ព័ត៌មាន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសន្តិសុខជាតិសឹង្ហបុរី
នាយកដ្ឋានព័ត៌មាន(១)
84
1064 ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសន្តិសុខជាតិសឹង្ហបុរី

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី តែ ជីហាន (Teo Chee Hean) រដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសន្តិសុខជាតិ នៃសាធារណរដ្ឋសឹង្ហបុរី នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។នៅក្នុងជំនួបនេះ លោកទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសន្តិសុខជាតិ នៃសាធារណរដ្ឋសឹង្ហបុរី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ណែត និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនៈផ្លូវការនៅសាធារណរដ្ឋសឹង្ហបុរី។រដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសន្តិសុខជាតិសឹង្ហបុរី បានបន្តថា ប្រទេសសឹង្ហបុរី និងប្រទេសកម្ពុជា មានទំនាក់ទំនងល្អជាមួយគ្នាតាំងពីយូរលុង ណាស់មកហើយ និយាយជារួមក្នុងវិស័យ មួយចំនួនដូចជា៖ អប់រំ ពាណិជ្ជកម្ម ទេសចរណ៍ និងនិយាយដោយឡែកក្នុងវិស័យសន្តិសុខ។ លោកទេសរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថាទស្សនកិច្ច របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក នាពេលនេះ នឹងកាន់តែរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ជាមួយគ្នានេះដែរឧត្តមេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការអរគុណចំពោះសាធារណរដ្ឋសឹង្ហបុរី ដែលបានអញ្ជើញរូបលោក និងគណៈប្រតិភូកងទ័ពជើងគោកមកបំពេញទស្សនកិច្ចផ្លូវការ។ មេបញ្ជាការ កងទ័ពជើងគោក បានបន្ថែមថា ជាការពិតប្រទេសកម្ពុជា និងប្រទេសសឹង្ហបុរី មានទំនាក់ទំនងជាមួយគ្នាជាង ៥០ឆ្នាំមកហើយ ហើយទំនាក់ទំនងនេះនឹងនៅតែបន្តទៅថ្ងៃអនាគត។ពាក់ព័ន្ធការងារសន្តិសុខ និងសិ្ថរភាពក្នុងតំបន់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃ ក្នុងតំបន់ត្រូវរួមគ្នាថែរក្សា បើពុំមានសន្តិភាព និងសិ្ថរភាព នោះក៏ពុំមានការអភិវឌ្ឍផងដែរ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ