ព័ត៌មាន

ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យការសាងសង់លំនៅដ្ឋានជូនអតីត យុទ្ធជនពិការក្រុងស្ទឹងសែន
នាយកដ្ឋានព័ត៌មាន(៥)
326
1077 ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យការសាងសង់លំនៅដ្ឋានជូនអតីត យុទ្ធជនពិការក្រុងស្ទឹងសែន

ខ្នងផ្ទះទី១២៣  ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន  សែន បានសាងសង់ជូន ក្រុមគ្រួសារ អតីតយុទ្ធជនពិការ ដែលមានជីវភាពខ្វះខាត ត្រូវបានទទួលផ្ទះថ្មីមួយខ្នង តាមរយះ ឯកឧត្តម ​ អគ្គលេខា ធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅភូមិពោធិបាក់ក  សង្កាត់ដំរី ជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ខណៈនេះក្រុមការងារកំពុងតែព្យាយាមសាងសង់ឲ្យរួចមុនខួបលើកទី ១២ ទិវាអតីតយុទ្ធ កម្ពុជាដែលនឹង ប្រារព្វធ្វើឡើង នៅថ្ងៃទី១៨ ខែមិថុនា  ឆ្នាំ២០១៩ ខាងមុខនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យការសាងសង់លំនៅដ្ឋានជូនអតីត យុទ្ធជនពិការក្រុងស្ទឹងសែន

នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត បានដឹកនាំសហការី ចុះសួរសុខទុក្ខ សិក្សា ស្វែងយល់ពីជីវភាពរស់នៅរបស់អតីតយុទ្ធជន  ដែលសកម្មភាពមនុស្សធម៌នេះ ត្រូវបានធ្វើឡើង ជាប្រចាំ និង មានសកម្មភាពមមាញឹក ។   ជាក់ស្តែងការចុះត្រួតពិនិត្យ សកម្មភាពសាងសង់ផ្ទះជូនលោក ជួន  វន  អាយុ៥៤ ឆ្នំា មានអតីតឋានន្តរសក្ដិ ពលបាលឯក ធ្លាប់ចូលបម្រើក្នុងជួរកងទ័ព នៅថ្ងៃទី១៥  ខែ ឧសភា  ឆ្នាំ១៩៨៥  នៅអង្គភាពវរសេនាតូចលេខ ៥៥ ចាស់ នៃយោធាខេត្តកំពង់ធំ   ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យការសាងសង់លំនៅដ្ឋានជូនអតីត យុទ្ធជនពិការក្រុងស្ទឹងសែន

បច្ចុប្បន្ន លោកជួន វន និង ភរិយា រស់នៅក្នុងខ្ទមស្លឹកធ្លុះធ្លាយតូចចង្អៀតចំនួន ២គ្រួសារ ដោយការអាណិត អាសូ និង ការយកចិត្តទុកដាក់ពីសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ក៏បានឯកភាពក្រុមការងារសុំផ្ទះមួយ ខ្នង ជូន គ្រួសារអតីតយុទ្ធជន ដែលជាផ្ទះខ្នងទី១២៣  ដែលក្នុងខណៈនេះ បានកំពុងសាងសង់បាន ៦០ភាគរយ ហើយ  ហើយក្រុមជាងនិងធ្វើផ្ទះនេះឲ្យទាន់ មុនទិវាអតីតយុទ្ធជន ដើម្បីទុកជាចំណងដៃថ្មី ពីសម្តេចតេជោ ហ៊ុន សែន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យការសាងសង់លំនៅដ្ឋានជូនអតីត យុទ្ធជនពិការក្រុងស្ទឹងសែន

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើរឲ្យអតីតយុទ្ធជនទាំងអស់ ត្រូវថែរក្សាសុខភាព និងមាន ការ ប្រុងប្រយ័ត្នខ្ពស់  នៅពេលចេញទៅវ ប្រកបមុខរបរចិញ្ចឹមជីវិត ប្រចាំថ្ងៃ ធ្វើស្រែធ្វើចំការ ជាពិសេស នៅពេលមានភ្លៀងខ្យល់ផ្គររន្ទះ ត្រូវមានការប្រុងប្រយត្ត័ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត ព្រមទាំងបានឲ្យ ណែ នាំ ដល់គ្រួសារអតីតយុទ្ធជន ត្រូវអប់រំកូនចៅរបស់ខ្លួនឲ្យឃ្លាត ឆ្ងាយពីគ្រឿងញៀត ព្រោះគ្រឿង ញៀនជាអាវុធបំផ្លាញ់អនាគត់ បំផ្លាញជីវភាពគ្រួសារ បំផ្លាញសង្គមថែមទាំងប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យការសាងសង់លំនៅដ្ឋានជូនអតីត យុទ្ធជនពិការក្រុងស្ទឹងសែន


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ