ព័ត៌មាន

ឯ.ឧ ​ជៀង​ អំ​ ផ្សព្វ​ផ្សាយ​អប់រំ​ចិត្ត​សាស្ត្រ​ នៅ​កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១​
នាយកដ្ឋានព័ត៌មាន(៣)
76
1068 ឯ.ឧ ​ជៀង​ អំ​ ផ្សព្វ​ផ្សាយ​អប់រំ​ចិត្ត​សាស្ត្រ​ នៅ​កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១​

      នៅ​ទីបញ្ជាការ​ដ្ឋាន​កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១​ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ឯ.ឧ នាយឧត្តមសេនីយ៏​ ជៀង​ អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ បាន អញ្ជើញធ្វើបឋកថា ស្តីអំពីទិវា ចងចាំដំណើរឆ្ពោះទៅការផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៏ ​ប៉ុល ពត និង​ផ្សព្វ​ផ្សាយ​ការ​ងារ ​អប់រំ​ចិត្ត​សាស្ត្រ ព្រម​ទាំង​តួនាទីនិង​ភារកិច្ច​ខ.ភ.ម​ ជូនដល់ នាយ.ពល ទាហាន ដែលចំណុះឲ្យ ទីបញ្ជាការដ្ឋាន​កង​ពល​តូច​ទ័ព​ពិសេសឆ័ត្រ​យោង​៩១១។  លោក​ឧត្តម​សេនីយ៍​ត្រី​ មួន ​សា​ម៉េត ​មេបញ្ជាការ​រង​កងព​ល​តូចទ័ព​ពិសេស​ឆ័ត្រយោង​៩១១​ 

       លោក​ឧត្តម​សេនីយ៍​ត្រី​ មួន ​សា​ម៉េត ​មេបញ្ជាការ​រង​កងព​ល​តូចទ័ព​ពិសេស​ឆ័ត្រយោង​៩១១​ បាន​ថ្លែងសុន្ទរក​ថា ​ស្វាគមន៏​ចំពោះគណៈ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​ ដែល​បាន​ឆ្លៀត​ឱកាស​ដ៏​មមាញឹក ចុះមកសំណេះ សំណាល និង​បានធ្វើការ​ផ្សព្វ​ផ្សាយ​សភាព​ការណ៏​ថ្មីៗ​ និង​អប់រំ​ចិត្ត​សាស្ត្រ​ក្នុង​ពេល​នេះ។​ ឆ្លៀត​ឱកាស​នោះផង​ដែរ​ ​លោក​ឧត្តម​សេនីយ៍​ត្រី​ ក៏​បាន​លើក​អំពី​ស្នាដៃ​របស់​កង​ពល​​​ ដែល​បាន​អនុវត្ត​ភារ​កិច្ច​​អស់​​រយៈ​ពេល ​១ ឆមាស​ ឆ្នាំ ​២០១៩ ​អង្គភាព​ទ័ព​ពិសេស ឆ័ត្រយោង​ជា​អង្គភាព មានភារកិច្ច ការពារព្រំដែន , ការងារហ្វឹកហ្វឺន, ការងារកសាង អង្គភាពបង្កបង្កើនផល .ចិញ្ចឹមសត្វ និង ការងារអប់រំ ចិត្តសាស្ត្រជាដើម ។ ឯ.ឧ នាយឧត្តមសេនីយ៏​ ជៀង​ អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ 

     មាន​ប្រសាសន៏​ទៅកាន់​នាយ.ពលទាហានក្នុង​ឱកាស​នោះ ឯ.ឧ ជៀង អំ បាន​តាង​នាម​រាជ​រដ្ឋាភិបាល​ និងថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ​,អគ្គមេបញ្ជាការ​ នៃខ.ភ.ម បានធ្វើការ កោតសរសើ​រ​ និង​វាយ​តំលៃ​ខ្ពស់​ចំពោះការខិត​ខំ​ប្រឹងប្រែង​បំពេញ​ការងារ​ជា​ប្រវត្តិ​សាស្រ្ត​ក្នុង​ភារកិច្ច ​បំរើជាតិ កសាង​អង្គភាព,​ហ្វឹក​ហ្វឺន​កំលាំង​ព្រមទាំង​បាន​ចូល​រួម​ជា​មួយ​រាជរដ្ឋាភិបាល​ក្នុ​ងការ​កសាង​ និងអភិវឌ្ឍ​ប្រទេស​ឱ្យមាន​ការ​រីក​ចំរើន ​របស់​នាយ.ពលទាហាន​ក្នុង​កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង ​៩១១ ​យើង​នៅ​ទីនេះ​កន្លង​មក ។ ឯ.ឧ​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ជូន​ដល់​ នាយ ​និង ពលទាហាន ទាំងអស់នូវការ រំលឹកអំពី​ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះទៅ​ការ​ផ្ដួលរំលំ​របបប្រល័យ​ពូជ​សាសន៍​ប៉ុលពត ​ដែល​ឆ្នាំ​នេះជា​​ខួប​លើក​ទី ​៤២ ​ឆ្នាំ ​នៃ​ទិវា​ចង​ចាំដំ​ណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំរបបប្រល័យ​ពូជសាសន៏ ​ប៉ុល ពត​ ថ្ងៃទី​ ២០​ មិថុនា ​១៩៧៧, ​ថ្ងៃទី ២០ មិថុនា ២០១៩។ ឯកឧត្តម ​បាន​បញ្ជាក់​ឲ្យ ​ដឹង​ថា​៖​ នេះ​ជា​ទិវា​ចង​ចាំនូ​វ​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​នេះ ​ហើយ​ក៏​ជា​ចំ​ណុចចាប់​ផ្ដើម​នៃ ​ការ​ដឹក​នាំ ​របស់វីរៈកុលបុត្រ​ខ្មែរ​មួយ​រូប​គឺ​សម​មិត្ត​ ហ៊ុន សែន ដែលបាន​យក​ជីវិត​​ធ្វើ​ជា​ដើម​ទុន​ ដើម្បី​រំដោះ និ​ង ​សង្គ្រោះ​ប្រទេស​ជាតិ​ អោយ​រួច​ផុត​ពី​របប​ប៉ុលពត ​ដ៏​យង់​ឃ្នង​​រហូត​ឈាន​​​ទៅសម្រេច​បាន​ នូវ​សមិទ្ធិ​ ផលធំៗ​ និង​អ្វីគ្រប់​យ៉ាងដែល​ប្រទេស​​ជាតិ និង​ប្រជាជន​​ទទួល​បាន​ដូច​បច្ចុប្បន្ន​នេះ​។​ សមិទ្ធផល​ដ៏​ធំ​ធេង ​ជា​ប្រវត្តិសាស្រ្ត​ ខាងលើ​នេះបាន​ត​ភ្ជាប់​​​ទៅ​​រក​​​សមិទ្ធ​ផលជា​ប្រវត្តិសាស្ត្រនៃទិវាជ័យ​ជម្នះ​ ៧ មករា ១៩៧៩ ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​​គាំទ្រ​ពី​​មិត្ត​បរទេស​ជិតខាង​ គឺកងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ​និង ​ដំណាក់កាល​នៃ​ការ​តស៊ូ​រ៉ាប់រង​​ភារកិច្ច​ដោយ​​កម្ពុជា​ខ្លួន​​ឯ​ង​ក្នុង​ដំណាក់​កាល​ការ​ដក​កង​ទ័ព​ស្ម័គ្រ​ចិត្ត​ វៀត​ណាម ​និង​មានការ​ ការ​វិវត្តន៍​ នៃ​​សភាព​ការណ៍​ជាប​ន្តបន្ទាប់ ​និង​ដំណាក់​កាល​នៃ​ការ​អនុវត្ត ​កិច្ច​ ព្រម​ព្រៀង​ប៉ារីសពីឆ្នាំ ​១៩៩១ ដំណាក់​កាល​ នៃ​ការ​បង្រួប​បង្រួម​ជាតិ​ក្រោយ​ការ​បោះ​ឆ្នោត ​នីតិកាលទី ១ ​នៃ​រដ្ឋសភា​ឆ្នាំ១៩៩៣ ​និង​ការ​ វិវត្តន៍នៃ​សភាព​ការណ៍​ជា​បន្ត​បន្ទាប់​រហូតដល់​ព្រឹត្តិ​ការណ៍​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ ​២០១៣។​ ​ជា​ពិសេស ​ការ​បើក​ឡើង​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ ក្រោយ​ពី​ការ​ទប់ស្កាត់​បាន ​និង ​វាយឱ្យ​បរាជ័យ​នៅ​ចល​នាដិវត្ត​ពណ៌​នៅ​កម្ពុជា​។ 

    ឯ.ឧ ជៀង អំ បាន​បញ្ជាក់​ទៀត​ថា៖ តួនាទី​ស្នូល​របស់​ខ.ភ.ម ​គឺ​មាន​ភារកិច្ច ការពារជាតិ,​សាសនា,​ព្រះ​មហាក្សត្រ​ និង​ការ​ពារ​បូរណភាព​ទឹក​ដី,​ពង្រឹង​ខឿន​ការពារ​ជាតិ​, សហការ​ជា​មួយស្ថាប័ន​នានា​ ដើម្បី​ចូល​រួម​អភិវឌ្ឍន៏​ប្រទេស​កាត់​បន្ថយ​ភាព​ក្រីក្រ​រប​ស់ប្រជាពល​រដ្ឋ​, បង្កើន​កិច្ច​សហប្រតិបត្តិការ​អន្តរ​ជាតិ​។​​ ខ.ភ. ម ​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​កែ​ទម្រង់​ឲ្យ​ទៅ​ជា​កំលាំង​ការ​ពារ​ជាតិ​ដ៏​រឹង​ មាំ,មាន ​វិន័យ​ម៉ឺងម៉ាត់ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ តាម​រយៈ​ការ ហ្វឹកហ្វឺនបណ្ដុះ បណ្តាល​ធន​ធាន​មនុស្ស​ជាប្រចាំ​ ដើម្បី​ពង្រឹង​សមត្ថភាព​ការ​ពារ​ព្រំដែន,​ទប់​ស្កាត់​ និង​បង្ក្រា​បឧក្រឹដ្ឋ​ឆ្លង​ដែន​ និង​ប្រឆាំង​អំពើ​ភេរវកម្ម​នានា។​ ជា​ចុង​ក្រោយ​ឯ.ឧ​បាន​ជំរុញ​ និង​លើក​ទឹក ​ចិត្ត​ដល់​នាយ​ និង​ពល​ទាហាន​ទាំង​អស់​ឲ្យ​បន្ត​ចូលរួ​ម ​ថែរក្សា​ពង្រឹង​សន្តិសុខ​ សុវត្ថិភាព​ របៀប​រៀប​រយ​​សណ្តាប់​ធ្នាប់​សាធារណៈ​ រួម​ចំណែក​កសាង​ភូមិ​ឃុំ​មាន​សុវត្ថិភាព។​ បន្ត​ជម្រុញ​លើក​កម្ពស់​ការងារ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​ បំប៉ន​ជំនាញ ​ផ្សេងៗ​ និង​បង្កើន​ ការ​យក​ចិត្ត​ទុក​ដាក់​បំផុត​លើ​ការងារ​សតិ​អារម្មណ៍​ និង​អប់រំ​ចិត្ត​សាស្ត្រ​ផ្សព្វ​ផ្សា​យច្បាប់​ និង​បទ​ដ្ឋាន ​គតិ​យុត្ត​នានា។​ ​ជម្រុញកា​រងា​រ​បង្ក​បង្កើន​ផ​ល របស់​បណ្តាកង​ឯកភាព​ ដើម្បី​បំពេញការ ​ហូប​ចុកលើក​ កម្ពស់​ជីវភាព​រស់​នៅរ​បស់​កង​ទ័ព​ និង​គិតគូពី​សុខមាលភាព​របស់​កង​ទ័ព​ឲ្យ​បាន​ល្អ​។ ការ​ចូល​រួម​អនុវត្ត​នូវ​ប្រពៃណីល្អ និ​​ងគោរព​លក្ខន្ដិកៈ​របស់​ខ្លួន​ជា​ខ.ភ.ម​ ឲ្យ​បាន​ខ្ជាប់ខ្ជួន ​បន្ថែម​ទៀត​ និង​ត្រូវ​ចេះ​ថែ​​រក្សា​ សម្ភារៈ យោធបិក្ខា​គ្រឿង​បំពាក់ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ