ព័ត៌មាន

ឯកឧត្តម ទៀ វិញ គោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម សូ នី
នាយកដ្ឋានព័ត៌មាន(៥)
326
1072 ឯកឧត្តម ទៀ វិញ គោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម សូ នី

ដើម្បីចូលរួមរំលែកទុក្ខជាមួយនាយនាវី នាយនាវីរង និងពលនាវី ក្នុងបញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ព ជើងទឹក នៃកងយោធពលខេមរភូមិន្ទ ព្រទាំងលោកជំទាវ ជាភរិយានៃក្រុមគ្រួសារសព ឯកឧត្តម ឧត្តម នាវី ទោ សូ នី  នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩នេះ គណៈ​ប្រតិភូកងទ័ពជើងទឹកដឹក​នាំ​ដោយ ឯកឧត្តម​នាយ​ឧត្តម​​នាវី​ ទៀ វិញ  អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង ទឹកតំណាង​ដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន អញ្ជើញ​ ដាក់កម្រងផ្កា ​គោ​រព​វិញ្ញាណ​ក្ខ័ន្ធ  និងផ្តល់កិត្តិយសជាលើកចុងក្រោយ បំពាក់ឋានន្តរសក្តិ ថ្នាក់ ឧត្តមនាវីឯក  ជូនសព ​ឯកឧត្តម ​​ឧត្តម​នាវី​ទោ​ សូ នី  ជាកិច្ចបច្ឆាមរណៈ ។ ​សពឯកឧត្តម​​ឧត្តមនាវី​ឯក​ សូ នី  ជា មេបញ្ជាការរង បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ បាន​ទទួល មរណ​ភាពវេលាម៉ោង ៦ : ០០ នាទី នាព្រឹកថ្ងៃ អាទិត្យ ៧កើត ខែ ជេស្ឋ ត្រូវនឹងថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០១៩ ​ក្នុង​ជន្មាយុ ៥៩ ឆ្នាំ ដោយ​សាររោគាពាធ ។​ សព ឯកឧត្តម សូ នី ​ត្រូវបានក្រុមការងារកងទ័ពជើងទឹក និងគណកម្មាធិការរៀប​ចំបុណ្យ​សពថ្នាក់​ឧត្តមសេនីយ៍​​ ឧត្តមនាវី កងយោធពលខេមរភូមិន្ទ​ សហការ ជាមួយក្រុមគ្រួសារបាន តំកល់​ធ្វើបុណ្យ​ទក្ខិណា​នុប្ប​ទាន​ទៅតាម​​ប្រពៃណី​​​ព្រះពុទ្ធ​សាស​នាខ្មែរយើង និង​បែប​ពិធីការកងទ័ព​ ផ្ទះលេខ ៥ ស្ថិតក្នុងភូមិ ព្រៃព្រីងខាងជើង  សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ   រាជ​ធានីភ្នំពេញ ។ បន្ទាប់ពីប្រតិភូសាមីអង្គភាពដឹកនាំដោយឯកឧត្តមឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការ រងកងទ័ពជើងទឹក មេបញ្ជាការ បញ្ជាការដ្ឋានការពារកោះឆ្នេរ បានអញ្ជើញដាក់ កម្រងផ្កាគោរព វិញ្ញាណ ក្ខ័ន្ធរួចមក ​ប្រតិភូ​ គណៈ​កម្មការ​រៀប​​ ចំបុណ្យ​សព​ថ្នាក់​ឧត្តមសេនីយ៍ ឧត្តមនាវី ​​កងយោធពលខេមរ ភូមិន្ទ ដឹក​នាំដោយឯកឧត្តម​ ​​​ឧត្តម​សេ​នីយ៍​ឯក សៅ សារឿន  អគ្គនាយករង អគ្គនាយកដ្ឋាន យោធសេវា នាយក នាយកដ្ឋានកិច្ចការយោធា ស៊ីវិល ក្រសួងការពារជាតិ ប្រធាន​អនុ​គណកម្មការ រៀប​ចំបុណ្យ​សពបាន អញ្ជើញ​ដាក់កម្រងផ្កា និង​គោ​រព​វិញ្ញាណ​ក្ខ័ន្ធ ព្រម​ទាំង​បាន​នាំយកនូវ​​ ​ថវិកា​គោល​នយោបាយ របស់ក្រ​សួង​ការ​ពារ​ជាតិ​ចំនួន​ ជាង ៣១ លាន  រៀល ដើម្បីប្រគល់​ជូន​លោក​ជំទាវ ជាភរិយា តំណាងក្រុម គ្រួសារសព ឯកឧត្តម សូ នី  ដើម្បី​រៀបចំពិធី​បុណ្យទៅតាម​ប្រពៃ​ណី​​ព្រះពុទ្ធ​សាសនា​​និង​បែបពិធីការ​កងទ័ព។ហើយ សពឯកឧត្តម សូ នី នឹងប្រារព្ធពិធីដង្ហែរឆ្ពោះទៅបូជានៅឈាបណដ្ឋានវត្ត ជម្ពូវ័ន ស្ថិតក្នុង សង្កាត់ចោមចៅ រាជធានីភ្នំពេញ  នៅព្រឹកថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ នេះ ។

ឯកឧត្តម ទៀ វិញ គោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម សូ នី

ក្នុងនាម​សម្តេចពិជ័យសេនា  ឧប​នាយក​រដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តី ​ក្រសួង​ការពារជាតិ ឯកឧត្តម សៅ សារឿន បានបញ្ជាក់​ថា ​ថវិកា​ឧបត្ថម្ភ​សម្រាប់​ ពិធីបុណ្យ​សពនាពេលនេះ​គឺបាន​មកដោយ​គំនិត​ផ្តួចផ្តើមដ៏​ថ្លៃថ្លារបស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​​មន្រ្តី នៃព្រះរាជា​ណចក្រកម្ពុជា និង​ថ្នាក់ដឹក​នាំ ក្រសួង​ការ​ពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាល​សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធ បណ្ឌិត ​តែង​តែគិត​គូរ ​​និង​យកចិត្តទុកដាក់ខ្ពស់បំផុត​ចំពោះ​សុខ​ទុក្ខ​របស់នាយទាហាន នាយទា​ហានរង​ និងពល​ទា​ហាន​​ទាំង​អស់​ក្នុង​កង​​​យោធ​ពលខេមរភូមិន្ទ​ទោះ​ស្ថិត​​ក្នុងការគ្រប់គ្រងឬចូល​និវត្តន៍​​​​​ ហើយក៏​ដោយ​ ​ក៏រាជ​រដ្ឋាន​ភិបាលកម្ពុជា​តាមបី​បាច់​​ថែ​រក្សា​ជា​និច្ច ដើម្បីជា​ការ​លើក​ទឹកចិត្ត ដល់​ញាតិមិត្ត​នៃ​ក្រុម​គ្រួសារ​សព។មិនត្រឹមតែប៉ុណ្ណោះសម្តេចទាំងពីរនូវបានកសាងជុំរំជុំរកស្នាក់នៅ និងផ្ទះស្នាក់នៅជូនក្រុម គ្រួសារកងទ័ពនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ព្រមទាំងបានកសាងនូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធជូន យោធិនពិការបានចូលមករស់នៅក្នុងមជ្ឈមណ្ឌលសម្រាប់ជូនយោធិនពិការ ព្រមទាំងបងប្អូន គ្រួសារអតីត យុទ្ធជនយើងជាដើម ។ គ្រប់គណៈ​ប្រតិភូ​នា​នាចំណុះបញ្ជាការកងទ័ពជើងទឹក និងក្នុងកងយោធពលខេមរ ភូមិន្ទ ក៏បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធដោយបាន សំដែង​នូវ​សមានចិត្តចូលរួម​រំលែកទុក្ខជា​មួយ​លោជំទាវ នៃ ក្រុម​គ្រួ​សារ​សព​យ៉ាង​ក្រៀម​ក្រំនិង​សោក​ស្តាយ​ជាទីបំផុត​ចំពោះ​ការបាត់​បង់នូវ នាយទា​ហាន​ជាន់ខ្ពស់ ​មួយរូបនៅក្នុងបញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក ​ដែល​​កន្លងមក ក្នុងមួយជីវិត របស់ឯកឧត្តមបានបំពេញការ​ងារ​យ៉ាងសកម្មក្នុងការចូលរួមចំណែកបំរើបុព្វហេតុសុខសន្តិភាព ​និងភាពសុខ សាន្តជូន​​ប្រជាជននៅគ្រប់កាលៈទេសៈ។សូមឧទ្ទិសបួងសួង​ដល់ដួង​វិញ្ញាណ​ក្ខ័ន្ធ​នៃសព​ ឯកឧត្តម  សូ នី សូមបាន​ទៅ​កាន់​សុគតិភពគ្រប់ៗជាតិ​កុំបី​ឃ្លៀងឃ្លាតឡើយ ៕

ឯកឧត្តម ទៀ វិញ គោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម សូ នី ឯកឧត្តម ទៀ វិញ គោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម សូ នី


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ