ព័ត៌មាន

បទបង្ហាញស្តីពី កិច្ចសហប្រតិបត្តិការ កម្ពុជា-ថៃ ក្នុងទស្សវត្សរ៍ខាងមុខ
នាយកដ្ឋានព័ត៌មាន(១)
38
1065 នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ធ្វើបទបង្ហាញស្តីពី កិច្ចសហប្រតិបត្តិការ កម្ពុជា-ថៃ ក្នុងទស្សវត្សរ៍ខាងមុខ

នាព្រឹកថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០១៩នេះនៅសណ្ឋាគារអង្គរ មិរ៉ាខល ខេត្តសៀមរាបមានធ្វើពិធីបទបង្ហាញស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងថៃនៅក្នុងទស្សវត្សខាងមុខដែលរៀបចំឡើងដោយក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាបង្ហាញថាបើទោះជាដំណាក់កាលខ្លះមានភាពរអាក់រអួលក៏ដោយ ក៏ប៉ុន្តែកិច្ចទំនាក់ទំនងរវាងប្រទេសកម្ពុជាជាមួយប្រទេសថៃ មានលក្ខណៈជាពិសេសដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគីមានដំណើរទៅមុខជារៀងរហូតមក។ មហាវិទ្យាល័យការពារជាតិថៃ ក្រោមការដឹកនាំដោយសាស្រ្តចារ្យចំនួន៣០រូបសិក្ខាកាមប្រមាណជាង២០០នាក់ដែលជាមន្រ្តីជាន់ខ្ពស់មកពីស្ថាប័នយោធានគរបាលនិងស្ថាប័នស៊ីវិលផងដែរមានវត្តមាននៅខេត្តសៀមរាបចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីសិក្សាស្វែងយល់អំពីប្រទេសកម្ពុជាលើវិស័យជាច្រើនដូចជាប្រវត្តិសាស្រ្ត សង្គម វប្បធម៌ប្រពៃណី និង បរិស្ថាន ព្រមទាំងមានគម្រោងធ្វើទស្សនកិច្ចនៅរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរផងដែរ។នៅក្នុងកម្មវិធីនៃដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូមហាវិទ្យាល័យការពារជាតិថៃនៅខេត្តសៀមរាប  បទបង្ហាញស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងថៃនៅក្នុងទស្សវត្សខាងមុខ ត្រូវបានឧទ្ទសនាមជូនសិក្ខាកាមនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ដោយវាគ្មិនពិសេស តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា។នាយឧត្តមសេនីយ៍ ណឹម សុវតិ្ថ ទីប្រឹក្សាពិសេសនិងជាអគ្គនាយកនៃអគ្គនាយកដ្ឋាន នយោបាយនិងកិច្ចការបរទេសក្រសួងការពារជាតិកម្ពុជា ថ្លែងនៅក្នុងបទបទឧទ្ទេសនាមស្តីពីកិច្ចសហប្រតិបត្តិការ រវាងប្រទេស កម្ពុជា ជាមួយប្រទេសថៃ ដោយគូសបញ្ចាក់ថា ៖ បើទោះជាដំណាក់កាលខ្លះ មានភាពរអាក់រអួលក៏ដោយ ក៏ប៉ុន្តែការទំនាក់ទំនងរវាងប្រទេស កម្ពុជា ជាមួយប្រទេស ថៃមានលក្ខណៈជាពិសេស ហើយប្រការដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការនោះ មានដំណើរការទៅមុខជារៀងរហូតមក គឺអាស្រ័យលើតួនាទីនៃថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ជាកត្តាសំខាន់ ។ ឯកឧត្តម បញ្ជាក់បន្ថែមថាក្នុងចំណុចនេះក៏អាចសង្កេតឃើញបានដែរថា បើទោះជាព្រះរាជាណាចក្រថៃ មានការផ្លាស់ប្តូរ និង កែសម្រួលអ្នកដឹកនាំជាច្រើនយ៉ាងណាក្តី ក៏ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា នៅតែរក្សានិរន្តរភាពនៃការទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អដោយឥតប្រែប្រួល ។ ដោយសារទស្សនៈរបស់ថ្នាក់ដឹកនាំរបស់កម្ពុជា មានភាពច្បាស់លាស់យ៉ាងដូច្នេះបានធ្វើឲ្យរាល់សភាពការណ៍ដែលកើតឡើងក្នុងក្របខ័ណ្ឌណាក្តីគឺទទួលបាននូវដំណោះស្រាយយ៉ាងល្អប្រសើរ ដែលប្រការទាំងនេះ ឆ្លុះបញ្ចាំងទៅលើព្រឹត្តិការណ៍ដែលកើតមានជាហូរហែរកន្លងមក ។នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បន្ថែមថាក៏ជាបញ្ហាសំខាន់ផងដែរ គឺកត្តាតួអង្គដែលត្រូវបានអនុវត្តជាក់ស្តែងរវាងកងទ័ពនៃប្រទេសទាំងពីរ(កម្ពុជា និង ថៃ) ជានិច្ចកាលពង្រឹងបាននូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្របខ័ណ្ឌជាច្រើនដែលរួមមានការបណ្តុះបណ្តាលធនធានមនុស្សការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកការជួយចែករំលែកឲ្យគ្នាក្នុងការហ្វឹកហ្វឺនជាដើមនោះ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ