ព័ត៌មាន

ឯកឧត្តម ខឹម សន ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ សាលានាយទាហានសកម្ម
នាយកដ្ឋានព័ត៌មាន(៥)
330
1078 ឯកឧត្តម ខឹម សន ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ សាលានាយទាហានសកម្ម

       ឯ.ឧ.ឧត្តមសេនីយ៍ឯក ខឹម សន នាយកទីចាត់ការព័ត៌មាន អគ្គបញ្ជាការបានមាន​ប្រសាសន៍ថា៖  កងទ័ពត្រូវ​ប្រឆាំងដាច់ខាតនូវបដិវត្តពណ៌នៅកម្ពុជា,ហើយមានតួនាទីនិងភារកិច្ច​យ៉ាងសំខាន់ក្នុងកិច្ច ការពារជាតិ , សាសនា និង ​ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ , រាជរដ្ឋាភិបាល និង ភាពត្រឹមត្រូវស្រប ច្បាប់របស់ប្រទេស ។ ឯ.ឧ មានប្រសាសន៏ដូចនេះនៅក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល និងធ្វើ បទឧទ្ទេសនាម​ ការងារអប់រំចិត្តសាស្ត្រ​ជូនដល់នាយទាហាន និងកម្មសិក្សាការីនៅសាលានាយ ទាហាន សម្មនាព្រឹកថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០១៩ នេះ ។

ឯកឧត្តម ខឹម សន ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ សាលានាយទាហានសកម្ម

       ក្នុងសន្ទរកថាស្វាគមន៍របស់ ឯ.ឧ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព  នាយកសាលានាយទាហានសកម្ម បានចាត់​ទុកថាការអញ្ជើញរបស់ ប្រតិភូ នៅពេលនេះពិតជាមានសារៈសំខាន់ដែលបានផ្តល់ នូវទស្សនៈ និងការយល់ដឹង​ថ្មីៗ​បន្ថែមទៀត ពីសភាពការណ៍វិវត្តន៍របស់ប្រទេសជាតិនិង អំពីសិទ្ធិនិងតួនាទី-ភារកិច្ច​របស់កងទ័ពដើម្បី​ធ្វើជាទុន​ពង្រឹងបាននូវស្មារតីនិងឆន្ទៈមោះមុតក្នុងការបំពេញការងារ​​និង ខិតខំរៀនសូត្រ របស់នាយទាហាន និងកម្មសិក្សាការី  ។

ឯកឧត្តម ខឹម សន ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ សាលានាយទាហានសកម្ម

       ក្នុងឱកាសនោះ ឯ.ឧ ខឹម សន បានថ្លែងក្នុងនាមថ្នាក់ដឹកនាំក្រសួង​ការពារជាតិ និង អគ្គមេបញ្ជាការនៃ ខ.ភ.ម បានសំដែងនូវការកោតសរសើរ និង វាយ​តម្លៃ​ខ្ពស់ចំពោះស្នាដៃនិងសមិទ្ធផល ទាំងឡាយរបស់ សាលាដែលបាន​ខិតខំ សម្រេច​នាពេលកន្លងមកក្នុងនោះការបំពេញតួនាទី ភារកិច្ចស្នូល របស់ខ្លួនក្នុងការ​បណ្តុះបណ្តាល ធនធាន មនុស្សឲ្យខ.ភ.មដើម្បីជាកំលាំងបន្តវេនលើវិស័យការពារជាតិ ។ ទន្ទឹមនឹងនេះ បានខិតខំការកសាងអង្គភាព ហ្វឹកហ្វឺន ​រៀន​សូត្រ ដើម្បីលើកកំពស់គុណភាព សមត្ថភាពនិង សុខមាល ភាពកងទ័ពព្រមទាំងការចូល​រួមចំណែក ជាមួយ និងរាជរដ្ឋាភិបាលក្នុងការកសាង អភិវឌ្ឍជាតិ ឲ្យមានការ រីកចំរើន​លើ​គ្រប់វិស័យ។

ឯកឧត្តម ខឹម សន ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ សាលានាយទាហានសកម្មឯកឧត្តម ខឹម សន ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ សាលានាយទាហានសកម្ម

         ឯ.ឧ  បានលើកឡើងនូវព្រឹត្តិការណ៍សំខាន់ៗ និងគោលដៅភារកិច្ច ជាអាទិភាពរបស់ ខ.ភ.ម នៅជុំវិញ​សភាពការណ៍ថ្មីៗចំពោះមុខមួយចំនួន និងទស្សនៈ វិស័យសម្រាប់អនាគតរបស់ ខ.ភ.ម, ក៏ដូចជា ព្រឹត្តិការណ៍ ​ដែលកើត​ឡើងថ្មីៗបំផុតនៅក្នុងប្រទេស ដោយបានធ្វើកាឆ្លុះបញ្ចាំងអំពីសភាពការណ៍​គ្រប់គ្រងនយោបាយ​សន្តិសុខ និងរដ្ឋបាលសាធារណៈរបស់រដ្ឋនៅឆមាសទី១ ឆ្នាំ២០១៩នេះ ។

ឯកឧត្តម ខឹម សន ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ សាលានាយទាហានសកម្ម

        ក្នុងការរំលឹកអំពីទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតនិងឆ្នាំនេះជាខួបលើកទី 42 ឆ្នាំ ថ្ងៃទី 20 មិថុនា 1977 .  20 មិថុនា 2019។   ឯកឧត្តម  បានបញ្ជាក់ឲ្យដឹង ថា ៖នេះ គឺជាទិវាចងចាំ នូវព្រឹត្តិការណ៍ដ៏មានអត្ថន័យ  ហើយក៏ជាចំណុចចាប់ផ្ដើមនៃការដឹកនាំរបស់វីរៈកុលបុត្រខ្មែរ មួយរូបគឺកាល នោះជាសមមិត្ត ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុន    ដើម្បីរំដោះនិង សង្គ្រោះ ប្រទេសជាតិ   អោយរួចផុតពីរបបប៉ុលពត ដ៏យង់ឃ្នងរហូតឈានទៅសម្រេចបាននូវ សមិទ្ធ ផលធំៗនិងអ្វី គ្រប់យ៉ាងដែល​ប្រទេសជាតិនិងប្រជាជនទទួលបានដូចបច្ចុប្បន្ននេះ។ឯកឧត្តមក៏បានបន្តទៀតថាផ្ដើមចេញពីការធ្វើពលី កម្ម ដ៏ ធំធេងខាង​លើនេះកម្ពុជាបានឈានទៅសម្រេចបាននូវសមិទ្ធផលដ៏ធំធេង បន្ទាប់ពីការ បែកបាក់រយៈ ពេលជាង ៥00 ឆ្នាំមក​នោះគឺនយោបាយ​ ឈ្នះ ឈ្នះ  ដែលកម្ពុជា សម្រេចបានជាស្ថាពរ ចាប់ ពីថ្ងៃទី 29 ខែធ្នូឆ្នាំ 1998 ដែលមក​ទល់​នឹងបច្ចុប្បន្ននេះមានរយៈពេល 20 ឆ្នាំហើយក៏គឺជាខួបលើកទី 20 នៃទិវា នយោបាយ​ឈ្នះឈ្នះ​ផងដែរ។​សមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្រ្ត ខាងលើនេះបានតភ្ជាប់ទៅរក សមិទ្ធផល ជាប្រវត្តិសាស្ត្រ​នៃ​ទិវាជ័យជម្នះ 7 មករា 1979  ដោយមាន ការជួយឧបត្ថម្ភគាំទ្រពីមិត្តបរទេស ជិត ខាងនិងដំណាក់កាលនៃការតស៊ូ រ៉ាប់រងភារកិច្ចដោយ កម្ពុជាខ្លួនឯងក្នុងដំណាក់កាលការ ដកកងទ័ព ស្ម័គ្រចិត្តវៀតណាម និងមានការ ការវិវត្តន៍នៃ សភាពការណ៍ជាបន្តបន្ទាប់ ។ និងដំណាក់កាលនៃការអនុវត្ត កិច្ចព្រមព្រៀងប៉ារីស    , ដំណាក់កាល​នៃការ​បង្រួប​បង្រួម​ជាតិ​ក្រោយការបោះឆ្នោតនីតិកាលទី 1 នៃរដ្ឋសភាឆ្នាំ 1993 និងការ វិវត្តន៍នៃសភាពការណ៍​ជាបន្ត​បន្ទាប់​រហូត​ដល់ព្រឹត្តិការណ៍ក្រោយការបោះ ឆ្នោតឆ្នាំ 2013។ជាពិសេស ការបើកឡើងនូវទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ក្រោយពីការទប់ស្កាត់​បាននិងវាយ ឱ្យបរាជ័យនៅចលនាបដិវត្ត ពណ៌នៅកម្ពុជា។ ការសម្រេច​បាន​​ដោយ​ ​ជោគជ័យ​​នូវការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តនីតិកាលទី 6 នៃរដ្ឋសភាក៏ ដូច ជាការបង្កើតរាជ រដ្ឋាភិបាល​អាណត្តិទី 6 ដែលជាការ បើកឡើងនូវទំព័រប្រវត្តិសាស្ត្រ ៕

ឯកឧត្តម ខឹម សន ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ សាលានាយទាហានសកម្ម

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ