ព័ត៌មាន

ជំនួបរវាងមេទ័ពជើងគោកម្ពុជា-សិង្ហបុរីបានធ្វើឡើងនៅ សាធារណរដ្ឋសិង្ហបុរីដើម្បីពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការនៃកងទ័ពនៃប្រទេសទាំងពីរ
នាយកដ្ឋានព័ត៌មាន(៥)
42
1071 ជំនួបរវាងមេទ័ពជើងគោកម្ពុជា-សិង្ហបុរីបានធ្វើឡើងនៅសាធារណរដ្ឋសិង្ហបុរីដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃកងទ័ពនៃប្រទេសទាំងពីរ

ជំនួបរវាងមេទ័ពជើងគោកម្ពុជា-សិង្ហបុរីបានធ្វើឡើងនៅសាធារណរដ្ឋសិង្ហបុរីដើម្បីពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការនៃកងទ័ពនៃប្រទេសទាំងពីរដោយគណៈប្រតិភូកងទ័ពជើងគោកកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោកកម្ពុជា និងភាគីសិង្ហបុរីដឹកនាំដោយឧត្តមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ (Goh Si Hou) មេបញ្ជាការ កងទ័ព ជើងគោក នៃសាធារណរដ្ឋសឹង្ហបុរី។

ជំនួបរវាងមេទ័ពជើងគោកម្ពុជា-សិង្ហបុរីបានធ្វើឡើងនៅសាធារណរដ្ឋសិង្ហបុរីដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃកងទ័ពនៃប្រទេសទាំងពីរ

ឧត្តមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ (Goh Si Hou) មេបញ្ជាការ កងទ័ពជើងគោក នៃសាធារណរដ្ឋ សឹង្ហបុរីបានលើក ឡើងថា លោកពិតជាមានសេចក្តីរីករាយដែលបានទទួលស្វាគមន៍ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងគណ ប្រតិភូកងទ័ពជើងគោកកម្ពុជា។ នេះជាការបង្ហាញឱ្យឃើញពីទំនាក់ទំនងល្អរវាងកងទ័ព ប្រជាជន និងរដ្ឋា ភិបាលនៃប្រទេសទាំងពីរ។ ឧត្តមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ ចាត់ទុកជំនួបនេះ ជាជំហានបន្តយ៉ាងសំខាន់ក្នុង ការកសាង និងពង្រឹងគុណភាព និងសមត្ថភាព ដល់កងទ័ពនៃប្រទេសទាំងពីរ ដើម្បីធានាឲ្យបានកិច្ចការ ពារសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង ជាពិសេសការពង្រឹងពង្រីកការរឹតចំណងសាមគ្គីភាព នឹងមិត្តភាព រវាងរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរ។

ជំនួបរវាងមេទ័ពជើងគោកម្ពុជា-សិង្ហបុរីបានធ្វើឡើងនៅសាធារណរដ្ឋសិង្ហបុរីដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃកងទ័ពនៃប្រទេសទាំងពីរ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោកកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមជាប្រទេសជាសមាជិកអាអស៊ានតែមួយ ភាគីទាំងពីរត្រូវ បន្តពង្រឹង និងការពង្រីកទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការល្អ លើការរក្សាសន្តិភាព ស្ថិរភាព ទាំង កំរិតទ្វេភាគី និងតំបន់។ មេបញ្ជាការ កងទ័ពជើងគោក បានថ្លែងអំណរគុណ កងទ័ពសិង្ហបុរីដែលបានជួយ កងទ័ពកម្ពុជាកន្លងមក។

ជំនួបរវាងមេទ័ពជើងគោកម្ពុជា-សិង្ហបុរីបានធ្វើឡើងនៅសាធារណរដ្ឋសិង្ហបុរីដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃកងទ័ពនៃប្រទេសទាំងពីរ



អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ