ព័ត៌មាន

ពិធី​បូក​សរុប​លទ្ឌ​ផល​ការ​ងារ​យោធា​ឆ្នាំ​២០១៨ ​និង​ទិស​ដៅ​យោធា​ឆ្នាំ​២០១៩​ និង​បំពាក់​ឋានន្តរ​សក្កិ​ ជូន​យោធិន​ចំណុះ​ការិយាល័យ​ទី​៥​កង​ទ័ព​ជើង​គោក​
នាយកដ្ឋានព័ត៌មាន(៣)
79
1069 ពិធី​បូក​សរុប​លទ្ឌ​ផល​ការ​ងារ​យោធា​ឆ្នាំ​២០១៨ ​និង​ទិស​ដៅ​យោធា​ឆ្នាំ​២០១៩​ និង​បំពាក់​ឋានន្តរ​សក្កិ​ ជូន​យោធិន​ចំណុះ​ការិយាល័យ​ទី​៥​កង​ទ័ព​ជើង​គោក​

    យោធិន​ដែល​បាន​ទទួល​ការ​តម្លើង​ឋានន្តរ​សក្កិ​នា​ពេល​នេះ ​ជា​ការ​ផ្តល់​ទំនុក​ខ្ពស់​ពី​សំណាក់ ​រាជ​រដ្ឋាភិបាល ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការ​ដ្ឋាន​  នៃ​កង​យោធ​ពលខេម​ភូមិន្ទ ​និ​ង​មេ​បញ្ចាការ​កង​ទ័ព​ជើង​គោក ​ក្នុង​ភារកិច្ច​បម្រើ​ជាតិ ​មាតុភូមិ និង​ប្រជាជន។ នេះ​ជា​ប្រសាសន៏​របស់​ ឯកឧត្តម ​ឧត្តម​សេនីយ៏​ទោ ​ម៉ៅ ​ផល្លា​​នាយ​សេនា​ធិការ​រង​ និង​ជា​នាយ​ការិយាល័យ​ទី​៥ ​កង​ទ័ព​ជើង​គោក​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​ លទ្ធផល​ការ​ងារ​ឆ្នាំ ​២០១៨ ​និង ​ទិស​ដៅឆ្នាំ​២០១៩​ ​ និង​ បំពាក់​ឋានន្តរសក្តិ​  ជូន​ដល់​យោធិន​ចំណុះ​ការិយាល័យ​ទី៥​ កង​ទ័ពជើង​គោក ​នាថ្ងៃ​ទី១២​ ខែ​មិថុនា ​ឆ្នាំ២០១៩​​ នៅ​កង​ឯកភាព​សិល្បះ​យោធា​ភិរម្យ ​ការិយាល័យ​ទី​៥ កង​ទ័ពជើង​គោក ​ស្ថិត​នៅ​ខណ្ឌ​ទួលគោក ​រាជ​ធានីភ្នំពេញ។​ ​លោក​ឧត្តម​សេនីយ៏​ត្រី​ យឹម ​ឌឿន នា​យរ​រង​ការិយាល័យ​ទី​៥ ​កង​ទ័ព​ជើង​គោក ​

   បន្ទាប់​ពី ​លោក​ឧត្តម​សេនីយ៏​ត្រី​ យឹម ​ឌឿន នា​យរ​រង​ការិយាល័យ​ទី​៥ ​កង​ទ័ព​ជើង​គោក ​បាន​អាន​របាយ​ការណ៏​លទ្ធផល​ការងារ​ ដែល​នាយ​ទាហាន ​នាយ​ទាហាន​រង​ ​ពល​ទាហាន ​គ្រប់​បណ្តា​ផ្នែក ​គ្រ​ប់​ជំនាញ ​ចំណុះការិយាល័យ​ទី​៥​ កង​ទ័ព​ជើង​គោក ​សម្រេច​បាន​ក្នុង​ឆ្នាំ២០១៨ ​កន្លង​មក​  និង​ទិសដៅ​ដាក់​ចេញ​បន្ត​សម្រាប់ ឆ្នាំ២០១៩​ និង​ លោក​វរសេនីយ៏​ត្រី ​ថា ​សៅ​សុភ័ក្ត្រ ​បុគ្គលិក​ផ្នែ​លេខា​ធិការដ្ឋាន ​ការិយាល័យ​ទី៥​កង​ទ័ព​ជើង​គោក​បាន​អាន​អនុក្រិត្យ ​សេចក្តី​សម្រេច​របស់​ អគ្គបញ្ជាការដ្ឋាន ​នៃកង​យោធ​ពល​ខេមរ​ភូមិន្ទ ​ស្តីពី​ការ​តម្លើឋាន​ន្តរសក្តិ​ជូន​យោធិនរួច​មក​ ឯកឧត្តម ម៉ៅ ផល្លា ក៏​បាន​អញ្ជើញ​ផ្តល់​កិត្តិយស​បំពាក់​ស​ក្តិ​ ជូន​ដល់យោធិន​ជា​បន្ត​បន្ទាប់​ ដែល​ក្នុ​ងនោះ​រួម​មាន ​ថ្នាក់​វរសេនីយ៏​ត្រី​ ចំនួន ​០១​ រូប​​ ថ្នាក់​អនុសេនីយ៏​ឯក​ ចំនួន​ ១​រូប ​អនុសេនីយ៏​ទោ​ចំនួន ​១០​រូប ​ថ្នាក់​អនុសេនីយ៏ត្រី​ចំនួន ​០៣​រូប​​ និងថ្នាក់​នាយសំណង់​ចំនួន ​០៤រូប។ឯកឧត្តម ​ឧត្តម​សេនីយ៏​ទោ ​ម៉ៅ ​ផល្លា​​នាយ​សេនា​ធិការ​រង​ និង​ជា​នាយ​ការិយាល័យ​ទី​៥ ​កង​ទ័ព​ជើង​គោក​ 

    អញ្ជើញ​មាន​ប្រសាសន៏​នៅ​ក្នុង​ឱកាស​នោះ​ ឯកឧត្តម ម៉ៅ ផល្លា បាន​ធ្វើការកោត​សសើរ ​និងវាយ​តំលៃ​ខ្ពស់ចំពោះការ​ខិត​ខំប្រឹងប្រែ​ងយក​អស់​កម្លាំ​ង​កាយ កម្លាំងចិត្ត និងស្មារតី របស់យោ​ធិន​ទាំង​អស់​ដោយ​មិនគិតពីការ​នឿយ​ហត់​ ក្នុងការ​បំពេញ​រាល់​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ ​ដែលថ្នា​ក់លើ​ប្រគល់​ជូន​ប្រកប​ដោយ​ជោគ​ជ័យ​នាពេល​កន្លង​មក​។ ឯកឧត្តម ម៉ៅ ផល្លា ក៏បានសំដែង​នូវ​ការ​អបអរសាទរ​ចំពោះ​នាយ​ទាហាន ​នាយ​ទាហាន​រងទាំង​អស់​ ដែលទើប​បាន​ទទួល​ការ​តម្លើង និង​បំពាក់​ឋានន្តរ​សក្កិ​នា​ពេល​នេះ។​ ឯកឧត្តម​ បាន​គូស​បញ្ជាក់​ពី​សភាព​ការណ៏​ជុំវិញ​ពិភព​លោក​ ដែល​កំពុង​មាន​ការ​វិវត្តន៏​ជា​រៀង​រាល់​ថ្ងៃ​ គួរ​ឲ្យ​កត់​សម្គាល់​ ដូច​ជា​បញ្ហា​កំពុងក្តៅ​គគុក​ ដែល​ពិភព​លោក​កំពុង​មាន​ការ​ព្រួយ​បារម្មណ៏​ គឺ​សង្ក្រា​មពាណិជ្ជ​កម្ម ​រវាង​ចិន និង​សហរដ្ឋ​អារិក ​សង្រ្គាម​ដណ្តើមភូ​មិសាស្ត្រន​យោបាយ ​និងកា​រ​​រត់​ប្រណាំង​គ្រឿង​សព្វា​វុធ​ជាដើ​ម។​ ដោយ​ឡែក​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​កំពុង​ទទួល​រង​គ្រោះ​ដោយ​បដិវត្តន៏​ពណ៍​ និង​កា​រលូក​ដៃរ​ពី​សំណាក់​ប្រទេស​មហា​អំណាច​ បាន​បង្ក​ជា​ភ្លើង​សង្គ្រា​ម និង​ក្លាយ​ជា​ទីលាន​សាក​ល្បង​សព្វា​វុធ​ទំនើបៗ​ របស់​ប្រទេស​មហា​អំណាច​ទាំង​នោះ ​ហើយ​បាន​បង្ក​វិនាស​កម្ម​សម្លាប់​អាយុ​ជីវិត​ ប្រជា​ពល​រដ្ឋ​ស្លូត​ត្រង់​ និង​គ្មាន​ដំ​ណោះស្រាយ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នោះ​បាន​ឡើយ ​។ ឯកឧត្តម ម៉ៅ ផល្លា បាន​បន្ត​ទៀត​ថា​៖ ជា​ភ័ព្វ​សំណាង​យើង​បាន​រស់នៅ​ក្រោម​ដំបូល​សន្តិភាព​ ស្ថេរភាព ​ប្រជា​ពល​រដ្ឋ មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ ​មាន​លទ្ធិ​ប្រជាធិប​តេយ្យ​ ប្រទេស​ជាតិ​មាន​ការ ​អភិវឌ្ឍន៏ ​និងកា​រ​កសាង​ហេដ្ឋា​រចនា​សម្ព័ន​លើ​គ្រប់ ​វិស័យ​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ ​ទៅ​មួយ​ថ្ងៃ​ ។​ ទាំង​អស់​នេះ​ បាន​មក​ពី​ការ​ដឹក​នាំ​ប្រក​បដោយ​គតិ​បណ្ឌិត ​ត្រឹម​ត្រូវ​ និង​ឈ្លាស​វៃរ​បស់ ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ប្រទេស​ជាតិ​បាន​បញ្ចប់​សង្គ្រា​មទាំង​ស្រុង ​និង​បាន​បញ្ចប់​ជា​ស្ថារពរ​នូវ​អង្កការ​ចាត់​តាំង​របស់​ពួក​ខ្មែរ​ក្រហម ​ក្រោម​នយោ​បាយ ​ឈ្នះ ឈ្នះ ​បាន​នាំ​មក​នូវ​សន្តិភាព​ពេញ​ទូទាំងផ្ទៃ​ប្រទេស​។ ​ឯកឧត្តម ម៉ៅ ផល្លា ក៏​បាន​រំលឹក​ដល់​នាយ​ទាហាន ​នាយ​ទាហានរ​ង​ទាំងអ​ស់​ត្រូវ​ជៀស​វាង​ឲ្យ​បាន​ប្រការ ​អសកម្ម ​ត្រូវ​បន្ត​រួមគ្នា ​ការពារជា​តិ សា​សនា ​ព្រះ​មហាក្សត្រ​ ការពារ​រាជ​រដ្ឋាភិបាល ​ស្រប​ច្បាប់​ដែល​កើត​ឡើង ​ពីការ​ផ្តល់​ទំនុកចិត្ត​របស់​ប្រជាពល​រដ្ឋ​ បន្ត​អនុវត្ត​អនុសាសន៏​ទាំង​ ១០​ ចំនុច ​អភិក្រម​៥​ បាវចនា ​២​ របស់​សម្តេច​តេជោ ​ហ៊ុន ​សែន ​អោយបាន​ម៉ឺង​ម៉ាត់ ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ