ព័ត៌មាន

ឯកឧត្តម បណ្ឌិត វីវៀន បាឡាគ្រីសស្នាន់(Vivian Balakrishnan) រដ្ឋមន្រ្តីក្រសួងការបរទេសនៃ សាធារណរដ្ឋសិង្ហបុរី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណប្រតិភូកងទ័ពជើងគោកកម្ពុជា
នាយកដ្ឋានព័ត៌មាន(៥)
71
1070 ឯកឧត្តម បណ្ឌិត វីវៀន បាឡាគ្រីសស្នាន់(Vivian Balakrishnan) រដ្ឋមន្រ្តីក្រសួងការបរទេសនៃ សាធារណរដ្ឋសិង្ហបុរី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណប្រតិភូកងទ័ពជើងគោកកម្ពុជា

(សិង្ហបុរី)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោកបានដឹកនាំប្រតិភូជាន់ខ្ពស់នៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ជួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយនិងឯកឧត្តម បណ្ឌិត វីវៀន បាឡាគ្រីសស្នាន់ (Vivian Balakrishnan) រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសឹង្ហបុរីនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។

ឯកឧត្តម បណ្ឌិត វីវៀន បាឡាគ្រីសស្នាន់(Vivian Balakrishnan) រដ្ឋមន្រ្តីក្រសួងការបរទេសនៃ សាធារណរដ្ឋសិង្ហបុរី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណប្រតិភូកងទ័ពជើងគោកកម្ពុជា

ក្នុងជំនួបនេះ ឯកឧត្តម បណ្ឌិត វីវៀន បាឡាគ្រីសស្នាន់ (Vivian Balakrishnan) បានសម្តែងការអបអរសាទរ ជូនចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់ បង្គាប់តែងតាំងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ឯកឧត្តម បានបន្តថា ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា ជាមិត្តចាស់និងមានការទំនាក់ទំនងដែលផ្តល់ផល ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ឯកឧត្តម បានបញ្ជាក់ថាប្រទេសទាំងពីរ ត្រូវតែសហការគ្នាទាំងក្នុងកំរិត ទ្វេភាគី និងក្នុងនាមសមាជិកអាស៊ានក្នុងការរក្សាសនិ្តសុខ និងស្ថិរភាពនៅក្នុងតំបន់។

ឯកឧត្តម បណ្ឌិត វីវៀន បាឡាគ្រីសស្នាន់(Vivian Balakrishnan) រដ្ឋមន្រ្តីក្រសួងការបរទេសនៃ សាធារណរដ្ឋសិង្ហបុរី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណប្រតិភូកងទ័ពជើងគោកកម្ពុជា

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគាំទ្រយោបល់របស់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការបរទេស នៃ សាធារណរដ្ឋសិង្ហបុរីដែលបានបញ្ជាក់ពីសារសំខាន់នៃកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងការរក្សា សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានបន្ថែមថា សហគមន៍ អាស៊ាន ត្រូវតែនៅជាធ្លុងមួយ ដើម្បីការអភិវឌ្ឍ ការរីកចម្រើន វិបុលភាព និងនិរន្តភាពក្នុងតំបន់។ ឧត្តមសេនីយ៍ឯក បន្តថាដំណើរទស្សនកិច្ចនេះ នឹងបន្តរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត។

ឯកឧត្តម បណ្ឌិត វីវៀន បាឡាគ្រីសស្នាន់(Vivian Balakrishnan) រដ្ឋមន្រ្តីក្រសួងការបរទេសនៃ សាធារណរដ្ឋសិង្ហបុរី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណប្រតិភូកងទ័ពជើងគោកកម្ពុជា


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ