នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ ព្រឹកថៃ្ងទី១០ ខែ មិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ មានប្រជុំបូក សរុប ការងារ យោធា សន្តិសុខ ប្រចាំ ខែ ឧសភា នឹង ផែនការ ការងារ យោធា សន្តិសុខ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតក្រោម អធិបតីភាព របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក. សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នឹង បានអញ្ជើញ ចូលរួម ផងដែរ មាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាន់.សាមន្ថា នាយរងសេនាធិការចម្រុះអគ្គបញ្ជាការ ប្រចាំទិសយោធភូមិភាគទី៥ . ឯកឧត្តម អនុប្រធានក្រុម ការងារ ស្រាវជ្រាវ យុទ្ធសាស្រ្ត យោធា អគ្គមេបញ្ជាការ . ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោកប្រចាំទិស . មេបញ្ជាការ មេបញ្ជាការរងកងពលតូច តំបន់ប្រតិបត្តិការសឹករងខេត្ត សេនាធិការរង នឹង នាយទាហាន សរុប ៨១ នាក់ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក. សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាន់.សាមន្ថា នាយរងសេនាធិការចម្រុះអគ្គបញ្ជាការ ប្រចាំទិសយោធភូមិភាគទី៥
ក្នុង របាយការណ៍ ការងារ ប្រចាំ ខែ ឧសភា នឹង ទិសដៅ បន្ត ខែ មិថុនា ឆ្នាំ ២០១៩ ដែល អាន ដោយ លោកឧត្តមសេនីយ៍ត្រី មូល. សុភី នាយរងសេនាធិការយោធភូមិភាគទី៥ បានអោយដឹងថា. ការងារ ដឹកនាំ សម្រាប់ យោធភូមិភាគទី៥ បានដំណើការ ជាជំហានៗ នឹង អនុវត្តន៍ ស្របតាម ទិសដៅ របស់ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ បញ្ជាការដ្ឋានកងទព័ជើងេគាក បានដាក់ចេញ .ដោយឡែក ការងារ កសាងពង្រឹង កំលាំង យោធភូមិភាគ ទី៥ បានបញ្ជូនសំណើសុំតម្លើង ឋានន្តរសក្តិ នាយទាហានរង ចូលទ័ព ក្នុង ឆ្នាំ១៩៩០ ចុះ ចំនួន៤៣០នាក់ ទទួលសេច ក្តីសម្រេចតម្លើង ឋានន្តរសក្តិ នឹង តែងតាំង ផ្លាស់ប្តូរ មុខងារ នាយទាហាន ចំនួន ១២០ នាក់ . លើការងារ ធ្វើទស្សន កិច្ចសឹក្សា ថ្នាក់ វរសេនាតូច. កងអនុសេនាធំ នឹង ថ្នាក់ប្រហាក់ប្រហែលបាន០៣ អង្គភាព. ក្នុង ភូមិសាស្រ្ត តំបន់១ តំបន់ ២ តំបន់៣ . ដោយឡែក ការងារ ហ្វឹកហ្វឺន វគ្គ ហ្វឹកហ្វឺនតាមផែនការឆ្នាំ ( កញ្ចប់ថវិកា ) ចំនួន០៤ វគ្ក សិក្ខាកាម ៤០០ នាក់ ហ្វឹកហ្វឺន តាមផែនការ ថវិកាខ្សែ បណ្តោយជំនាញ ០៥ វគ្គ សិក្ខាកាម ២៥០ នាក់ . ហ្វឹកហ្វឺន នៅ នឹង អង្គភាព ១០ វគ្គ សិក្ខកាម ៧០៥ នាក់ .ហ្វឹកហ្វឹនបាញ់គ្រាប់ពិត០១ លើក សិក្ខាកាម១០០នាក់ .ហ្វឹកហ្វឹនក្រៅប្រពន្ឋ័ ០៣លើក សិក្ខាកាម៦៣៦ នាក់. បន្តហ្វឹកហ្វឹន ២១ វគ្គ សិក្ខាកាម ១៧៥៥ នាក់ . ការងារ អប់រំចិត្តសាស្រ្ត . អប់រំនយោបាយ សតិអារម្មណ៍ ដល់ យោធិន ៤២០លើក ចូលរួមស្តាប់ ៣៧៣៧៤ នាក់. អប់រំគ្រប់រូបភាពបាន ១៣២លើក ចូលរួមស្តាប់១៣៥៦៦នាក់ ផ្សព្វផ្សាយ គ្រប់រូបភាព ២៨៨ លើក ចូលរួមស្តាប់ ២៣៨០៨ នាក់ នឹង ផ្សព្វផ្សាយ សភាពការណ៍ថ្មី ៗ របស់ ជាតិ បទ ដ្ឋាន គតិយុត្តិ នានា បានជាប្រចាំ នឹង ការងារ អតីត យុទ្ឋជន បានប្រគល់ផ្ទះ ចំនួន ០៥ ខ្នង ដែល ជា អំណោយ របស់សម្តេចតេជោ ជូន អតីតយុទ្ខជន ស្ថិត ក្នុង ស្រុកចំនួន ៣ មានស្រុកកំររៀង . ភ្នំព្រឹក នឹង ក្រុងបាត់ដំបង .ជាមួយនោះដែរ ថ្នាក់ដឹកនាំ គ្រប់ កងឯកភាព បានចូលរួម មតិយោបល លើកឡើង រាល់ ចំណុច ខ្លាំង ខ្សោយ នឹង ការ វិវឌ្ឍន៍ រីកចំរើន របស់ អង្គភាព ដើម្បីធ្វើជា បទពិសោធន៍ អនុវត្តន៍ សម្រាប់ ខែ បន្ត ទទួល បានលទ្ធផលល្អ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក. សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥
មានប្រសាសន៍ សំណេះ សំណាល បូកសរុប លទ្ធផល ខែ ឧសភា ទិសដៅ ខែ មិថុនា ឆ្នាំ ២០១៩ . ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក.សំអូន បានធ្វើការ ឯកភាព ទៅលើ របាយការណ៍ប្រចាំ ខែ នឹង បានផ្តល់ ឱវាទមួយចំនួន ជាគន្លិះ ជោគជយ័ នៃ ការងារ បំពេញភារ កិច្ច ចំពោះមុខ របស់ កងយោធពលខេមរ ភូមិន្ទ នាពេលបច្ចុប្បន្ន . ព្រមទាំងបាន សម្តែង ការកោត សរសើរ នឹង វាយតម្លៃខ្ពស់. ចំពោះ ការខិតខំ ប្រឹងប្រែង កន្លងមក របស់ កងឯកភាព និមួយៗ ដែល ជា ភារកិច្ចចម្បង នឹង គោរព អោយ បាន ម៉ឺងម៉ាត់ នឹង មាន ប្រសិទ្ធភាព តាម អនុសាសន៍ របស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន.សែន ក៏ ដូចជា បទបញ្ជា របស់ ក្រសួងការពារជាតិ . អគ្គមេបញ្ជាការ . បញ្ជាការដ្ឋានកងទព័ជើងគោក បានដាក់ចេញ ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា កងយោធពលខេមរភូមិន្ទ ត្រូវប្រកាន់ភ្ជាប់ នូវ ជំហរ ដាច់ខាត នឹង ចូលរួម យ៉ាងសកម្ម បង្កើន ការប្តេជ្ញាចិត្ត អនុវត្តន៍ រាល់ បទបញ្ជា របស់ រាជរដ្ឋាភិបាល ការពារជាតិ សាសនា ព្រះមហាក្សត្រ . ឯកឧត្តម បានជុំរុញ ដល់ ថ្នាក់ ដឹកនាំ គ្រប់បណ្តាល កងឯកភាព ត្រូវ បន្ត ការធ្វើទស្សនសឹក្សា ពង្រឹង អង្គភាព រឹងមាំ លើ គ្រប់វិស័យ ដើម្បី រួមចំណែក លើការងារ ចលនាប្រឡងប្រណាំង ពិសេស ការងារ គ្រប់គ្រង កំលាំងទ័ព លើវិស័យ ការពារជាតិ ការធានា ជីវភាព ហូប ចុក ប្រចាំថ្ងៃ អោយ បានសមរម្យ នឹង ស្របតាម គោលនយោបាយ របស់ រាជរដ្ឋាភិបាល អណត្តិទី៦ ក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន.សែន នាយករដ្ឋមន្រី្ត នៃ ព្រះរាជាណាចក្រកម្ពុជា .ឯកឧត្តម ឯក.សំអូន បានជំរុញ ដល់ឯកឧត្តម អស់លោក នាយទាហាន .ថ្នាក់ដឹកនាំ គ្រប់កង ឯកភាព ត្រៀមកម្លាំង សហការណ៍ ចុះជួយ ប្រជាពលរដ្ឋ ជួបគ្រោះលំបាក ផ្សេងៗ នឹង រក្សាភាពសាមគ្គីផ្ទៃ ក្នុង អោយ បានល្អ .អនុវត្តន៍ នូវ អនុសាសន៍ ទាំង០៦ ចំណុច របស់ រាជរដ្ឋាភិបាល បន្ត និរន្តរភាព ក៏សាង ពង្រឹង កងឯកភាព គ្រប់វិសយ័ លើ ៤ ខ្លឹមសារ នឹង បន្ត ការហ្វឹកហ្វឹន រៀនសូត្រ នៅ តាមកងឯកភាព អោយ ដល់ កងទ័ព បានជាប់ជាប្រចាំ ដើម្បី ប្រែក្លាយ សមត្ថភាព គុណភាព របស់ យោធិន ដែល ជាស្នូលដ៏ រឹងមាំ របស់ រាជរដ្ឋាភិបាល ក្នុង កិច្ចការពារជាតិ មាតុភូមិ ៕