ព័ត៌មាន

ឯកឧត្តម បណ្ឌិត អ៊ុក កោសា បន្តបើកការដ្ឋានជួសជុល កំណាត់ផ្លូវមួយខ្សែ ពីផ្សារបន្ទាយខ្មែរ ទៅទីប្រជុំជនជន ក្រាំងចេក ក្នុងស្រុកឧដុង្គ
នាយកដ្ឋានព័ត៌មាន(៥)
319
1075 ឯកឧត្តម បណ្ឌិត អ៊ុក កោសា បន្តបើកការដ្ឋានជួសជុល កំណាត់ផ្លូវមួយខ្សែ ពីផ្សារបន្ទាយខ្មែរ ទៅទីប្រជុំជនជន ក្រាំងចេក ក្នុងស្រុកឧដុង្គ
អនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលបាននឹងកំពុង ខិតខំកសាងស្តារ ហេដ្ឋារចនាសម្ពន្ធ័ ផ្លូវថ្នល់ ផ្លូវលំជនបទ ស្ពាន ស្ពានអាកាស ស្ពានឆ្លងកាត់ទន្លេ ភ្ជាប់សរសៃឈាម សេដ្ឋកិច្ច ដើម្បីកំណើន សេដ្ឋកិច្ច សម្រួលការធ្វើដំណើរ ដោះស្រាយ បញ្ហាចរាចរ និង លើកកម្ពស់ជីវភាព រស់នៅរបស់ ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត  នោះឯកឧត្តម បណ្ឌិត អ៊ុក កោសា សមាជិក គណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធាន ទី១និង ក្រុមការងារចុះជួយស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែមិថុនា បានបើកការដ្ឋានបន្តជួសជុលកំណាត់ផ្លូវពីផ្សារបន្ទាយខ្មែរ ទៅទីប្រជុំជន ក្រាំងចេក បង្ហើយផ្លូវទាំងមូល ដែលរងការខូចខាត ក្នុងរដូវវស្សានេះ ប្រវែងប្រមាណជាង១២គីឡូម៉ែត្រ ពីភូមិត្រពាំង ក្រឡុង ទៅដល់ផ្សារបន្ទាយខ្មែរ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ឯកឧត្តម បណ្ឌិត អ៊ុក កោសា បន្តបើកការដ្ឋានជួសជុល កំណាត់ផ្លូវមួយខ្សែ ពីផ្សារបន្ទាយខ្មែរ ទៅទីប្រជុំជនជន ក្រាំងចេក ក្នុងស្រុកឧដុង្គ

បើតាមការឱ្យដឹងពី លោកអភិបាលស្រុកឧដុង្គថា កំណាត់ផ្លូវនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ដឹកជញ្ជូនផលិតផល និងការធ្វើដំណើរទៅមករបស់សិស្សានុសិស្ស ជាពិសេស ជាផ្លូវសេដ្ឋកិច្ចមួយ សម្រាប់ប្រជាពលរដ្ឋ ក្នុងតំបន់នេះ ក៏ដូចជាការតភ្ជាប់ ការធ្វើទំនាក់ទំនង ពីតំបន់នេះទៅកាន់តំបន់ផ្សេងៗក្នុងស្រុកឧដុង្គទាំងមូល។

ឯកឧត្តម បណ្ឌិត អ៊ុក កោសា បន្តបើកការដ្ឋានជួសជុល កំណាត់ផ្លូវមួយខ្សែ ពីផ្សារបន្ទាយខ្មែរ ទៅទីប្រជុំជនជន ក្រាំងចេក ក្នុងស្រុកឧដុង្គ


នាឱកាសនោះដែរ ឯកឧត្តម  អ៊ុក កោសា បានមានប្រសាសន៏ថា ការកសាងសមិទ្ធិផលជាច្រើន សំរាប់បំរើ ផលប្រយោជន៍ដល់សង្គមជាតិ និងប្រជាជន បានជម្រុញឲ្យមាន អ្នកវិនិយោគិនបរទេស និងអ្នកទេស ចរណ៏អន្តរជាតិ មកវិនិយោគ និង    ទស្សនាកម្ពុជា កើនឡើងជាលំដាប់ ដែលធ្វើឱ្យ ប្រជាពលរដ្ឋ មាន ការងារធ្វើច្រើន ជាក់ស្តែងដូចពេលនេះ ដោយមើលឃើញ ពីការលំបាក និងសេចក្តីត្រូវការ របស់ប្រជាពល រដ្ឋ ក្នុងការធ្វើដំណើរ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ យើងបានដឹកនាំក្រុមការងារចុះជួយស្រុកឧដុង្គ  ចុះពិនិត្យ និងបើកការដ្ឋានជួសជុលផ្លូវនាពេលនេះ ដើម្បីបំរើផលប្រយោជន៏ប្រជាជន ក្នុងមូលដ្ឋានស្រុក ឧដុង្គ។មិនត្រឹមតែប៉ុណ្ណោះ កន្លងមក ក្រុមការងារ បានជួយជីកស្រះទឹក សង់ស្ពាន ជីកប្រឡាយ កសាង មណ្ឌលសុខភាព សាលារៀន និងវត្តអារ៉ាម  ដែលសមិទិ្ធផលទាំងនេះ ជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាជន៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ