ព័ត៌មាន

ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣
នាយកដ្ឋានព័ត៌មាន(៥)
317
1073 ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

ឯកឧត្តម អ៊ឹង ហឿន ត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ រួមនឹងឯកឧត្តម លោកជំទាវ ចំនួន ២៦រូបទៀត ជាសមាជិកក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ  នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្ត សៀមរាប ។

ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣


ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក៏បានធ្វើការបញ្ជាក់ នូវលទ្ធផលការងារសំខាន់ៗ ដែលបានសម្រេចបានរយៈពេលកន្លងមក ក្នុងអាណត្តិទី២ របស់ក្រុមប្រឹក្សា ខេត្ត រយៈពេល ៥ឆ្នាំ ។ តាមការអាននូវព្រះរាជក្រឹត្យរបស់ឯកឧត្ត ឈឹម កាន អគ្គនាយករង នៃអគ្គនាយក រដ្ឋបាលមូលដ្ឋាន  ស្តីពីការ ទទួលស្គាល់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដែលមាន២៧ អសនៈ រួមមាន មកពីគណបក្សប្រជាជនកម្ពុជា ២៦រូប និង គណបក្សរួបរួមជាតិ ១រូបផងដែរ ។ បន្ទាប់ពី គណៈអធិបតីធ្វើការប្រគល់នូវព្រះរាជក្រឹត្យ ទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ និង ការធ្វើ ចំណាប់អារម្មណ៍របស់ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ រួចមក  មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ដែលត្រូវបានតំណាង ប្រជាពលរដ្ឋ ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បានផ្តល់នូវសេចក្តីទុកចិត្ត បោះឆ្នោត ជ្រើសរើស ជាសមាជិកក្រុម ប្រឹក្សាខេត្ត អាណត្តិទី៣ ដើមី្បបន្តដឹកនាំខេត្ត និង បន្តអភិវឌ្ឍន៍ ឲ្យមានការីក ចម្រើន លើគ្រប់វិស័យបន្ថែមទៀត ។ សម្តេចពិជ័យសេនា ក៏ បានបន្តទៀតថា ទោះបីឯកឧត្តម លោកជំទាវ ដែលមានសមាសភាពមកពីគណបក្សនយោបាយផ្សេងគ្នាក៏ពិតមែន តែគោលការណ៍ ច្បាប់ក្រុមប្រឹក្សា គឺជាតំណាងឲ្យប្រជាពលរដ្ឋ ក្នុងការបម្រើនូវផលប្រយោជន៍ និង សេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋ មិនប្រកាន់និន្នាការ គណបក្សនយោបាយឡើយ ។

ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣


ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

ក្នុងនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសាទរ ផងដែរទៅសមិទ្ធផលស្នាដៃដែលខេត្ត សៀមរាប សម្រេចបានកន្លងមក សំខាន់លើការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សង្គម ជាហេតុធ្វើឲ្យកម្ពុជា មានការគាំទ្រពីសំណាក់មជ្ឈដ្ឋាន ជាតិ អន្តរជាតិ និង ដៃគូអភិវឌ្ឍន៍ ក៏ដូចអ្នកវិនិយោគនានា ដែលជាមូល ដ្ឋានធ្វើឲ្យជីវភាពរបស់ប្រជាជនមានភាពប្រសើរឡើង ។ សម្តេច ក៏បានធ្វើការវាយតម្លៃនៃ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ កន្លងមកនេះ គឺមានលក្ខណៈ សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា ហើយលទ្ធផល នៃការ បោះឆ្នោត ត្រូវបានទទួល ស្គាល់ពីគណបក្ស នយោបាយដែលបានចូលរួម ផងដែរ ។ សម្តេចពិជ័យ សេនា ក៏បានលើកផងដែរ ពីការកំណែ ទម្រង់តាម បែប វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៃកិច្ចដំណើរការរៀបចំ ដឹកនាំ គ្រប់គ្រង រដ្ឋបាល តាមបែបប្រជាធិបតេយ្យ ក្នុងគោលដៅលើកកម្ពស់ អភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន  ដើមី្ប ពង្រឹងការទទួលខុសត្រូវ និង គណនេយ្យភាពរបស់មន្ត្រីបុគ្គលិក ខែ្សបណ្តោយរបស់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយ ការបណ្តុះបណ្តាល និងកសាង សមត្ថភាពមន្ត្រីគ្រប់ថ្នាក់ អំពីការកំណែ ទម្រង់វិមជ្ឈការ វិសហមជ្ឈការ ក៏ត្រូវបានរៀបចំទាំងនៅថ្នាក់ ជាតិ និង ថ្នាក់ក្រោមជាតិ។ សម្តេចពិជ័យ សេនា ទៀ បាញ់ ក៏លើកឡើងនូវទិសដៅសំខាន់ៗ សម្រាប់ការ អនុវត្ត របស់ក្រុមប្រឹក្សាអាណត្តិទី៣ ក្នុងការបន្តការដឹកនាំរដ្ឋបាលរបស់ខ្លួន ឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ បន្ថែមទៀតព្រមទាំងបានគូស បញ្ជាក់ថា ក្នុងនាមជាតំណាងរាជ រដ្ឋាភិបាល ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិ បាល ក្រុមប្រឹក្សា និង គណៈអភិបាលខេត្ត ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវកិច្ចការ ឲ្យស្រប ច្បាប់ និង លិខិតបទដ្ឋាននានា ទាំងការផ្តល់សេវាសាធារណៈ ការបង្កាទប់ស្កាត់ និង បង្រ្កាបបទល្មើសនានាទៀតផង ។ សម្តេចក៏បាន លើកឡើងពីភារកិច្ចរបស់ក្រុមការងារថ្នាក់ជាតិ គឺដើមី្បរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈម នៅមូលដ្ឋាន ព្រមទាំងជម្រុញការផ្សព្វផ្សាយ ឲ្យបានទូលាយដល់ ប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពីកម្មវិធី នយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធ សាស្ត្រអភិវឌ្ឍន៍ជាតិ គោល នយោបាយ ឃុំ ភូមិមានសុវត្ថិភាព នយោបាយតាមវិស័យ ដោយផ្សាភ្ជាប់ជាមួយសភាពការណ៍នៅមូលដ្ឋាន ឲ្យបានជាប់ ជាប្រចាំ ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងថា ដើមី្បសម្រេច បានភារកិច្ចទាំង នេះ ត្រូវខិត ខំពង្រឹងស្មារតី សាមគ្គីឯកភាពផ្ទៃក្នុង ឲ្យបានល្អក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និង កងកម្លាំង សមត្ថកិច្ច ដើមី្បលើកកម្ពស់ការទទួលខុស ត្រូវ ភាពម្ចាស់ការ ក្នុងការបំពេញតួនាទីភារកិច្ច សំដៅអភិវឌ្ឍន៍ មូលដ្ឋាន ក្នុងការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច របស់ខ្លួន ព្រមទាំងផ្តាំផ្ញើ ដល់ ឯកឧត្តម លោកជំទាវ ជាសមាជិក ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ត្រូវយកចិត្ដទុកដាក់បំពេញភារកិច្ចដើម្បី ការពារផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ និង សម្រេចបាននូវសមិទ្ធផលថ្មីៗ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ នេះ ៕

ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ