ឋាភិបាល និងគោរពឲ្យបាននូវ ច្បាប់ បទវិន័យ និងបទបញ្ជា​របស់កងទ័ពឲ្យបាន ល្អប្រសើរ ។ នេះជាប្រសាសន៏ ឯ.ឧ ឧត្តមសេនីយ៏ឯក ​ នាង អេង អគ្គនាយករង អគ្គនាយកដ្ឋាន​យោធសេវា ក្រសួង​ការពារ​ជាតិបាន អញ្ជើញធ្វើការ ផ្សព្វផ្សាយ ការងារអប់រំ​ចិត្តសាស្ត្រ និងសភាព​ការណ៍ ថ្មីៗជូនដល់ កម្មសិក្សាការី នៅ វិទ្យាស្ថាន​ទ័ព​ជើង​គោក​នា​ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៩ ។ឯ.ឧ ឧត្តមសេនីយ៏ឯក ​ នាង អេង អគ្គនាយករង អគ្គនាយកដ្ឋាន​យោធសេវា ក្រសួង​ការពារ​ជាតិបាន 

      មាន​ប្រសាសន៏​ទៅ​កាន់​កម្មសិក្សាការី​ក្នុង​ឱកាស​នោះ ​ឯ.ឧ នាង អេង បាន តាងនាម​រាជរដ្ឋាភិបាល និង ថ្នាក់ដឹក​នាំ​ក្រសួង​ការពារជាតិ,អគ្គមេបញ្ជាការ​នៃ​ខ.ភ.ម​ បាន​ធ្វើការ កោត សរសើ​រ​ និងវាយ​តំលៃខ្ពស់ ចំពោះការខិត​ខំ​ប្រឹង​ប្រែង​បំពេញការងារ​ជា​ប្រវត្តិ​សាស្រ្ត ក្នុងភារកិច្ច ហ្វឹកហ្វឺន កំលាំងព្រម​ទាំង​បាន​ចូល​រួម ជាមួយរាជរដ្ឋាភិបាល​ក្នុង​ការកសាង​ និងអភិវឌ្ឍ​ប្រទេស​ឱ្យ​មាន​ការ​រីក​ចំរើន របស់កម្មសិក្សា​ការីយើង​នៅ ​ទីនេះកន្លងមក។ ក្នុងឱកាស​នោះ ផងដែរ ឯ.ឧ ក៏បានបញ្ជាក់​ជូន​ដល់​កម្មសិក្សា ការី ទាំងអស់​ជ្រាប​ផង ដែរអំពីព្រឹត្តិការណ៏ នៅកម្ពុជា​ដែលកំពុងមានការវិវត្តន៏​រីក​ចំរើន​ជា​បន្ត​បន្ទាប់ និងសភាពការណ៏​ប្រែ​ប្រួល​ថ្មី​ មួយ ចំនួនទាំង​ក្នុងប្រទេសក្នុង​តំបន់​ និងសាកលលោក​ជា​ពិសេស​សភាពការណ៏​ជាតិ​ ដែល​បាន​កើត​ឡើង កន្លង​មកថ្មីៗ នេះ។ឯ.ឧ បានរំលឹកឡើង វិញអំពីទិវា​ចង​ចាំដំ​ណើរ​ឆ្ពោះទៅ​ការ​ផ្ដួល​រំលំ​របបប្រល័យ ពូជ សាសន៍ប៉ុលពត​ និងឆ្នាំ នេះជាខួបលើកទី ៤២ ឆ្នាំថ្ងៃទី ២០ មិថុនា ១៩៧៧, ២០ មិថុនា ២០១៩។ ឯកឧត្តម បានបញ្ជាក់ឲ្យ ដឹងថា៖ នេះជាទិវា​ចង​ចាំ​នូវ​ព្រឹត្តិការណ៍​ដ៏មាន​អត្ថន័យ​នេះ​ហើយ​ ក៏​ជា​ចំណុច​ចាប់ ផ្ដើមនៃ ការដឹកនាំ របស់វីរៈ​កុលបុត្រខ្មែរ​មួយ​រូប គឺ​សម​មិត្ត ហ៊ុន សែន ដែលបាន​យក​ជីវិត​ធ្វើ​ជា​ដើមទុន ដើម្បីរំដោះ​ និង សង្គ្រោះ​ប្រទេស​ជាតិ​អោយ​រួច​ផុត​ពី​របប​ប៉ុល​ពត​ ដ៏​យង់​ឃ្នង​រហូត​ឈាន​ទៅ​សម្រេច​បាន នូវសមិទ្ធិ ផលធំៗ និងអ្វីគ្រប់យ៉ាង​ ដែល​ប្រទេស​ជាតិ​ និង​ប្រជាជន​ទទួល​បាន​ដូច​បច្ចុប្បន្ន​នេះ​។​ សមិទ្ធ ផលដ៏ធំធេង ជាប្រវត្តិសាស្រ្ត ខាង​លើ​នេះ​ បាន​ត​ភ្ជាប់​ទៅ​រក​សមិទ្ធ​ផល​ ជា​ប្រវត្តិ​សាស្ត្រ នៃទិវា ជ័យជម្នះ ៧ មករា ១៩៧៩ ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​មិត្ត​បរទេស​ជិតខាង គឺកងទ័ពស្ម័គ្រ​ចិត្ត​វៀតណាម និង ដំណាក់កាល នៃ​ការតស៊ូរ៉ាប់​រង​ភារកិច្ចដោយ​កម្ពុជា​ខ្លួន​ឯង​ក្នុង​ដំណាក់​កាល​ការ​ដក​កង​ទ័ព​ស្ម័គ្រ​ចិត្ត វៀតណាម និងមានការ ការវិវត្តន៍នៃសភាពការណ៍ជា​បន្ត​បន្ទាប់ និង​ដំណាក់កាល​នៃ​ការ​អនុវត្ត កិច្ច ព្រមព្រៀង​ប៉ារីសពីឆ្នាំ ១៩៩១ ដំណាក់កាល​នៃ​ការបង្រួប​បង្រួម​ជាតិ​ក្រោយ​ការ​បោះ​ឆ្នោត នីតិកាលទី ១ នៃរដ្ឋសភាឆ្នាំ១៩៩៣ និងការ វិវត្តន៍នៃសភាពការណ៍ជាបន្តបន្ទាប់​រហូត​ដល់​ព្រឹត្តិការណ៍​ក្រោយ ការ បោះឆ្នោតឆ្នាំ ២០១៣។ ជាពិសេស ការបើកឡើងនូវ​ទំព័រ​ប្រវត្តិសាស្ត្រថ្មី​ក្រោយ​ពី​ការ​ទប់​ស្កាត់​បាន​និង​ វាយ​ ឱ្យ​បរាជ័យនៅ​ចលនា​បដិវត្ត​ ពណ៌នៅ​កម្ពុជា​។

     ឯ.ឧក៏​បាន​លើក​ពី​សភាពការណ៍​វិវត្តន៍​របស់​ប្រទេស​ជាតិ​ នៅ​ក្រោមការដឹកនាំ ដ៏ឈ្លាស និងប្រកប ដោយ​គតិបណ្ឌិត​របស់​ សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​​កម្ពុជា ​ដែលបាន​ដាក់​ចេញ​នូវ នយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេស​ជាតិ​ មានសុខ សន្តិភាព ស្ថេរភាព​​នយោ​បាយ ​និង​ការអភិវឌ្ឍន៍​រីក​ ចម្រើន​លើ​គ្រប់​វិស័យ ទាំងវិស័យ​នយោបាយ​កាទូត ​សេដ្ឋកិច្ច អប់រំ សុខាភិបាល និងយោធា។ល។ ខ.ភ.ម គឺជា​កម្លាំង​ស្នូល និងជាឆ្អឹងខ្នង ដែល​មិន​អាចខ្វះ បាន​ក្នុង​​ការ​​ចូល​រួម​ចំណែក ការពារជាតិ កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។​ ឯ.ឧ. បានបន្តទៀតថា៖ ក្នុងនាមខ.ភ.មគឺ មាន ភារកិច្ច ការពារជាតិ, សាសនា,ព្រះមហាក្សត្រ និង ការពារ បូរណភាពទឹក​ដី,សហការជា​មួយ​ស្ថាប័ន នានា ដើម្បីចូលរួមអភិវឌ្ឍន៏ ប្រទេស,បង្កើនកិច្ចសហប្រតិបត្តិ ការអន្តរជាតិ។​ ខ.ភម ត្រូវចាំ​បាច់​មាន​ការ ហ្វឹកហ្វឺន បណ្ដុះបណ្តាល ធនធានមនុស្សជាប្រចាំ ដើម្បីពង្រឹង សមត្ថភាពការពារ ព្រំដែន,ទប់ស្កាត់និង បង្ក្រាប ឧក្រឹដ្ឋកម្ម​ឆ្លង​ដែន​ និង ប្រឆាំង​អំពើ​ភេរវកម្ម​នានា ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ