ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បា្ញញ់ ​គោរព​វិញ្ញាណក្ខ័ន្ធ​សព​ ឯកឧត្តម​ ដុម ​ហាក់ ​ ១១.០៦.១៩​
នាយកដ្ឋានព័ត៌មាន(៣)
44
1067 សម្តេច​ពិជ័យ​សេនា ​ទៀ ​បា្ញញ់ ​គោរព​វិញ្ញាណក្ខ័ន្ធ​សព​ ឯកឧត្តម​ ដុម ​ហាក់ ​ ១១.០៦.១៩​

     ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​លោកជំ​ទាវ ជា គន្ធា ជាភរិយា និងក្រុមគ្រួសារសព ​ឯកឧត្តម នាយឧត្តម​សេនីយ៍ ដុម ហាក់ នារសៀលថ្ងៃទី ១១ ខែ មិថុនា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ព្រមទាំង នាយទាហាន​ជាន់​ខ្ពស់​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ​ ជា​ច្រើន​រូបទៀត​ បាន​អញ្ជើញ ដាក់​កម្រង​ផ្កា ​គោរពវិញ្ញាណ​ក្ខ័ន្ធ សព​ ឯកឧត្តម ដុម ហាក់ ព្រមទាំង​បាន​សំដែង​នូវ​សមាន​ចិត្តចូល​រួម​រំលែក​មរណទុក្ខ​យ៉ាងក្រៀម​ក្រម​ជា​មួយ​គ្រួសារ​សព​ នាពេល​នេះ​ផង​ដែរ​។

   ​ សូមបញ្ជាក់​ថា​៖ ឯកឧត្តម ​នាយ​ឧត្តម​​សេនីយ៍ ​ដុម ​ហាក់ ​ជាអ​នុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ ​ដែល​​បាន​ទទួល​មរណៈភាព​​វេលា​ម៉ោង ១១.២៧ នាទី ព្រឹក ថ្ងៃ ៨ ខែ មិថុនា ឆ្នាំ ២០១៩ ក្នុង​ជម្មាយុ ៧៤ ឆ្នាំ​ ដោយ​រោគាពាធ។ សពនេះ ត្រូវបាន​ក្រុម​គ្រួសារ សហការ​ជា​មួយ​គណ​កម្មការ​រៀប​ចំ​បុណ្យ​សព​ថ្នាក់​ឧត្តមសេនីយ៍ ​ឧត្តមនាវី ក្រសួងការពារជាតិ បានរៀបចំតំកល់ធ្វើបុណ្យ ទៅតាមប្រពៃ​ណីសាស​នា​ និងបែបពិធិការកងទ័ព នៅគេហដ្ឋានលេខ GA ៤ បុរីអ័រគីដេ សង្កាត់ អូរបែកក្អម រាជធានីភ្នំពេញ ។ ​ហើយសព​ឯកឧត្តម ដុម ហាក់ និងប្រារព្ធ​ពិធី​ដង្ហែ​ឆ្ពោះ​ទៅ​កាន់​ទី​បញ្ចុះ​សព​នៅភូមិ​ពងទឹក ​សង្កាត់​ពងទឹក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១២ ខែ មិថុនា នេះ។ 

    ក្នុ​ង​ឱកាស​នោះស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​​សំដែង​នូវ​សមាន​ចិត្ត​ចូល​រួម​​រំលែក​ទុក្ខ​ជា​​មួយ​លោកជំទាវ ជា គន្ធា ជាភរិយា នៃក្រុមគ្រួសារ​សព​ ​យ៉ា​ង​ក្រៀម​ក្រំ​ និង​សោក​ស្តាយ​ជា​ទីបំផុត​ ចំពោះការ​បាត់​​ប​ង់នូវឧត្តម​ស្វាមី ជាឪពុក ជាជីតា និង​នាយ​ទាហាន​ជាន់​ខ្ពស់​ក្នុង​ក្រសួង​ការពារ​ជាតិ​មួយ​រូប ដែ​ល​ក្នុង​មួយ​ជីវិតរបស់​ឯកឧត្តម​បាន​ចូល​រួម​ចំ​ណែក​យ៉ាង​សកម្ម​ ក្នុង​ការ​បំរើ​បុព្វ​ហេតុនូវ​សុខ​សន្តិភាព​ និង​ភាព​សុខ​សាន្ត​ជូនប្រជាជន​កម្ពុជា​នូវ​គ្រប់​កាលៈ​ទេសៈ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ