ព័ត៌មាន

ឯកឧត្តម ​ជៀង​ អំ​ ផ្សព្វ​ផ្សាយ​អប់រំ​ចិត្ត​សាស្រ្ត​ ​នៅ​កង​ពល​តូច​លេខ៧០
នាយកដ្ឋានព័ត៌មាន(៣)
73
1063 ឯកឧត្តម ​ជៀង​ អំ​ ផ្សព្វ​ផ្សាយ​អប់រំ​ចិត្ត​សាស្រ្ត​ ​នៅ​កង​ពល​តូច​លេខ៧០

    នៅ​ក្នុង​ការ​ធ្វើ​បឋក​ថា​ស្តី​អំពី​៖ ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៏​ប៉ុល ​ពត​ និង​ផ្សព្វ​ផ្សាយ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ ​នៅកង​ពល​តូច​លេខ​៧០​ នា​ព្រឹក​ថ្ងៃ​ទី១​១ ​ខែមិ​ថុនា ឆ្នាំ​២០១៩​នេះ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ​ ជៀង ​អំ ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ​ បាន​លើក​ឡើង​ថា​៖​ ភារកិច្ច​ចំបង​របស់​កង​យោពល​ខេមរ​ភូមិន្ទ​ គឺ​ការ​បន្ត​រក្សា​ និង​ពង្រឹង​សន្តិភាព​, ស្ថេរភាព​នយោបាយ​ សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ​,​ ពង្រឹង​ការពារ​ដាច់​ខាត​ ឯក​រាជ្យ​អធិប​តេយ្យ​ភាព​ បូរណ​ភាព​ទឹក​ដី ​និង​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​អន្តរជាតិ​ ជា​ពិសេស​ជា​មួយ​ប្រទេស​ជិត​ខាង​ល្អ​។​ ឯកឧត្តម ​រដ្ឋ​លេខា​ធិការ ​ក៏​បាន​លើក​ឡើងនៅ​បរិបទ​ថ្មី​ របស់​រាជរដ្ឋា​ភិបាល​ដែល​ឈរ​លើ ​យុទ្ធ​សាស្ត្រ​ដើម្បី​ប្រៀប​ឈ្នះ​ ហើយ​យើង​មាន​បទ​ពិសោធន៍​គ្រប់​គ្រាន់​ដោយ​បន្ត​ពី​នយោ​បាយ​ឈ្នះ ​ឈ្នះ ​របស់​សម្ដេច​តេជោ​ ដែល​បាន​កសាង​ឲ្យ​សមិទ្ធ​ផល​ជា​ច្រើន​ រហូត​ដូច​បច្ចុប្បន្ន​នេះ​។ ក្នុង​ការ​រំលឹក​អំពី​ទិវា​ចង​ចាំ​ដំ​ណើរ​ឆ្ពោះ​ទៅ​ការ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត​ និង​ឆ្នាំ​នេះជា​ខួប​លើក​ទី៤២ឆ្នាំ​ ថ្ងៃ​ទី​ ២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩​។

    ឯកឧត្តម ​ជៀង ​អំ ​បាន​ប​​ញ្ជាក់​ឲ្យ​ដឹង​ថា​៖ នេះ​ជា​ទិវា​ចង​ចាំនូ​វ​ព្រឹត្តិ​ការណ៍​ដ៏​មាន​អត្ថន័យ ​ហើយ​ក៏​ជា​ចំណុចចាប់​ផ្ដើម​ នៃ​ការ​ដឹក​នាំ​របស់​វីរៈ​កុលបុត្រ​ខ្មែរ​មួយ​រូប​គឺ សម្ដេច​តេជោ​ ហ៊ុន ​សែន​ ដែល​បាន​យក​ជីវិត​ធ្វើ​ជាដើម​ទុន​ ដើម្បី​រំដោះនឹង​សង្គ្រោះ​ប្រទេស​ជាតិ​ អោយរួច​ផុត​ពី​របប​ប៉ុល​ពត​ ដ៏​យង់​ឃ្នង​រហូត​ឈាន​ទៅស​ម្រេច​បាន​នូវ ​សមិទ្ធ​ផល​ធំៗ​ និង​អ្វី​គ្រប់​យ៉ាង​ដែល​ប្រទេស​ជាតិ​ និង​ប្រជាជន​ទទួល​បាន​ដូច​បច្ចុប្បន្ន​នេះ​។ ឯកឧត្តម​ក៏​បាន​បន្ត​ទៀត​ថា​៖ ផ្ដើម​ចេញពី​ការ​ធ្វើ​ពលីកម្មដ៏​ធំធេង​ខាងលើ​នេះ​ កម្ពុជា​បាន​ឈាន​ទៅ​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ដ៏​ធំ​ធេង​ បន្ទាប់​ពី​ការ​បែក​បាក់​រយៈ​ពេល​ជាង៥០០​ឆ្នាំ​មក​នោះ​ គឺ​នយោបាយ​​ ឈ្នះ ឈ្នះ​  ដែល​កម្ពុជា ​សម្រេច ​បាន​ជា​ស្ថាពរ​ចាប់​ពី​ថ្ងៃទី​២៩ ខែ​ធ្នូ​ ឆ្នាំ១៩៩៨​ ដែល​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​មាន​រយៈ​ពេល២០ឆ្នាំ​ហើយ​ ក៏​គឺ​ជា​ខួប​លើក​ទី​២០ នៃ​ទិវាន​យោបាយ​ឈ្នះ​ឈ្នះ​ផង​ដែរ​។ សមិទ្ធ​ផល​ដ៏​ធំ​ធេង​ជា​ប្រវត្តិ​សាស្រ្ត​ ខាង​លើនេះ​​បាន​ត​ភ្ជាប់​ទៅ​រក​សមិទ្ធផល​ជា​ប្រវត្តិ​សាស្ត្រ​ នៃ​ទិវាជ័យ​ជម្នះ ៧ មករា ១៩៧៩​ ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​មិត្ត​បរទេស​ជិត​ខាង​ គឺក​ងទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​  និង​ដំណាក់​កាល​នៃ​ការ​តស៊ូ រ៉ា​ប់​រង​ភារ​កិច្ច​ដោយ​កម្ពុជា​ខ្លួន​ឯង​ ក្នុង​ដំណាក់​កាល​ការ​ដក​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម ​និង​មាន​ការ​ការវិវត្តន៍​ នៃ​សភាព​ការណ៍​ជា​បន្ត​បន្ទាប់ ​ និង​ដំណាក់​កាល​ នៃ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ប៉ារីស​ពី​ឆ្នាំ ១៩៩១ ​ដំណាក់​កាល​ នៃ​ការ​បង្រួប​បង្រួម​ជាតិ​ក្រោយ​ការបោះ​ឆ្នោត​នីតិកាល​ទី១ ​នៃ​រដ្ឋសភា​ឆ្នាំ១៩៩៣ និង​ការវិវត្តន៍​នៃ​សភាព​ការណ៍​ជា​បន្ត​បន្ទាប់​រហូត​ដល់​ព្រឹត្តិការណ៍​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។ ជា​ពិសេស ​ការ​បើក​ឡើង​នូវ​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី ក្រោយ​ពី​ការ​ទប់​ស្កាត់​បាន​និង​ វាយ​ ឱ្យ​បរាជ័យ​នៅ​ចលនា​បដិវត្តពណ៌​នៅ​កម្ពុជា​។ ការ​សម្រេច​បាន​ដោយ​ជោគ​ជ័យ​ នូវ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នី​តិកាល​ទី ៦ ​នៃ​រដ្ឋសភា​ ក៏​ដូច​ជាការ​បង្កើត​រាជ​រដ្ឋា​ភិបាល​អាណត្តិ​ទី​៦ ​ដែល​ជា​ការ​បើក​ឡើង​នូវ​ទំព័រ​ប្រវត្តិ​សាស្ត្រ​ ថ្មី​បន្ត​ពី​ស្ថាន​ភាព​ឈ្នះ​ ដែល​មាន​ សម្ដេច​​តេជោ​ ហ៊ុន សែន​ ជា​ប្រទេស​តែ​មួយ​គត់​ដែល​មិន​អាច​ខ្វះ​បាន​។

      ជា​ចុង​ក្រោយ​ឯកឧត្តម​រដ្ឋ​លេខា​ធិការ​ ក៏​បាន​បញ្ជាក់​ថា​៖ ចំពោះ​ការ​ងារ​នយោ​បាយ​សន្តិ​សុខដែល​ ជា​ចំណុច​រសើប​កន្លង​មក​ក៏​ដូច​ជា​កំពុង​យក​ចិត្ត​ទុក​ដាក់​នា​បច្ចុប្បន្ន គឺ​យើង​បាន​ចូល​រួម​នឹង​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​សកម្ម​ក្នុ​ងជួរ​កង​ទ័ព​ ទៅ​លើ​ការ​ចាត់​វិធាន​ការ​ច្បាប់​ចំពោះ​បាយ​កល​ និង​សកម្មភាព​ទាំង​ឡាយ​របស់​អមិត្ត​ ដែល​ប៉ុន​ប៉ង​នាំ​មក​នូវ​បដិវត្តពណ៌ ​ដើម្បី​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ បញ្ហា​នេះ ​គឺ​ជា​រឿង​ចាំបា​ច់​ត្រូវ​ការ​ធ្វើ​ការ​ទប់​ស្កាត់​ឲ្យ​បាន​ដាច់​ខាត​ ហើយ​កិច្ច​ការ​ទាំង​នេះ ​ខ.ភ.ម ​ដែល​មាន​កង​រាជ​អាវុធ​ហត្ថ​ជា​ស្នូល​បាន​ចូល​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល​ អនុវត្ត​នូវ​វិធាន​ការ​ច្បាប់​ប្រកប​ដោយ​ជោគ​ជ័យ​ ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ