ព័ត៌មាន

ពិធី​ប្រកាស​ក្រុម​ការងារ​ នៅ​ស្រុក​ពារាំង​ខេត្ត​ព្រៃ​វែង​
នាយកដ្ឋានព័ត៌មាន(៣)
207
1062 ពិធី​ប្រកាស​ក្រុម​ការងារ​ នៅ​ស្រុក​ពារាំង​ខេត្ត​ព្រៃ​វែង​

    មន្រ្តីថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​ជួយ​ស្រុក​ពារាំង ​និង ​មន្រ្តីថ្នាក់​ដឹក​នាំគ​ណបក្ស​​ប្រជាជន​ស្រុក​​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​មិថុនា​កន្លង​ទៅ​នេះ​ បាន​បើក​កិច្ច​ប្រជុំ​ប្រកាស​ក្រុម​ការងារ​ ដើម្បី​ត្រួត​​ពិនិត្យ​ និង​​គាំទ្រ​ការ​អនុវត្ត​កម្ម​វិធី​​នយោបាយ​ និង​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កា​ល​ទី៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​គណបក្ស​ប្រជាជន​ស្រុក​ពារាំង ​ខេត្ត​ព្រៃវែង​ ក្រោម​អធិបតី​ភាព​ ឯកឧត្តម​ វង្ស​ ពិសេន សមាជិក​អចិន្ត្រៃយ៍​ គណៈកម្មាធិការ ​កណ្តាល​​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​ក្រុម​ការងារ ​គណបក្សប្រជាជន ចុះ​ជួយ​ស្រុក​ពារាំង​។​

    បន្ទាប់​ពី​ លោក ហ៊ី​ ធួក អភិបាល​ស្រុក​ពារាំង អាននូវ​សេចក្តីសំរេច​ដែល​ត្រូវ​បាន​បង្កើត​នូវ​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ​ដើម្បីត្រួត​ពិនិត្យ​ និង​ការ​គាំទ្រ​ការ​អនុវត្ត​កម្ម​វិធី​នយោបាយ ​និង​យុទ្ធសាស្រ្ត​ចតុកោណដំណាក់​កាល​ទី៤ ​និង ​ឯកឧត្តម​ ខឹម​​ សន ​អនុប្រធាន​ក្រុមការងារថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ពារាំង​ ក៏បា​ន​បញ្ជាក់​ជូន​ដល់​អង្គពិធីទាំង​​មូលផ​ង​ដែរ​នូវ​ខ្លឹម​សារ​​កម្ម​វិធី​​នយោបាយ ​និង​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទី៤​ របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​រួច​មក​ ។

   មានមតិ​សំណេះ​សំណាលនាឱ​កាស​នោះ ​ឯកឧត្តម វង្ស ពិសេន បាន​ថ្លែងការ​កោត​សរសើរ និង វាយ​តំលៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការ​ងារ​ ដែល​គណបក្ស​ស្រុក​សំរេច​បាន​នាពេល​កន្លង​មក​ ដើម្បី​ជា​គុណ​ប្រយោជន៏​ដល់​ការ​អនុវត្តន៏​កម្ម​វិធី​នយោបាយ​​របស់​គណបក្ស ​ក៏​ដូច ​ជា​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេជោ ​ហ៊ុន សែន ​ជាប្រមុខ ក្នុង​ការ​អភិវឌ្ឍន៏​មូល​ដ្ឋាន​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ និង​រីក​ចំរើន​ជាលំ​ដាប់​។ ឯកឧត្តម ​បាន​ផ្តាំផ្ញើ​ដល់​ក្រុម​ការងារ ​និង​គណៈ​កម្មាធិការ​បក្ស​គ្រប់​ថ្នាក់​ ព្រម​ទាំង​ មន្រ្តី​ សមាជិក​សមាជិកា​គ្រប់​រូប ​ត្រូវរក្សាឲ្យ​បាន​ល្អនូវ​ការ​សាមគ្គី​ភាព ​ឯកភាព​ជុំវិញ ​បក្ស​ ផ្សារភ្ជាប់ជិត​ស្និត​ជា​មួយ​ប្រជាជន ​យក​អស់​កម្លាំង​កាយចិត្ត​របស់​ខ្លួន​ពុះពា​រ​សំរេច ​ភារកិច្ច​បំរើ​ជាតិ​​មាតុ​ភូមិ ​ហើយត្រៀម​លក្ខណៈ​សម្បត្តិ​ឲ្យ​បាន​ល្អ​ប្រសើរ​  សំរាប់​ការ​បោះ ​ឆ្នោតជ្រើស​រើស​តំណាង​រាស្រ្ត​​​នៅ​អាណតិ​​បន្ត​បន្ទាប់​នេះ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ