ព័ត៌មាន

ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​​ទូ​ទៅ​ និង​បើក​វគ្គ​ហ្វឹក​ហ្វឺន​ ខ​.​គ ​ថ្មើរ​ជើង​
នាយកដ្ឋានព័ត៌មាន(៣)
242
1079 ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​​ទូ​ទៅ​ និង​បើក​វគ្គ​ហ្វឹក​ហ្វឺន​ ខ​.​គ ​ថ្មើរ​ជើង

     ការងារហ្វឹកហ្វឹន ដែល ជាផ្នែកមួយ សំដៅលើក កំពស់សមត្ថភាព គុណភាព ការយល់ដឹង វិន័យសណ្តាប់ធ្នាប់ បទវិន័យទូទៅ​ របស់កងយោធពលខេមរភូមិន្ទ តួនាទី ភារកិច្ចដែលជាការងារ អទិភាព ចាំបាច់បំផុតសម្រាប់ យោធិន​ខភម យកទៅអនុវត្តន៍នាដំណាក់កាលបច្ចុប្បន្ននេះ។ នេះជាការ លើកឡើង របស់ ឯកឧត្តម ឧត្តមសេនី៍យ៍ឯក ឯក.សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ថ្លែងក្នុងពិធី បិទវគ្គហ្វឹនហ្វឹន ទូទៅនឹង បើកវគ្គហ្វឹកហ្វឹន បំប៉នយុទ្ឋវិធី ថ្នាក់ កងអនុសេនាតូច . កងអនុសរនាធំថ្មើរជើង របស់វរសេនាតូចលេខ ៥២៤ នឹង ប្រកាស់តែងតាំង ផ្លាស់ប្តូរមុខងារ នាយទា ហានរង ដែល ពិធីនេះបានធ្វើឡើងកាលពីពេលថ្មីៗ កន្លងទៅនេះ នៅទីបញ្ជាការកងពលតូចលេខ ៥២ ស្ថិតក្នុង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ 

    បន្ទាប់ ពី មតិស្វាគមន៍ របស់ឯកឧត្តម ឧត្តមសេនី៍យ៍ទោ ម៉ី .សឹង្ហ មេបញ្ជាការកងពលតូចលេខ៥២ រួចមក . លោកឧត្តមសេនីយ៍ត្រី គុជ. នាង មេបញ្ជា ​ការរងនាយសេនាធិការកងពល បានឲ្យដឹងថា អនុវត្តន៍តាមផែនការ ហ្វឹកហ្វឹន ឆ្នាំ ២០១៩ របស់ បញ្ជាការដ្ឋានកងទ័ពជើង​គោក នឹង យោធភូមិភាគទី៥ . អង្គភាព កងពលតូចលេខ៥២ បានដំណើការ ហ្វឹកហ្វឹន រៀនសូត្រ ដើម្បី បង្កើន សមត្ថភាព គុណភាព ចំណេះដឹង គ្រប់មុខជំនាញ របស់ យោធិន ដើម្បី ប្រែក្លាយ ជា សកម្មភាព នឹង ចលនា រស់រវើក ប្រកបដោយ ស្មារតី រឹងមាំក្លាហាន ក្នុងការបំពេញ តួនាទីភារកិច្ច នឹង សម្រាប់អាជីព ជាកងទ័ព . ហើយវគ្គ ហ្វឹកហ្វឹនទូទៅដែលត្រូវបានធ្វើពិធីបិទ នាពេលនេះ. សឹក្សារយៈពេល ៤៥ ថ្ងៃ មានសិក្ខាកាម មកពី វរសេនាតូចលេខ៥២១ ចំនួន ១២០ នាក់ . វរសេនាតូចលេខ៥២៣ ចំនួន ១២០ នាក់ . សរុប ២៤០ នាក់ . សឹក្សា មេរៀន យុទ្ឋវិធីជំនាញ. ចំណេះដឹងយោធា រួមនឹង ទ្រិស្តីក្នុងថ្នាក់ និង អនុវត្តន៍លើទីលាន។ ឆ្លងកាត់ ការហ្វឹកហ្វឹន សិក្ខាកាមទទួលបាន និទ្ទេសល្អ ៧១ នាក់. និទ្ទេសបង្កួរ ១២៩ នាក់ នឹង មធ្យម ៤៤ នាក់ ។ ដោយឡែក វគ្គហ្វឹកហ្វឹន បំប៉ន យុទ្ឋវិធី ថ្នាក់ កងអនុសេនាតូច. កងអនុសេនាធំ ថ្មើរ ជើង. ដែលត្រូវ បើកបន្តមានសិក្ខាកាម មកពី វរសេនាតូចលេខ ៥២៤ ចំនួន ១៩០នាក់ . យោធាចារ្យ ២៥នាក់. សរុប ២១៥ នាក់.សឹក្សារយៈពេល ៦១ថ្ងៃ ដោយគិតពី ថ្ងៃទី​ ១១ ខែមិថុនា ដល់ ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០១៩ លើមេរៀន ចំណេះដឹងយោធារួម. យុទ្ឋវិធីជំនាញ នឹងការងារ អប់រំចិត្តសាស្ត្រ . ជាមួយនោះដែរ ។ ក្នុងពិធីនោះឯកឧត្តមអធិបតី បានផ្តល់ កិត្តិយសប្រគល់ សេចក្តីសម្រេច ផ្លាស់ប្តូរមុខងារ ជូននាយទាហានរង ចំនួន ៨៤ នាក់ ផងដែរ ។ឯកឧត្តម ឧត្តមសេនី៍យ៍ឯក ឯក.សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥

     ថ្លែងក្នុង ពិធីបិទវគ្គ ហ្វឹកហ្វឹនទូទៅនឹង បើកវគ្គ ហ្វឹកហ្វឺន បំប៉នយុទ្ឋវិធី​​ ថ្នាក់ កងអនុសេនាតូច កងអនុសេនាធំ ថ្មើរជើង របស់ កងពលតូចលេខ៥២ នាឱកាសនោះ . ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក.សំអូន បានសម្តែង ការកោតសរសើរ នឹង វាយតម្លៃខ្ពស់ ចំពោះវគ្គហ្វឹកហ្វឹន ដែល ត្រូវបានបញ្ចប់ ប្រកប ដោយ ភាពផ្លែផ្កា នឹង ការយកចិត្តទុកដាក់ សឹក្សារៀនសូត្រ របស់ សិក្ខាកាមនាពេល កន្លងមកនេះ ព្រមទាំងបានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនទូទៅ ដែលត្រូវបានធ្វើ ពិធីបិទនាពេលនេះ . ពិតជាបានឆ្លើយតបទៅ នឹងសេចក្តីត្រូវការ ក្នុង ការពង្រឹង សមត្ថភាព ប្រយុទ្ឋត្រៀមប្រយុទ្ឋ ឲ្យដល់ យោធិន នឹងបានយល់ច្បាស់នូវតួនាទីភារកិច្ច របស់ខ្លួនជាកងទ័ពឈានមុខ ក្នុងកិច្ចការពារ បូរណៈភាពទឹកដីការពារជាតិ សាសនា ព្រះមហាក្សត្រ.។ ឯកឧត្តម ឯក សំ​អូន ​បានលើកឡើងថា បច្ចុប្បន្ន ការងារ​ ហ្វឹកហ្វឹន បានដើរតួនាទី​ យ៉ាងសំខាន់ នឹង ជាយុទ្ឋសាស្ត្រ ក្នុង ការពង្រឹងខឿនការពារជាតិ​ . ហើយការងារ ហ្វឹកហ្វឹនត្រូវបានចាត់ទុក ជាការងារ អទិភាពចាំបាច់ ក្នុងការ​បង្កើន គ្រប់សកម្មភាព ដូចជាភ្លៀងរលឹម នឹង បានចូលរួម ចំណែក អនុវត្តន៍យុទ្ឋសាស្ត្រ ការពារជាតិ នឹង គោលនយោបាយ របស់ រាជរដ្ឋាភិបាល ឲ្យ ទទួលបាន ជោកជ័យ . ដោយឡែក វគ្គហ្វឹកហ្វឹន ថ្នាក់ ខ .គ ដែល ត្រូវបើកបន្ត ឯកឧត្តម ឯក.សំអូន បានធ្វើការក្រើនរំលឹក ដល់ សិក្ខាកាម ទាំងអស់ ត្រូវយកចិត្តទុកដាក់ សឹក្សារៀនសូត្រ គោរពពេលវេលា វិន័យ របស់ សាលា ឲ្យបានល្អ សម្រាប់ ពេលបញ្ចប់វគ្គ ទទួល លទ្ឋផល ជោគជ័យ . ជាមួយនោះដែរ ឯកឧត្តម ឯក.សំអូន បានឧបត្ថម្ភ ដល់កម្ម វិធី បិទ នឹង បើកវគ្គនូវថវិកា ០២ លានរៀល ផងដែរ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ