ព័ត៌មាន

ហ្វឹកហ្វឺនយុទ្ធវិធីអនុវត្តន៍ជាក់ស្តែងសំណង់លេណដ្ឋាន និងមុខជំនាញបំផ្លាញមីន
នាយកដ្ឋានព័ត៌មាន(៥)
349
1076 ហ្វឹកហ្វឺនយុទ្ធវិធីអនុវត្តន៍ជាក់ស្តែងសំណង់លេណដ្ឋាន និងមុខជំនាញបំផ្លាញមីន

បើទោះបីជាប្រទេសជាតិមានសុខសន្តិភាពយ៉ាងណាក៏ដោយតែកម្លាំងរបស់កងយោធពលខេមរៈភូមិន្ទ នៅតែបន្តហ្វឹកហាត់រៀនសូត្រជាប្រចាំ ដើម្បីអោយមាន ចំណេះដឹងកាន់តែខ្ពស់សម្រាប់បម្រើ អោយកិច្ចការ ការពារបូរណភាពដែនដី និង សន្តិសុខជូនប្រទេជាតិ របស់យើង។

ហ្វឹកហ្វឺនយុទ្ធវិធីអនុវត្តន៍ជាក់ស្តែងសំណង់លេណដ្ឋាន និងមុខជំនាញបំផ្លាញមីន

ជាក់ស្តែងនាយទាហាន នាយទាហានរង និង ពលទាហានមកពីកងពលតូចអន្តរាគមន៍លេខ ៧/លេខ ៨/ លេខ៩ និងកងពលធំអន្តរាគមន៍លេខ ៣ ចំនួន ១០៣ នាក់ បានកំពុងហ្វឹកហ្វឺនរយៈ ពេល៩០ថ្ងៃនៅទី បញ្ជាការកងពលធំលេខ ៣ ដើម្បីបង្កើនចំណេះដឹងឲ្យកាន់តែប្រសើរថែមទៀត។

ហ្វឹកហ្វឺនយុទ្ធវិធីអនុវត្តន៍ជាក់ស្តែងសំណង់លេណដ្ឋាន និងមុខជំនាញបំផ្លាញមីន

អនុវត្តតាមផែនការ ហ្វឹកហ្វឺន របស់ក្រសួងការពារជាតិក៍ដូចជា អគ្គបញ្ជាការ និង កងទ័ពជើងគោគ ដោយមានការចង្អុលបង្ហាញ និង យកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការ រងកងទ័ពជើងគោគ និង ជាមេបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ និងជាគណៈបញ្ជាការទិស សមរភូមិទិសទី១ប្រាសាទព្រះវិហារ  បានបើកហ្វឹកហ្វឺនមុខជំនាញតាមបណ្ដាអង្គភាពដល់នាយ និង ពលទាហានប្រចាំឆ្នាំ២០១៩ ដើម្បីបង្កើនសមត្ថភាពដល់កងទ័ព ក្នុងការបំពេញភារកិច្ចជូនប្រទេសេសជាតិ អោយសំរេចបានជោគជ័យ ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរងកង ពលធំអន្តរាគមន៍ លេខ៣ និងជាគណៈ គ្រប់គ្រងអង្គភាពវរៈសេនាតូចវិស្វកម្មចំណុះអោយកងពលធំអន្តរាគមន៍លេខ៣ បានចុះជាប់ ជាប្រចាំក្នុងការហ្វឹកហ្វឺនរៀនសូត្រដល់សិក្ខាកាម  និងការអនុវត្តន៍ជាក់ស្តែង នូវមេរៀនដែល គ្រូបង្គោលកំពុងបង្ហាត់បង្រៀន។ ឯកឧត្តម ក៏បានផ្តាំងផ្ញើរដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំប្រឹងប្រែង ក្រេបជញ្ជក់យកចំណេះដឹងដែលគ្រូបានបង្ហាត់បង្រៀនដើម្បីយកទៅអនុវត្តន៍ក្នុងកិច្ចការពារជាតិមាតុភូមិ និងត្រូវគោរពពេលវេលាក្នុងការរៀនសូត្រអោយបានទៀងទាត់ជៀសវាង អវត្តមានក្នុងពេលសិក្សាហ្វឹក ហ្វឺន។

ហ្វឹកហ្វឺនយុទ្ធវិធីអនុវត្តន៍ជាក់ស្តែងសំណង់លេណដ្ឋាន និងមុខជំនាញបំផ្លាញមីន

សូមបញ្ជាក់ថា៖ វគ្គហ្វឹកហ្វឺននេះរ សិក្សាមុខជំនាញរយៈពេល៩០ថ្ងៃ មានសិក្ខាកាម ចូលរួមចំនួន១០៣នាក់ ដែលមកពីតាមបណ្តាអង្គភាពកងពលតូចចំណុះអោយកងពលធំអន្ត រាគមន៍លេខ៣ សិក្សាលើមុខជំនាញ យុទ្ធវិធីថ្មើរជើង អនុវត្តន៍ជាក់ស្តែងមុខជំនាញសំណង់លេណដ្ឋាន និង មុខជំនាញបំផ្លាញគ្រាប់មីនផងដែរ៕

ហ្វឹកហ្វឺនយុទ្ធវិធីអនុវត្តន៍ជាក់ស្តែងសំណង់លេណដ្ឋាន និងមុខជំនាញបំផ្លាញមីន

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ