ព័ត៌មាន

ក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការបើកប្រជុំបូក សរុបលទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅ អនុវត្តន៍ការងារឆមាសទី២
នាយកដ្ឋានព័ត៌មាន(៥)
337
1074 ក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការបើកប្រជុំបូក សរុបលទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅ អនុវត្តន៍ការងារឆមាសទី២

ក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា នៃ ខ ភ ម បានបើកកិច្ចប្រជុំបូក សរុបលទ្ធផលសកម្មភាព ការងារ ឆមាសទី១ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅផែនការសកម្មភាពការងារបន្តឆមាសទី២ ឆ្នាំ ២០១៩ របស់ខ្លួន កាលពីព្រឹកថ្ងៃទី ១២ មិថុនា ឆ្នាំ២០១៩ នៅអគ្គបញ្ជាការដ្ឋានក្រុងភ្នំពេញ ដែលកិច្ចប្រជុំនេះបាន ប្រព្រឹត្តិទៅ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារ ស្រាវជ្រាវយុទ្ធសាស្ត្រ យោធា នៃ ខ ភ ម ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សំណាង អនុប្រធានក្រុម ការងារស្រាវជ្រាវយុទ្ធ សាស្ត្រយោធា បានគូសបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍និងរបាយការណ៍ បូកសរុបលទ្ធផលសកម្មភាព ការងារឆមាសទី១ ឆ្នាំ២០១៩ ថាៈ ក្នុងរយៈពេលមួយ ឆមាសទី ១ ឆ្នាំ ២០១៩ ដោយបានបញ្ជាក់ថា៖ ក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាថ្នាក់អគ្គបញ្ជាការដ្ឋាន នៅតែបន្តអនុវត្តការងារដោយយកចិត្ត ទុកដាក់បំផុត និងឈរលើស្មារតីទទួលខុសត្រូវ ក្នុងការគោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន បានដាក់ចុះ ។ របាយការណ៍ក៍បានលើកឡើង ផងដែរអំពីព្រឹទ្ធិការណ៍ជាតិ នឹងអន្តរជាតិសំខាន់ៗដែលពាក់ព័ន្ធដល់បញ្ហាវិបត្តិ នយោបាយ គ្រោះមហន្តរាយធម្មជាតិ អំពើភារវកម្ម បទល្មើសគ្រឿងញៀនឆ្លងដែន បទល្មើសព្រៃឈើ ដែលកើតមានឡើងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ដើម្បីឲ្យអង្គប្រជុំធ្វើការពិចារណាពិភាក្សាផ្លាស់ប្តូរយោបល់គ្នា    រិៈរកនូវគន្លឹះល្អៗក្នុងការសិក្សាស្រាវជ្រាវ ចងក្រងឯកសារ ពិសេសបានផ្តោតយ៉ាងសំខាន់ទៅលើការងារដែលពាក់ព័ន្ធក្នុងការសិក្សាស្រាវជ្រាវ ចងក្រងប្រវត្តិសាស្ត្រយោធា ឲ្យកាន់តែល្អប្រសើរ ។

ក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការបើកប្រជុំបូក សរុបលទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅ អនុវត្តន៍ការងារឆមាសទី២

កិច្ចប្រជុំក៍បានផ្តល់ឱកាសផងដែរឲ្យដល់ជំនាញដែលពាក់ព័ន្ធ បានឡើងធ្វើបទអន្តរាគមន៍ បង្ហាញពីចំណុច ខ្លាំង ចំណុចខ្សោយ ដែលសាម៉ីស្ថាប័នជំនាញនិមួយៗបានអនុវត្តក្នុងរយៈពេលមួយ ឆមាសទី១ កន្លងមក ថាតើក្រុមការងារជំនាញនិមួយៗ អនុវត្តការងារ ក្នុងឆមាសទី១កន្លងមកនេះ មានអ្វីដែលលេចធ្លោហើយ មានអ្វីដែលជាចំណុចអសកម្ម ដែលយើងធ្វើពុំទាន់បានល្អដោយមូលហេតុអ្វី ការអនុវត្តមិនបានមកពីមូល ហេតុអ្វី ដើម្បីរកឲ្យឃើញចំណុចខ្លាំង ខ្សោយ ហើយទទួលបាននូវគន្លឹះល្អៗ សំរាប់ដាក់ចេញជាផែនការ សកម្មភាពក្នុងការអនុវត្តបន្តនាឆមាសទី២ ឆ្នាំ២០១៩ ខាងមុខនេះឲ្យកាន់តែទទួលជោគជ័យ ។

ក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការបើកប្រជុំបូក សរុបលទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅ អនុវត្តន៍ការងារឆមាសទី២


មានប្រសាសន៍បូកសរុបកិច្ចប្រជុំ នាពេលនោះ ឯកឧត្តម  ឧត្តមសេនីយ៍ឯក មាស វណ្ណា ជំនួសមុខថ្នាក់ដឹក នាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ ភ ម ឯកឧត្តម បានសំដែងនូវ ការកោត សរសើរនិងវាយតំលៃ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកប​ដោយកិច្ចសហការល្អ របស់នាយ ពលទាហានជំនាញ ទាំងអស់ក្នុងស្ថាប័នក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ ដែលក្នុង រយៈពេលមួយ ឆមាសទី១ នេះ បានយកអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញការងារបំរើជាតិ ការពារជាតិ ការពារអធិបតេយ្យ បូរណៈភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បានយ៉ាងរឹងមាំ ។ ឯកឧត្តម មាស វណ្ណា ក៍បានជំរុញឲ្យគ្រប់ជំនាញទាំងអស់ ឲ្យបន្តប្រពៃណី ស្នាដៃដ៍ល្អនេះបន្តទៀត ពិសេសត្រូវយក ចិត្តទុកដាក់ បង្កើនសកម្មភាពការងារសិក្សាស្រាវជ្រាវ ចងក្រងរាល់ឯកសារប្រវត្តិសាស្ត្រយោធា  ឲ្យកាន់តែមានន័យខ្លឹម សារស៊ីជម្រៅ  ដើម្បីតម្កល់ទុក ជាឯកសារប្រវត្តិសាស្ត្ររបស់កងទ័ព ទុកដល់ក្មេងជំនាន់ក្រោយៗ បានសិក្សា ស្វែងយល់និងទទួលយកនូវបទពិសោធន៍ សម្រាប់បន្តវេនភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែរឹងមាំ ។  ជាមួយគ្នានោះដែរនាយ ទាហានទាំងអស់ក៍ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួម ពង្រឹងប្រៀបកាពារជាតិ ការពារអធិបតេយ្យ បូរណៈភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ៕

ក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការបើកប្រជុំបូក សរុបលទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅ អនុវត្តន៍ការងារឆមាសទី២

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ